រឿង ៥ យ៉ាងដែលសំខាន់ជាងលុយ
ក្នុងនាមជាសហគ្រិន ដែលបានប្រើប្រាស់ពេលវេលានិងកម្លាំងច្រើនក្នុងការបណ្តាក់ទុនរកលុយអោយបានច្រើន។ ការរកលុយ មានសារៈសំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែរឿងខ្លះសំខាន់ជាងលុយ ប្រសិនបើយើងមិនអើពើនឹងវា ធ្វើអោយលុយរបស់អ្នកគ្មានតំលៃ។ នេះគឺជាចំណុចសំខាន់ៗទាំង ៥ ដែលគួរតែយកចិត្តទុកដាក់ចំបង៖ 1. សុខភាពរបស់អ្នក ក្នុងនាមជាសហគ្រិនអ្នកចំណាយពេលច្រើនម៉ោងក្នុងការគិតអំពីជំនួញ។ ប្រសិនបើមិនដូច្នោះទេអាចនិងមានគ្រោះថ្នាក់ដល់អាជីវកម្មនឹងបរាជ័យ។ តែទោះបីជាយ៉ាងណាក៏ដោយសុខភាពជារឿងសំខាន់ទីមួយដែលត្រូវយកចិត្តទុកដាក់ដូចជា ការញ៉ាំត្រឹមត្រូវ ការដេកបានគ្រប់គ្រាន់ ការផឹកទឹកអោយបានច្រើន និង ការហាត់ប្រាណជាដើម។ល។អាជីវកម្មរបស់អ្នកត្រូវការអ្នកដែលរឹងមាំបំផុត។ នោះមានន័យថាអ្នកត្រូវថែទាំសុខភាពអោយបានល្អដើម្បីអ្នកមានគំនិតថ្មី ច្បាស់លាស់ និងអាចដឹកនាំក្រុមអ្នកទៅរកអនាគតដែលពោរពេញដោយភាពជោគជ័យ។ 2. គ្រួសាររបស់អ្នក អ្នកចង់ផ្តល់ឱ្យកូនអ្នកនូវជីវិតល្អប្រសើរនៅពេលពួកគេធំឡើង។ ប៉ុន្តែការខិតខំរកប្រាក់ធ្វើអោយអ្នកមានពេលវេលាតិចតួចសម្រាប់គ្រួសារ។ អ្នកចំណាយពេលពេញមួយថ្ងៃនៅការិយាល័យ ហើយពេលត្រឡប់មកផ្ទះដោយភាពនឿយហត់និងការងារ អ្នកត្រូវការសម្រាក ដែលធ្វើអោយអ្នកគ្មានពេលសម្រាប់ប្តី/ប្រពន្ធនិងកូនៗរបស់អ្នក។អ្នកគួរចងចាំថា គ្រួសារជាកន្លែងផ្ដល់នូវការអប់រំដំបូង ដែលអ្នកត្រូវគិតគូរយកចិត្តទុកដាក់មុនគេ។ ព្រោះការអប់រំដំបូងអាចផ្តល់ទម្លាប់ល្អឬអាក្រក់។ ប្រសិនបើការអប់រំបានល្អពីដំបូង នោះការអប់រំបន្ដនឹងទៅជាការងាយស្រួល ប៉ុន្តែបើការអប់រំដំបូងអាក្រក់វិញការអប់រំបន្ដមុខជាពិបាកខ្លាំងណាស់។ ដូច្នេះគ្រួសារគឺជាទីកន្លែងគំរូល្អបំផុត […]