រមៀត

ផលប្រយោជន៍ដ៏ពិសេសរបស់រមៀតចំពោះសុខភាព

មើមរមៀតពុំត្រឹមមានប្រយោជន៍ជួយផ្សះសម្លាកប៉ុណ្ណោះទេ តែនៅនាំមកឥទ្ធិពលមានប្រយោជន៍ផ្សេងៗទៀតចំពោះសុខភាពមនុស្ស ។ ផលប្រយោជន៍សំខាន់ៗ៤ របស់មើមរមៀត +ជួយបញ្ចុះទម្ងន់ ចរាចរនិងចម្រោះឈាម +ជួយសរីរាង្គប្រឆាំងតបពពួកបាក់តេរីរស់នៅបញ្ញើក្អែកក្នុងពោះវៀន ពិសេសល្អសម្រាប់ប្រព័ន្ធរំលាយអាហារ +ជួយប្រឆាំងមហារីក ប្រឆាំងរលាក បន្ថយគ្រោះថ្នាក់ឆ្លងមេរោគ +ជួយកម្ចាត់មេរោគ ឆាប់សះមុខរបួស ពេលប្រើប្រាស់ត្រូវយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យរមៀតពង្រីកអស់ឥទ្ធិពល ។ ម្សៅរមៀត បង្ការគ្រោះថ្នាក់មហារីកពោះវៀន ប្រើប្រាស់រមៀតជាប្រចាំក្នុងពេលទទួលទានអាហារ អ្នកអាចបន្ថយបានគ្រោះថ្នាក់មហារីកពោះវៀន ។ បច្ចុប្បន្ននេះ ពួកជំនាញការសុខភាពអាមេរិកកំពុងដំណើរការ ពិសោធន៍ព្យាបាលជំងឺមហារីកពោះវៀនមួយដោយប្រភេទឱសថម្យ៉ាងច្នៃពី មើមរមៀត ។ ព្យាបាលជំងឺរលាកសន្លាក់ មើមរមៀតមានឥទ្ធិពលបន្ថយឈឺចាប់បង្កឡើងដោយជំងឺរលាកសន្លាក់ ។ វិធីធ្វើសាមញ្ញបំផុត ដាំកម្តៅទឹកដោះគោមួយកែវកុំឱ្យពុះ ដាក់ម្សៅរមៀតមួយស្លាបព្រាកាហ្វេចូលកូរឱ្យសព្វ។ ១ថ្ងៃផឹក៣ដងអ្នកនឹងឃើញប្រសិទ្ធភាពគួរឱ្យភ្ញាក់ផ្អើល ។ ពេលជួបបញ្ហាជាមួយប្រព័ន្ធរំលាយអាហារ ការស្រាវជ្រាវបានបង្ហាញថា រមៀតអាចរំញោចរំលាយអាហារនិងរំដោះចេញពពួកអង់ហ្ស៊ីមរំលាយអាហារ បំផ្លាញបំបែកសម្ព័ន្ធកាបោនអ៊ីដ្រាត និងសារជាតិខ្លាញ់ ។ អាស្រ័យហេតុនេះក្នុងករណីត្រូវឈឺពោះ ផឹកតែរមៀតមួយកែវនឹងជួយជាប្រយោជន៍ឱ្យអ្នកយ៉ាងច្រើន ។ ទប់ស្កាត់មហារីកក្រពេញប្រូស្តាត បរិភោគបន្លែបៃតងច្រើន គួបផ្សំជាមួយរមៀតអាចទប់ស្កាត់បានគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត ។ ពួកអ្នកវិទ្យាសាស្ត្រនៅញូវជើស៊ី បានបញ្ជាក់ឱ្យឃើញថា […]