ពេលអ្នកឈឺកគួរជៀងវាងម្ហូបទាំងនេះ
អាហារដែលមានជាតិខ្លាញ់ : អាហារដែលមានជាតិខ្លាញ់ខ្ពស់ ផ្លែអាវូកាដូ, ឈីស, សូកូឡាខ្មៅ,ស៊ុត,ត្រីដែលមានជាតិខ្លាញ់ច្រើន។ ២.អាហារដែលមានជាតិអាស៊ីត ដូចជាក្រូច និងផ្លែ ស្ត្រប៊ឺរី ៣.អាហារដែលមានជាតិហឹរ មានដូចជា៖ ម្ទេស ខ្ទឹមស
អាហារដែលមានជាតិខ្លាញ់ : អាហារដែលមានជាតិខ្លាញ់ខ្ពស់ ផ្លែអាវូកាដូ, ឈីស, សូកូឡាខ្មៅ,ស៊ុត,ត្រីដែលមានជាតិខ្លាញ់ច្រើន។ ២.អាហារដែលមានជាតិអាស៊ីត ដូចជាក្រូច និងផ្លែ ស្ត្រប៊ឺរី ៣.អាហារដែលមានជាតិហឹរ មានដូចជា៖ ម្ទេស ខ្ទឹមស
មើមរមៀតពុំត្រឹមមានប្រយោជន៍ជួយផ្សះសម្លាកប៉ុណ្ណោះទេ តែនៅនាំមកឥទ្ធិពលមានប្រយោជន៍ផ្សេងៗទៀតចំពោះសុខភាពមនុស្ស ។ ផលប្រយោជន៍សំខាន់ៗ៤ របស់មើមរមៀត +ជួយបញ្ចុះទម្ងន់ ចរាចរនិងចម្រោះឈាម +ជួយសរីរាង្គប្រឆាំងតបពពួកបាក់តេរីរស់នៅបញ្ញើក្អែកក្នុងពោះវៀន ពិសេសល្អសម្រាប់ប្រព័ន្ធរំលាយអាហារ +ជួយប្រឆាំងមហារីក ប្រឆាំងរលាក បន្ថយគ្រោះថ្នាក់ឆ្លងមេរោគ +ជួយកម្ចាត់មេរោគ ឆាប់សះមុខរបួស ពេលប្រើប្រាស់ត្រូវយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យរមៀតពង្រីកអស់ឥទ្ធិពល ។ ម្សៅរមៀត បង្ការគ្រោះថ្នាក់មហារីកពោះវៀន ប្រើប្រាស់រមៀតជាប្រចាំក្នុងពេលទទួលទានអាហារ អ្នកអាចបន្ថយបានគ្រោះថ្នាក់មហារីកពោះវៀន ។ បច្ចុប្បន្ននេះ ពួកជំនាញការសុខភាពអាមេរិកកំពុងដំណើរការ ពិសោធន៍ព្យាបាលជំងឺមហារីកពោះវៀនមួយដោយប្រភេទឱសថម្យ៉ាងច្នៃពី មើមរមៀត ។ ព្យាបាលជំងឺរលាកសន្លាក់ មើមរមៀតមានឥទ្ធិពលបន្ថយឈឺចាប់បង្កឡើងដោយជំងឺរលាកសន្លាក់ ។ វិធីធ្វើសាមញ្ញបំផុត ដាំកម្តៅទឹកដោះគោមួយកែវកុំឱ្យពុះ ដាក់ម្សៅរមៀតមួយស្លាបព្រាកាហ្វេចូលកូរឱ្យសព្វ។ ១ថ្ងៃផឹក៣ដងអ្នកនឹងឃើញប្រសិទ្ធភាពគួរឱ្យភ្ញាក់ផ្អើល ។ ពេលជួបបញ្ហាជាមួយប្រព័ន្ធរំលាយអាហារ ការស្រាវជ្រាវបានបង្ហាញថា រមៀតអាចរំញោចរំលាយអាហារនិងរំដោះចេញពពួកអង់ហ្ស៊ីមរំលាយអាហារ បំផ្លាញបំបែកសម្ព័ន្ធកាបោនអ៊ីដ្រាត និងសារជាតិខ្លាញ់ ។ អាស្រ័យហេតុនេះក្នុងករណីត្រូវឈឺពោះ ផឹកតែរមៀតមួយកែវនឹងជួយជាប្រយោជន៍ឱ្យអ្នកយ៉ាងច្រើន ។ ទប់ស្កាត់មហារីកក្រពេញប្រូស្តាត បរិភោគបន្លែបៃតងច្រើន គួបផ្សំជាមួយរមៀតអាចទប់ស្កាត់បានគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត ។ ពួកអ្នកវិទ្យាសាស្ត្រនៅញូវជើស៊ី បានបញ្ជាក់ឱ្យឃើញថា […]
