pesticide

ថ្នាំពុលរុក្ខជាតិ ម្ទេស

សមាសធាតុប្រឆាំងនិងសត្វល្អិត ម្ទេសមានផ្ទុកសមាសធាតុម្យា៉ង ឈ្មោះថា Capsaicin ដែលនាំអោយពុលដល់សត្វល្អិតតាមរយៈការបង្អាក់សកម្មភាពជីវសាស្ត្រ និង​ប្រព័ន្ធប្រសាទ និង រំខានដល់ដំណើរការដំណកដង្ហើមរបស់វា។ វិធីផ្សំ និង ការប្រើប្រាស់ យកផ្លែម្ទេសទុំ កន្លះគីឡូក្រាមមកចិញ្ច្រាំ លាយជាមួយទឹក៥លីត្ររួចទុកមួយយប់ បន្ថែមទឹកសាប៊ូចូល៥លីត្រទៀត ស្រោច ឬ បាញ់លើដំណាំដែលទទួលការបំផ្លាញពីសត្វល្អិត ប្រសិទ្ធភាពលើសត្វល្អិត ស្រមោច ចៃ រុយ ដង្កូវមេអំបៅ កញ្ចែស្រូវ ប្រការគួរជៀសវាង ប្រើប្រាស់សមាមាត្ររវាងម្ទេស និង​ទឹកអោយបានត្រឹមត្រូវ ដោយហេតុថាបរិមាណម្ទេសច្រើនពេកធ្វើអោយស្លោកដំណាំ ជៀសវាងការបាញ់នៅពេលក្តៅ ឫមានខ្យល់ […]

ថ្នាំពុលរុក្ខជាតិ ​ ខ្ទឹមស

សមាសធាតុផ្សំ និង សត្វល្អិត ខ្ទឹមជាពិសេសមើមរបស់វាមានផ្ទុកសមាសធាតុដែលមានក្លិន ឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្ត្ររបស់សត្វល្អិត។ វិធីសាស្ត្រ និង​ការប្រើប្រាស់ បុក ឫចិញ្ច្រាំមើមខ្ទឹម ចំនួន ៨៥ក្រាម ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា ចំណុះ៥០មីលីលីត្រ រក្សាល្បាយខាងលើទុករយៈពេល២៤ ម៉ោង ចាក់ទឹកចំណុះ៩៥០ មីលីលីត្រនិងទឹកសាប៊ូ៥០មីលីលីត្រចូល កូរល្បាយរួចរក្សាថ្នាំពុលទុកក្នុងដប យកថ្នាំខាងលើ១ភាគ លាយជាមួយទឹក១៩ភាគ កូរអោយសព្វល្អ មុនពេលបាញ់ទៅលើដំណាំដែលរងការបំផ្លាញដោយសត្វល្អិត នៅពេលព្រឹក ប្រសិទ្ធភាពលើសត្វល្អិត […]