Advertisements

Internet Explorer 10 មិនអាច​ប្រើ​បានជា​មួយ Vista

​នៅពេលនេះ ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​បានឱ្យដឹងថា គេ​បានដាក់ Internet Explorer 10 ឱ្យប្រើ​ហើយ​​តែ​អ្វីដែល​ក្រុមហ៊ុន​នេះ​មិនបាន​ប្រាប់​គេ​ឱ្យដឹង​នោះ​គឺ វា​មិនអាច​ប្រើ​បានជា​មួយ Vista ឡើយ​​ព្រោះ Vista នឹង​ឈានចូល​ដល់ទី​បញ្ច​ប់រប​ស់វា​ហើយ ហេតុនេះ​សម្រាប់​អ្នក​ដែល​ប្រើ Vista មិនអាច​ប្រើ Internet Explorer 10 បានឡើយ ។ សូម្បីតែ Internet Explorer 9 ក៏​មិនអាច​ប្រើ​ជាមួយ​Windows XP បានដែរ ហេតុនេះ​យើង​ត្រូវ​ដឹងថា ចាប់ពីពេលនេះ​ទៅ Internet Explorer លែង​អាច​​ប្រើ​បានជា​មួយ Windows ចាស់ៗ​បាន​ទៀតឡើយ ។​ ​ តាមមើលទៅ ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​កំពុងតែ​កាត់បន្ថយ​ការប្រើ Windows ចាស់ៗ​ចោល​ចេញ ហើយ​ជម្រុញ​ឱ្យ​អ្នក​ប្រើ​ងាក​មក​ប្រើ Windows7 ជា​ជំនួស​វិញ ដើម្បី​ងាយស្រួល​ដល់​ការ​រុញ​បច្ចេកវិទ្យា​ថ្មីៗ​បញ្ចូល និង​កាត់បន្ថយ​ចំណាយ​និង​ពេលវេលា​សម្រាប់​ការផលិត​ប្រូ​ក្រាម​ដែល​ចាស់ៗ​នោះ​​ទៅហើយ រួច​ចាប់ផ្ដើម​សាវតា​ថ្មី​ចាប់ពី Windows7 នេះ​ឡើងទៅ ​   […]

