ថ្នាំកម្ចាត់សត្វល្អិត

ថ្នាំពុលរុក្ខជាតិ ​ ខ្ទឹមស

សមាសធាតុផ្សំ និង សត្វល្អិត ខ្ទឹមជាពិសេសមើមរបស់វាមានផ្ទុកសមាសធាតុដែលមានក្លិន ឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្ត្ររបស់សត្វល្អិត។ វិធីសាស្ត្រ និង​ការប្រើប្រាស់ បុក ឫចិញ្ច្រាំមើមខ្ទឹម ចំនួន ៨៥ក្រាម ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា ចំណុះ៥០មីលីលីត្រ រក្សាល្បាយខាងលើទុករយៈពេល២៤ ម៉ោង ចាក់ទឹកចំណុះ៩៥០ មីលីលីត្រនិងទឹកសាប៊ូ៥០មីលីលីត្រចូល កូរល្បាយរួចរក្សាថ្នាំពុលទុកក្នុងដប យកថ្នាំខាងលើ១ភាគ លាយជាមួយទឹក១៩ភាគ កូរអោយសព្វល្អ មុនពេលបាញ់ទៅលើដំណាំដែលរងការបំផ្លាញដោយសត្វល្អិត នៅពេលព្រឹក ប្រសិទ្ធភាពលើសត្វល្អិត […]