ជំនឿជាធាតុផ្សំសំខាន់ដំបូងក្នុងការចាប់ផ្តើមអាជីវកម្ម
មិត្តភក្តិខ្ញុំម្នាក់ជាធុរកិច្ចជើងខ្លាំង គេរកបានចំណូលច្រើនម៉ឺនដុល្លា ដោយគេមានជំនឿផ្ទាល់ខ្លួនថាការធ្វើធ្វើធុរកិច្ចមានធាតុផ្សំបីយ៉ាង៖ 1.មនុស្ស៖ភាគហ៊ុនវិនិយោគដ៌ល្អ 2.ឱកាស៖កាវិនិយោគដែលត្រូវចំឱកាស 3.ប្រាក់៖ប្រាក់ដើមទុនដែលមានគ្រប់គ្រាន់ គេអធិប្បាយថា កត្តាបីយ៉ាងនេះកម្រចូលមកដល់ក្នុងពេលព្រមគ្នាតែមួយណាស់ ភាគច្រើនមានតែ1ឫ2ប៉ុណ្ណោះ។ពេលខ្លះជួបមនុស្សល្អគួតែអាចរួមធ្វើធុរកិច្ចជាមួយគ្នាបានតែមិនដឹងថាចង់ធ្វើអ្វីឬក៌មិនទាន់មានដើមទុនគ្រប់គ្រាន់។ ពេលខ្លះវិញទៀតមានប្រាក់ហើយតែមើលមិនឃើញឱកាសខាងធុរកិច្ចឬគ្មានមនុស្សទុកចិត្តអាចមកសហការជាមួយគ្នា។គេប្រាប់ថា តួនាទីចម្បងរបស់ធុរជនត្រៀមបានល្អតែមួយអាចចាប់ផ្តើមបានហើយ បន្ទាប់មកព្យាយាមរកកត្តា២យ៉ាងដែលនៅសល់ដើម្បីបំពេញបន្ថែម។អ្វីដែលសំខាន់បើមាន1មុខហើយចាប់ផ្តើមធ្វើវាអោយពិតប្រាកដ យ៉ាងហោចណាស់ក៌បានចាប់ផ្តើមវាដែរ។ ប្រភព៖ឪពុកអ្នកមានបង្រៀនធុរកិច្ចជន