រឿងទុំទាវមករស់នៅភ្នំពេញ

នៅ​ក្នុង​រឿង​ទុំ​ទាវ​ភាគមុន​អ្នក​រាល់​គ្នា​បាន​ដឹង​ខ្លះ​ៗ​ទៅ​ហើយ​អំពី​ជម្លោះ​រវាង យាយ​ផាន់ និង​យាយ​ទុំ ដោយ​នៅ​គ្រា​ហ្នុង​នាយ​ទុំ បាន​ខឹង​ចំពោះ ​យាយ​ផាន់​ដែល មើល​​ងាវ គាត់​ ហើយ​នាយ​ទុំ​បាន បង្ហាញ​អំពី សមសភាព​ពិត​របស់​គាត់​ថា គាត់​មិន​​មែន​ក្រ ឡើយ​ព្រោះ​គាត់​មាន​លុយ​ដាក់​ក្នុង​ធនាការ អេអិន​ហ្សិត រ៉ូយ៉ាល់​​ដោយ​សារ​​ដី​ឡើង​ថ្លៃ​ទៀត​ផង។ ដូច​នេះ​​វគ្គ​នេះ លោក​អ្នក​នឹង​បាន​ដឹង​អំពី ជីវិត​រស់​នៅ​បន្ទាប់​​ពី​នាយ​ទុំ​បាន​​​កសាង​ជីវិត​ស្នេហា​ជា​មួយ នាង​ទាវ។ ឥឡូវ​នេះ​ ទុំ​បាន​ដឹក​ដៃ​នាង​ទាវទៅ​រស់​នៅ​តាម​ជនបទ​​ ហើយ​​​មួយ​រយៈ​ក្រោយ​មក នាយ​ទុំ​បាន​ប្រាប់​​នាង​ទាវ​ថា៖ អូន​អ្ហើយ សម័យ​នេះ​ជា​សម័យ​ទំនើប! យើង​គួ​តែ​ទៅ​រស់​នៅ​អំពេញ​វិញ​អ្ហី? នាង​ទាវបាន​តប​ ចាស! បង​ពិត​ជា​ត្រឹម​ត្រូវ​ណាស់ អូន​ក៏​គិត​បែប​ហ្នឹង​ដែរ ហាន់នី! គ្រាន់​តែស្ដាប់​ពាក្យ​នេះ​ទុំ​ឆ្ងល់​ក៏​​សួរ​វិញ​ម្ដង​ទៀត​  អ្ហាក? អូន​អែង​ចេះ​ពាក្យ​ហាន់នី​ដែរ? ទាវ​ប្រាប់​ថា សម័យ​នេះ​កុំព្យូទ័រ​ដើរ​ពេញ​ដី​ទៅ​ហើយរឿង​អី​មិន​ចេះ​នោះ? បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​មួយ​បន្ទុះ​ក្រោយ​មក​ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ថា នឹង​វេច​សំពាយ​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង​ដែល​ពេញ​ទៅ​ដោយ​ សោភ័ណភាព​នេះ​។ ប៉ុន្តែ​ពេល​ដែល​ពួក​បាន​​មក​ដល់​ទី​ក្រុង​ភ្លាម អ្វី​ៗ​គ្រប់​យ៉ាង​បាន​ក្លាយ​ទៅ​ជា ថ្មី​ទាំង​អស់​សម្រាប់​ពួក​គេ…! ដោយ​សារ​តែ ការ​ស់​នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​ភាព​ទាន់​សម័យ​ និង​ជំណេះ​ដឹង​ខ្លះ​ៗ​ដើម្បី​​ឲ្យ​បាន​ដូច​គេ​ដូច​ឯង​ក្នុង​សង្គម​ទំនើប ដូច​នេះ ទុំ និង​ទាវ បាន​សម្រេច​ចិត្ត​ទៅ​រៀន​ភាសា​អង់គ្លេស។ ប៉ុន្មាន​ខែ​ក្រោយ​មក ពួក​បាន​ចេះ​ភាសា​អង់គ្លេស​ខ្លះ​ៗ មាន​ពេល​មួយ​ពួក​គេ បាន​ហាត់​សម និយាយ​អង់គ្លេស​ដាក់​គ្នា​ នាយ​ទុំ​បាន​សួរ​ទៅ​កាន់​នាង​ទាវថា ទុំ៖ ហៅ […]

ហេតុអ្វី​ត្រូវ​មាន Drive “D”?

ប្រភពៈ sabay.com.kh ដោយ​កង្វះខាត​ចំណេះដឹង​ផ្នែក IT អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​មាន​ចម្ងល់​ថា​ហេតុអ្វី​គេ​មិន​ប្រើ​តែ Drive “C” មួយ​បាន​ហើយ​ ចាំបាច់​ត្រូវ​មាន Drive “D” និង Drive ផ្សេងៗ​ធ្វើ​អ្វី? ហើយ​អ្នក​ខ្លះ​យល់​ថា Drive “D” នេះ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ហើយ​ត្រូវ​តែ​មាន​វា​ជា​ដាច់​ខាត ប៉ុន្តែ​មិន​ដឹង​ថា​វា​មាន​ផល​ប្រយោជន៍​អ្វី? ទំព័រ​នេះ Sabay សូម​បើក​ទំព័រ​មួយ​ដើម្បី​លាត​ត្រដាង​រាល់​ចម្ងល់​ទាំង​នេះ។ ក្នុង​ការ​ចង្អុល​បង្ហាញ​លើ​ចម្ងល់​របស់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​សាស្ត្រាចារ្យ​បង្រៀន​ជំនាញ​ព័ត៌មានវិទ្យា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​បន្ទុក​ដឹក​នាំ​ក្រុម​ប្រចាំ​គេហទំព័រ Wikipedia ខ្មែរ​រៀបរាប់​ថា ចំពោះ Drive “D” មិនមែន​កើត​ឡើង​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​រាល់​ពេល​ដែល​គេ​ដំឡើង Windows គេ​ត្រូវ​បែងចែក​ឧបករណ៍​ផ្ទុក​ទិន្នន័យ(Hard Disk)ជា Drive ផ្សេងៗ​គ្នា​ដោយ​គេ​ចាំ​បាច់​ត្រូវ​តែ​មាន Drive “C” និង “D” ជា​ដាច់ខាត។ ការ​បង្កើត​ជា Drive ទាំង​ពីរ​នេះ​លោក​បន្ត​ថា គេ​មិន​អាច​បង្កើត​តែ Drive “C” មួយ​នោះ​ទេ​ព្រោះ​ថា​ប្រសិន​បើ​គេ​បង្កើត Drive តែ​មួយ​ […]

