Best 2020 earning

ក្មេងអាយុ ៨ ឆ្នាំរកចំណូលបាន២៦ លានដុល្លារពីយូធូប ច្រើនជាងគេបំផុតនៅឆ្នាំ ២០១៩

យោងតាម បញ្ជីប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា Ryan Kaji អាយុ ៨ ឆ្នាំដែលមាន Channel យូធ្យូប “ Ryan’s World” នៅតែជាអ្នករកចំណូលបានច្រើនជាងគេបំផុតសម្រាប់ឆ្នាំ ២០១៩ ដែលជាឆ្នាំទី ២របស់គេ ដែលរកចំណូលបាន ២៦ លានដុល្លារ។ កាលពីឆ្នាំ២០១៨ គេរកលុយ ២២ ដុល្លារដែលទទួលបានការពេញនិយមនៅក្នុងប្រភេទ“ Unboxing” នៃការបើកនិងសាកល្បងប្រដាប់ប្រដាក្មេងលេង។ Channel ដំបូងរបស់គាត់ដែលមានឈ្មោះថា“ Ryan Toys Review” បានបើកដំណើរការនៅឆ្នាំ ២០១៥ ក្រោយមកបានប្តូរមកជា“ Ryan’s World” ដែលជាប្រភេទវីឌីអូអប់រំកុមារដូចជាការពិសោធវិទ្យាសាស្ត្រជាដើម។ ទស្សនាវដ្តី Forbes បានឱ្យដឹងថា Kaji ដែលរស់នៅក្នុងរដ្ឋតិចសាស់បាន Subscribers ជិត ២៣ លាននាក់ហើយ។  Channel លេខ២ គឺ “ Dude Perfect” ។ Channel ដែលឥឡូវមានអាយុមួយទសវត្សរ៍ហើយបង្ហាញវីដេអូរបស់មិត្តភក្តិ ៥ […]