Money

រឿង ៥ យ៉ាងដែលសំខាន់ជាងលុយ

ក្នុងនាមជាសហគ្រិន ដែលបានប្រើប្រាស់ពេលវេលានិងកម្លាំងច្រើនក្នុងការបណ្តាក់ទុនរកលុយអោយបានច្រើន។ ការរកលុយ មានសារៈសំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែរឿងខ្លះសំខាន់ជាងលុយ ប្រសិនបើយើងមិនអើពើនឹងវា ធ្វើអោយលុយរបស់អ្នកគ្មានតំលៃ។ នេះគឺជាចំណុចសំខាន់ៗទាំង ៥ ដែលគួរតែយកចិត្តទុកដាក់ចំបង៖ 1. សុខភាពរបស់អ្នក ក្នុងនាមជាសហគ្រិនអ្នកចំណាយពេលច្រើនម៉ោងក្នុងការគិតអំពីជំនួញ។ ប្រសិនបើមិនដូច្នោះទេអាចនិងមានគ្រោះថ្នាក់ដល់អាជីវកម្មនឹងបរាជ័យ។​ តែទោះបីជាយ៉ាងណាក៏ដោយសុខភាពជារឿងសំខាន់ទីមួយដែលត្រូវយកចិត្តទុកដាក់ដូចជា ការញ៉ាំត្រឹមត្រូវ ការដេកបានគ្រប់គ្រាន់ ការផឹកទឹកអោយបានច្រើន និង ការហាត់ប្រាណជាដើម។ល។អាជីវកម្មរបស់អ្នកត្រូវការអ្នកដែលរឹងមាំបំផុត។ នោះមានន័យថាអ្នកត្រូវថែទាំសុខភាពអោយបានល្អដើម្បីអ្នកមានគំនិតថ្មី ច្បាស់លាស់ និងអាចដឹកនាំក្រុមអ្នកទៅរកអនាគតដែលពោរពេញដោយភាពជោគជ័យ។ 2. គ្រួសាររបស់អ្នក អ្នកចង់ផ្តល់ឱ្យកូនអ្នកនូវជីវិតល្អប្រសើរនៅពេលពួកគេធំឡើង។ ប៉ុន្តែការខិតខំរកប្រាក់ធ្វើអោយអ្នកមានពេលវេលាតិចតួចសម្រាប់គ្រួសារ។ អ្នកចំណាយពេលពេញមួយថ្ងៃនៅការិយាល័យ ហើយពេលត្រឡប់មកផ្ទះដោយភាពនឿយហត់និងការងារ អ្នកត្រូវការសម្រាក ដែលធ្វើអោយអ្នកគ្មានពេលសម្រាប់ប្តី/ប្រពន្ធនិងកូនៗរបស់អ្នក។អ្នកគួរចងចាំថា គ្រួសារ​ជា​កន្លែងផ្ដល់នូវ​ការអប់រំ​ដំបូង ដែល​អ្នក​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​មុនគេ​។ ព្រោះ​ការអប់រំ​ដំបូង​អាច​ផ្តល់​ទម្លាប់​ល្អ​ឬ​អាក្រក់​។ ប្រសិនបើ​ការអប់រំ​បានល្អ​ពីដំបូង នោះ​ការអប់រំ​បន្ដ​នឹង​ទៅជា​ការងាយស្រួល ប៉ុន្តែ​បើ​ការអប់រំ​ដំបូង​អាក្រក់​វិញ​ការអប់រំ​បន្ដ​មុខជា​ពិបាក​ខ្លាំងណាស់​។ ដូច្នេះ​គ្រួសារ​គឺជា​ទីកន្លែង​គំរូ​ល្អ​បំផុត សម្រាប់​អប់រំ​សីលធម៌ ចំណេះដឹង​និង​ជំនាញ​។ ហេតុនេះ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​បំផុត ចំពោះ​សុខុមាលភាព​ក្រុមគ្រួសារ ដោយ​ជួយ​សម្រួល​ជីវភាព​រស់នៅ និង​សន្ដិសុខ​ឱ្យបាន​ល្អ ។​ 3. ជំនឿរបស់អ្នក នៅទីនេះមិនសំដៅជំនឿសាសនាទោះទេ។ ជំនឿដែលខ្ញុំកំពុងនិយាយគឺជាជំនឿដែលអ្នកមាននៅក្នុងខ្លួនដើម្បីសំរេចក្តីសុបិន្ត  និងអាជីវកម្មរបស់អ្នក។ អ្នកត្រូវតែជឿជាក់លើខ្លួនឯងនិងជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើដើម្បីសំរេចគោលដៅរបស់អ្នក។​ តើត្រូវធ្វើដូចម្តេចដើម្បីអោយយើងមានជំនឿលើខ្លួនឯង? អ្នកត្រូវរកចម្លើយនេះអោយឃើញដើម្បីធានាថាមិនបោះបង់អ្វីដែអ្នកកំពុងធ្វើ៕ចំពោះខ្ញុំ ដើម្បីមានជំនឿលើខ្លួនឯង យើងត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ អ្វីដែលជាសមត្ថភាពនិង​ជំនាញរបស់ខ្លួន។ 4. បទពិសោធន៍របស់អ្នក អ្នកអង្គុយក្នុងការិយាល័យពេញមួយថ្ងៃរាល់ថ្ងៃគ្មានន័យអ្វីទាំងអស់ ប្រសិនអ្នកមិនបានរកក្តីសុខសំរាប់ជីវិត។ […]