បច្ចេកវិទ្យាៈពិនិត្យអក្ខរាវិរុទ្ធជាមួយ Firefox Add-ons

ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សរសេរ​ភាសាខ្មែរ​ អោយ​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ អ្នក​ដែល​ប្រើ Firefox Browser អ្នក​អាច​ប្រើ​ការ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ដោយ​ស្វ័យប្រវត្តិ​បាន​ដោយ​ភ្ជាប់​កម្មវិធី​នោះ​ទៅ​នឹង Add-ons របស់​ Firefox Browser របស់​អ្នក។ ពេល​ដែល​អ្នក​សរសេរ​អក្សរ​ខ្មែរ​វា​នឹង​ត្រួត​ពិនិត្យ​អោយ​អ្នក ហើយ​ចំពោះ​ពាក្យ​ណាមួយ​ ដែល​សរសេរ​ខុស​វា​នឹង​មាន​ខ្សែ​អង្កាញ់​ៗ​រត់​ពី​ខាង​ក្រោម ពេល​នោះ​អ្នក​អាច Right-Click លើ​វា​បាន វា​នឹង​បង្ហាញ​ពាក្យ​មួយ​ចំនួន ហើយ​អ្នក​អាច​ជ្រើសរើស​វា​បាន ​នូវ​ពាក្យ​ណា​ដែល​អ្នក​ចង់​បាន។ ដើម្បី​ទាញ​វា​ដាក់​ក្នុង Add-ons របស់​អ្នក​សូម​ចុច​ Khmer Spellchecker​ ប្រភព​ដកស្រង់​ចេញ​ពី សម្រាប់​ខ្មែរ

ក្រូចឆ្មារព្យាបាលរោគនៅក្នុងពោះ

* ឈឺពោះ ហើមពោះ ឆ្អល់ពោះ ច្របាច់ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយបន្ថយ សកម្មភាព ច្របាច់របស់ពោះវៀន ឱ្យយឺតវិញ ។* ព្យាបាលរោគក្រពះ ច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់នៅសល់តែសម្បក បន្ទាប់មកយក សម្បកឆៅទៅដាំទឹកឆុងផឹក ព្រោះជាឱសថ បណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការផ្សះដំបៅ ជួយឱ្យក្រពះឆាប់ជាសះស្បើយ ។* ព្យាបាលអាការក្តៀនលាមក ឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១ កែវកាហ្វេ លាយអំបិល បន្តិចបន្តួច ហើយទទួលទានវាភ្លាមៗក្រោយពេល ភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។ * ព្យាបាលរោគរាករូស នៅប្រទេសឥណ្ឌា គ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូចឆ្មារ លាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការរាក- រូសបានធូរស្បើយ ។ * ព្យាបាលជាតិពុលក្នុងអាហារ ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរ បន្ថែមអំបិលបន្តិចឱ្យមានរសជាតិ […]