ធុរកិច្ច

ទឹកតែលោកតា៖ យុទ្ធសាស្ត្ត្រទាក់ទាញការលក់ផលិតផល

នៅមុខហាងលក់ទំនិញមួយមានលោតាចាស់ម្នាក់អង្គុយចាំចាក់ទឹកតែ និងផឹកទឹកតែកំដរភ្ញៀវ និងមនុស្សម្នាដែលដើរកាត់មុខហាង មិនខ្វល់ថាពួកគេបានទិញទំនិញឬមិនទិញទំនិញនោះឡើយតែលោកតារាប់រកដោយទឹកចិត្តត្រេកអរ សម្តីរស់រាយរាក់ទាក់ និងទឹកមុខស្រស់ស្រាយជានិច្ច ។ ការចាក់ទឹកតែល្អៗ និងឆ្ងាញ់ៗឲ្យភ្ញៀវ និងមនុស្សម្នាដើរកាត់មុខហាងញុំាជាប្រចាំ ត្រូវបានកូនចៅដែលជាម្ចាស់ហាងមានការរង្គៀសចិត្តយ៉ាងខ្លាំង ហើយក៏ទ្រាំមិនបានក៏ស្នើសុំឲ្យលោកតាបញ្ឈប់ការធ្វើសកម្មនោះទៅ ព្រោះពួកគេយល់ថា លោកតាបានធ្វើឲ្យគេខាតបង់ថវិកាយ៉ាងច្រើនដោយសារតែតម្លៃតែល្អៗទាំងនោះ ប៉ុន្តែលោកតាបានប្រាប់ទៅកូនចៅវិញថា លោកតាសុំធ្វើវាបន្តទៀតត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ បន្ទាប់មកលោកតានឹងឈប់ធ្វើវាហើយ ហើយលោកតានឹងសងថ្លៃតែនោះទាំងអស់វិញជាមិនខាន ។ ការធ្វើសកម្មរបស់លោកតាបានធ្វើឲ្យកូនចៅខ្លះគិតថា លោកតាប្រហែលជាអផ្សុកខ្លាំងហើយចង់មានមនុស្សមកផឹកតែកំដរ លោកតាមិនដឹងថាតែដែលលោកតាឆុងឲ្យគេញុំានោះមានតម្លៃថ្លៃប៉ុណ្ណានោះទេ ឯកូនចៅខ្លះគិតថា លោកតាមិនបានយល់ដឹងពីការចំណាយ ឬប្រាក់ចំណេញរបស់អាជីវកម្មឬការរកស៊ីនោះទេ ឬក៏ថាលោកតាជាមនុស្សយ៉ាងនេះយ៉ាងនោះជាដើម ។ មួយឆ្នាំក្រោយមកហាងលក់ទំនិញនោះបានក្លាយទៅជាហាង ដែលមានភ្ញៀវច្រើន និងលក់ដាច់ជាងគេ ។ នៅពេលដែលបាត់លោកតា ភ្ញៀវជាច្រើនក៏បានសួររកលោកតា និងបានប្រាប់ម្ចាស់ហាងថា ពួកគាត់បានចងចាំកន្លែង និងទំនិញដែលត្រូវទិញនៅហាងនេះ គឺដោយសារតែនឹកឃើញដល់លោកតារស់រាយនិងចិត្តល្អ ដែលតែងតែចាក់ទឹកតែឆ្ងាញ់ៗឲ្យពួកគាត់ហូបកន្លងមក ដូចនេះពេលណាគេចង់ទិញទំនិញពួកគេក៏មកទីនេះតែម្តង ។ សម្តីទាំងនោះបានធ្វើកូនចៅដែលជាម្ចាស់ហាងស្រក់ទឹកភ្នែក និងនឹកឃើញដល់ទង្វើ និងគុណបំណាច់របស់លោកតា ហើយក៏បានយល់ថា តាមពិតលោកតាគឺជាមនុស្សឆ្លាត មានទស្សនៈវិស័យវែងឆ្ងាយ និងជាអ្នកជំនួញដ៏ពូកែម្នាក់ ។ សម្រាំងគតិសំខាន់ៗ៖ ១. […]

ជំនឿជាធាតុផ្សំសំខាន់ដំបូងក្នុងការចាប់ផ្តើមអាជីវកម្ម

មិត្តភក្តិខ្ញុំម្នាក់ជាធុរកិច្ចជើងខ្លាំង គេរកបានចំណូលច្រើនម៉ឺនដុល្លា ដោយគេមានជំនឿផ្ទាល់ខ្លួនថាការធ្វើធ្វើធុរកិច្ចមានធាតុផ្សំបីយ៉ាង៖ 1.មនុស្ស​៖ភាគហ៊ុនវិនិយោគដ៌ល្អ 2.ឱកាស៖កាវិនិយោគដែលត្រូវចំឱកាស 3.ប្រាក់៖ប្រាក់ដើមទុនដែលមានគ្រប់គ្រាន់           គេអធិប្បាយថា កត្តា​បីយ៉ាងនេះកម្រចូលមកដល់ក្នុងពេលព្រមគ្នាតែមួយណាស់ ភាគច្រើនមានតែ1ឫ2ប៉ុណ្ណោះ។ពេលខ្លះជួបមនុស្សល្អគួតែអាចរួមធ្វើធុរកិច្ចជាមួយគ្នាបានតែមិនដឹងថាចង់ធ្វើអ្វីឬក៌មិនទាន់មានដើមទុនគ្រប់គ្រាន់។ ពេលខ្លះ​វិញទៀតមានប្រាក់ហើយតែមើលមិនឃើញឱកាសខាងធុរកិច្ចឬគ្មានមនុស្សទុកចិត្តអាចមកសហការជាមួយគ្នា។គេប្រាប់ថា​ តួនាទី​ចម្បងរបស់ធុរជនត្រៀមបានល្អតែមួយអាចចាប់ផ្តើមបានហើយ​ បន្ទាប់មកព្យាយាមរកកត្តា២យ៉ាងដែលនៅសល់ដើម្បីបំពេញបន្ថែម។អ្វីដែលសំខាន់បើមាន1មុខហើយចាប់ផ្តើមធ្វើវាអោយពិតប្រាកដ​ យ៉ាងហោចណាស់​ក៌បានចាប់ផ្តើមវាដែរ។   ប្រភព​៖ឪពុកអ្នកមានបង្រៀនធុរកិច្ចជន