១០ជំនាញសម្រាប់យុវវ័យជ្រើសរើស
តើមិត្តយុវវ័យបាន ដឹងច្បាស់ហើយឬនៅ ថាអ្នកចង់រៀនជំនាញអ្វី? តើជំនាញនោះគេរៀនពីអ្វីខ្លះ? បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកនឹងទទួលបានចំណេះដឹងអ្វីខ្លះ? ហើយស្ថាប័នណាខ្លះដែលត្រូវការអ្នកចេះជំនាញនេះ? ដើម្បីជ្រាបកាន់តែច្បាស់ Sabay សូមដកស្រង់មុខជំនាញបន្ថែមចំនួន១០ មុខវិជ្ជាពី សៀវភៅមគ្គទេសក៍ ដែលរៀបរៀងនិងចេញផ្សាយដោយនាយកដ្ឋានឧត្ដមសិក្សាមកបង្ហាញជូន។ ១. ជំនាញទេពកោសល្យសំណង់ស៊ីវិល-ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវមានសម្រាប់រៀនមុខវិជ្ជានេះ គឺគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។-ចំណេះមូលដ្ឋានដែលនិស្សិតបានយល់ក្រោយសិក្សារយៈពេល៥ឆ្នាំរួមមាន ដឹងពីភាពធន់នៃសម្ភារៈ ការវិភាគនិងគណនាគ្រឿងបង្គំ (អំពីដែក បេតុងអាម៉េ ឈើ បេតុងប្រ៉េកុងត្រាំង) យល់ដឹងពីការគណនាគ្រឹះសំណង់ យល់ដឹងពីការសិក្សា គណនាស្ពាននិងថ្នល់ ការគ្រប់គ្រងការដ្ឋានសំណង់ និងសំណង់សិល្បៈការណ៍។-អង្គភាព ឬមូលដ្ឋានដែលអ្នករៀនចប់មុខជំនាញនេះអាចទៅបម្រើការងាររួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមហ៊ុនសំណង់នានា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងតាមស្ថាប័នផ្សេងៗទៀត។ ២. ជំនាញចិត្តវិទ្យា -ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវមានសម្រាប់រៀនមុខវិជ្ជានេះមាន គណិតវិទ្យា និងជីវវិទ្យា -ចំណេះមូលដ្ឋានដែលនិស្សិតបានយល់ក្រោយសិក្សារយៈពេល៤ ឆ្នាំរួមមាន មូលដ្ឋានគ្រឹះនៃចិត្តវិទ្យា និងយល់ដឹងពីចិត្តវិទ្យាអន្តរវប្បធម៌ ការព្យាបាលលក្ខណៈគ្រួសារ យល់ដឹងពីទ្រឹស្ដីបុគ្គលិកលក្ខណៈ នរៈចិត្តវិទ្យា ចិត្តវិទ្យាអប់រំ យល់ដឹងពីវិធីសាស្ត្រស្រាវជ្រាវនិងស្ថិតិក្នុងចិត្តវិទ្យា […]