សង្គម

អ្វីទៅជាកញ្ចប់ថវិកាជាតិ?

ថវិកាជាតិ​ ឬលុយជាតិ​ គឺជាកញ្ចប់លុយរបស់ប្រទេសជាតិណាមួយ​ ចុះលុយនេះបានមកពីណា?​ គឺបានពីរដ្ឋ​ ឬរដ្ឋាភិបាលប្រមូលពន្ធពីប្រជាពលរដ្ឋលើគ្រប់វិស័យ​ គ្រប់សារពើ​ សេវា​ ទំនិញប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ​ ដកហូតពន្ធនាំចូលនាំចេញទំនិញពីក្រុមហ៊ុន​ ឈ្មួញ​ រដ្ឋចាត់ចែងវិនិយោគធនធានធម្មជាតិ​ ដូចជារ៉ែ​ ព្រៃឈើ​ ដីសម្បទានសេដ្ឋកិច្ច…អោយក្រុមហ៊ុនជាតិ​អន្តរជាតិយកចំណូលចូលរដ្ឋ​ បានពីវិស័យទេសចរណ៍​ បានពីណាទៀត​? ការខ្ចីបុលពីបរទេស​ ពីធនាគារពិភពលោក​និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗ​ ជំនួយឥតសំណង​ពីប្រទេសជាមិត្ត…។ល។ អ្នកណាគ្រប់គ្រងចាត់ចែងថវិការជាតិ?​ គឺគណបក្សនយោបាយដែលប្រជាពលរដ្ឋភាគច្រើនបោះឆ្នោតអោយទៅអង្គុយកៅអីរដ្ឋ​ ដែលក្លាយជាភ្នាក់ងាររដ្ឋ​ ថ្នាក់​ជាតិ​ ថ្នាក់ក្រោមជាតិ​ និងថ្នាក់មូលដ្ឋានស្រុក​ ឃុំ​ ភូមិ​។​ ថវិកាជាតិចាយទៅលើអ្វី?​ ចាយលើការអភិវឌ្ឍន៍ហេត្ថារចនាសម្ពន្ធ័គ្រប់ប្រភេទ​ សេវាសាធារណៈគ្រប់វិស័យសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋអោយមានផាសុភាព​ សុខមាលភាពល្អ​ ដូចជាផ្លូវថ្នល់​ ទំនប់ប្រឡាយ​ អគ្គីសនី​ សាលារៀន​ មន្ទីរពេទ្យ​ សំណង់អាគាររដ្ឋ​ បើកប្រាក់ខែមន្រី្តរាជការ…​។ល។​ បក្សកាន់អំណាចមានកាតព្វកិច្ចធ្វើ​ ឬអនុវត្តកិច្ចការរដ្ឋ​ ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យដោយយកលុយជាតិមកធ្វើ​ មិនមែនយកប្រាក់ឯកជនក្រុមគ្រួសាររបស់ខ្លួនមកធ្វើទេ​ ដូច្នេះរាល់សមិទ្ធិផលដែលកើតចេញពីការកសាងអភិវឌ្ឍន៍គឺជាសមិទ្ធិផលជាតិសំរាប់ជាប្រយោជន៍រួមសាធារណៈដែលប្រជាជនទូទៅទទួលផល​ ដោយមិនរើសអើងនិន្នាការបក្សនយោបាយឡើយ។ រីឯគណបក្សក្រៅរដ្ឋាភិបាល​ ឬបក្សជំនាស់និងប្រជាជនទូទៅ​ វិស័យឯកជននានា រួមទាំងអង្គការសង្គមស៊ីវិល…មានសិទ្ធិចូលរួមក្នុងការអភិវឌ្ឍន៍​ជាតិ​ មានសិទ្ធិ […]