Advertisements

ជីវិត

កង្កែបធ្លាក់រណ្តៅ

កង្កែបមួយហ្វូងកំពុងធ្វើដំណើរឆ្លងកាត់ព្រៃ រំពេចនោះមានកង្កែបពីរក្បាលបានធ្លាក់ចូលរណ្តៅជ្រៅមួយ។ កង្កែបផ្សេងទៀតបានអើតមើលជុំវិញរណ្តៅដោយក្តីអាណិតអាសូរ និងបានប្រាប់កង្កែបទាំងពីរនោះថាគ្មានសង្ឃឹមនិងអាចចេញពីរណ្តៅដ៏ជ្រៅនេះបានទេ។ ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីមិនបាក់ទឹកចិត្តនឹងអ្វីដែលកង្កែបផ្សេងទៀតកំពុងនិយាយនោះទេហើយពួកគេបានបន្តព្យាយាមលោតចេញពីរណ្តៅ។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយហ្វូងកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាកង្កែបទាំងពីរគួរតែបោះបង់ ទោះព្យាយាមយ៉ាងណាក៏មិនអាចលោតចេញពីរណ្តៅនេះបានទេ។ នៅទីបំផុតសត្វកង្កែបមួយក្បាលបានស្តាប់តាមសម្តីរបស់ហ្វូងកង្កែបខាងលើហើយវាបានបោះបង់ចោលការព្យាយាមនិងរងចាំការស្លាប់។ កង្កែបមួយទៀតបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតហ្វូងកង្កែបខាងលើបានស្រែកដាក់វាឱ្យបញ្ឈប់ការលោតដ៏ឈឺចាប់ហើយត្រៀមចិត្តទទួលយកការស្លាប់នេះទៅ។ វាលោតកាន់តែខ្លាំងឡើងៗហើយទីបំផុតវាអាចលោតចេញបាន។ នៅពេលដែលវាចេញផុតពីណ្តៅកង្កែបផ្សេងទៀតបាននិយាយថា“ តើឯងមិនស្តាប់ពួកយើងនិយាយទេឬ?” កង្កែបបានពន្យល់ហ្វូងកង្កែបផ្សេងទៀតថាវាជាកង្កែបថ្លង់។ វាគិតថាគ្រប់ពេលហ្វូងកង្កែបស្រែកដាក់វាជាការលើកទឹកចិត្តទៅវិញ​ ទើបធ្វើអោយវាអាចលោតចេញពីរណ្តៅដ៏ជ្រៅនេះបាន។  ការអប់រំនៃរឿង៖ ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ។ គិតពីផលប៉ះពាល់មុននិយាយចេញមក។ពាក្យសំដីអាចធ្វើអោយយើងរស់និងស្លាប់បាន។ កុំខ្វល់ខ្វាយនិងសម្តីអវិជ្ជមានរបស់អ្នកដ៏ទៃ អ្នកអាចធ្វើគធ្វើថ្លង់ដូចជាកង្កែប ហើយព្យាយាមធ្វើវាអោយអស់ពីលទ្ធភាព ប្រសើរជាងរងចាំការស្លាប់ នោះអ្នកនិងឃើញលទ្ធផលដ៏អស្ចារ្យដែលអ្នកដ៏ទៃនឹកស្មានមិនដល់។ Advertisements

ជីវិតគឺជាការតស៊ូ ប៉ុន្តែត្រូវមានស្មារតីក្នុងការតស៊ូ

ការតស៊ូ គឺជារឿងជាមួយល្អណាស់ក្នុងការលើកមកនិយាយ ប៉ុន្តែតើមនុស្សអាចអភិវឌ្ឍការតស៊ូឡើងបានដោយរបៀបណា? តើមនុស្សអាចជំនះរាល់ការលំបាក ឧបសគ្គដោយរបៀបណា? ខណៈដែលមនុស្សដទៃបោះបង់ដោយសារតែជួបការលំបាក ឬ ឧសគ្គនោះ ។ នៅពេលណាដែលយើងគ្មាននៅសល់អ្វីៗទាំងអស់ហើយសូម្បីតែមិត្តក៏បាត់ស្រមោល តើយើងត្រូវធ្វើដូចម្តេច? តើនៅពេលដែលគ្មាននណាម្នាក់មកជិត តើមាននរណាអាចជួយយើងបាន? ខ្ញុំនិងមិននិយាយពីទិដ្ឋភាពនៃអារម្មណ៍ទេប៉ុន្តែខ្ញុំគ្រាន់តែចង់ពោលថាក្នុងអំឡុងពេលយើងបរាជ័យមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបានដោយស្មារតីរបស់យើង។ ស្មារតីរបស់យើងគឺជាវត្ថុតែមួយគត់ដែលអាចទាញយើងចេញពីរណ្តៅ មិនមែនមិត្តភក្តិ ឬ ឳពុកម្តាយ ឬ ប្តី/ប្រពន្ធរបស់យើងដែលអាចជួយយើងបាននោះទេ ពួកគេគ្រាន់តែអាចជួយលើកទឹកចិត្តប៉ុណ្ណោះ គឺមានតែស្មារតីទេដែលអាចជួយខ្លួនឯងបាន។ ប្រសិនបើស្មារតីរបស់យើង មើលមិនឃើញពីលទ្ធផលជោគជ័យនោះទេ យើងនិងបាត់បង់នូវឆន្ទះក្នុងការតស៊ូ។ មនុស្សភាគច្រើននៅពេលបរាជ័យ ពួកគេក៏បាត់បងស្មារតីផងដែរ ជាហេតុនាំពួកគេកាន់តែដុនដាបទៅ ប្រសិនបើពួកគេមិនព្យាយាមធ្វើអោយស្មារតីរបស់ពួកគេជាសះស្បើយទេ ពួកគេនិងមិនអាចងើបឡើងវិញបានម្តងទៀត ។មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំអោយក្តីសុបិន្តរបស់អ្នកបំផ្លាញដោយអ្វីៗដែលកើតឡើងក្រៅខ្លួនរបស់អ្នកអោយសោះ។ មនុស្សជាច្រើនទុកអោយលទ្ធផលបច្ចុប្បន្នត្រួតត្រាស្មារតីរបស់ពួកគេ។ ឧទាហរណ៍ថា ប្រសិនបើបច្ចុប្បន្នពួកគេក្រីក្រ ពួកគេប្រើស្ថានភាពក្រីក្រជាមូលដ្ឋានបង្កើតជាអារម្មណ៍យល់ថាខ្លួនឯងក្រ បរាជ័យ ដែលវានិងជ្រាបបន្តិចម្តងៗក្នុងគំនិតដោយគ្មានការពិចារណា ដូចសុភាសិតមួយពោលថា៖ “ចូរទទួលខុសត្រូវចំពោះគំនិតរបស់អ្នក​ដើម្បីអោយអ្នកអាចធ្វើនូវអ្វីដែលអ្នកត្រូវការ”។