លោកអ្នកមានជ្រាបដែរទេថា មានអាហារមួយចំនួនដែលក្រោយពេលទទួលទានរួច ហើយនឹងធ្វើឲ្យក្រពះនោមរលាករហូតដល់ត្រូវនោមជាញឹកញាប់ហួសពីការចាំបាច់។ ប្រសិនបើនរណាម្នាក់កើតរោគពាក់ព័ន្ធនឹងតម្រងនោមនោះ យកល្អគួរចៀសវាងអាហារមួយចំនួនដូចខាងក្រោមនេះ។ អាហារដែលធ្វើឲ្យនោមញឹករួមមានដូចជា ក្រូចពោធិ៍សាត់ ក្រូចថ្លុង ម្នាស់ ស្ករសូកូឡា ទឹកតែ កាហ្វេ ទឹកម្ទេស ស្ករ ទឹកឃ្មុំ ផលលិតផលពីផ្លែប៉េងប៉ោះ ភេសជ្ជៈលាយគ្រឿងស្រវឹង ទឹកដោះគោឆៅ ភេសជ្ជៈប៉ូវកម្លាំង និងទឹកក្រូចដប ឬកំប៉ុង ។ គួរងាកមកទទួលទានផ្លែចេកទុំ ផ្លែប៉ោម តែបុរាណ និងមើមខ្ទឹមស ក៏អាចជំនួសបានដែរ៕
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទទួលទានសម្លការីអាចជួយកាត់បន្ថយការឈឺចាប់សន្លាក់កែងដៃព្រមទាំងការឈឺចាប់តាមសរសៃពួរ។ រមៀតដែលជាគ្រឿងផ្សំសំខាន់នៅក្នុងសម្លការីជាពិសេសការីរបស់ឥណ្ឌាមានសមត្ថភាពទប់ស្កាត់ការរលាកសន្លាក់នានា ។ រមៀតគឺជាសារធាតុដ៏សំខាន់ដែលអ្នកស្រាវជ្រាវរកឃើញថា អាចទប់ទល់នឹងការរលាកបាន។ លោកវេជ្ជបណ្ឌិតអាលី ម៉ូបាសេរី មកពីសាកលវិទ្យាល័យ University’s School of Veterinary Medicine& Scienceបាននិយាយថា៖«លទ្ធផលនៃការស្រាវជ្រាវរបស់យើងគឺមិនមែនចង់បង្ហាញថា សម្លការីដែលមានគ្រឿងផ្សំសំខាន់ពីរមៀតគឺជាថ្នាំព្យាបាលការរលាកគ្រប់ប្រភេទនោះទេ ។ ផ្ទុយទៅវិញវាគ្រាន់តែជាការនាំផ្លូវសម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការរាវរកការព្យាបាលប្រភេទជំងឺសន្លាក់តាមរយៈចំណីអាហារតែប៉ុណ្ណោះ។ ការស្រាវជ្រាវបន្ថែមទៀតលើអត្ថប្រយោជន៍នៃមើមរមៀតនឹងត្រូវធ្វើជាបន្តនៅថ្ងៃអនាគត »។ ការសិក្សាពីលើកមុន ក៏បានរកឃើញផងដែរថា រមៀតមានអត្ថប្រយោជន៍ជួយព្យាបាលជំងឺផ្សេងៗទៀតមានដូចជា មហារីក ជំងឺសន្លាក់ព្រមទាំងជំងឺភ្លេចភ្លាំង ។លទ្ធផលនៃការសិក្សាលើកនេះត្រូវបានគេបោះពុម្ភផ្សាយនៅក្នុងព្រឹត្តិប័ត្រ Journal of Biological Chemistry ៕ សូមមើលអត្ថបទទាក់ទង រមៀតមានប្រសិទ្ធភាពព្យាបាលជំងឺដំបៅក្រពះ ក្រូចឆ្មារព្យាបាលរោគនៅក្នុងពោះ
រមៀត ឬល្មៀត (Curcuma) ជារុក្ខជាតិ ដែលគេស្គាល់ជាទូទៅវា មានសារធាតុខឺរឃ្យូមីន (Curcuma) ដែលអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងការរលាកព្រមទាំងកាត់បន្ថយជំងឺភ្លេចក្លាំង និងវង្វេងវង្វាន់។ តាមលទ្ធផលនៃការស្រាវជ្រាវរបស់មហាវិទ្យាល័យសិង្ហបុរីបានរកឃើញថា មនុស្សវ័យចាស់ ដែលពិសាសម្លការី ជាប្រចាំមានជំងឺភ្លេចក្លាំង និងវង្វេងវង្វាន់តិចជាងមនុស្សចាស់ជរាធម្មតាដល់ទៅ ៤ដង។ ការសិក្សាមួយទៀត នៅមហាវិទ្យាល័យ អារីហ្សូណា បានបង្ហាញថា សារធាតុខឺរ ឃ្យូមីនអាចជួយសម្រាលអាការៈរលាកសន្លាក់បាន។ ប្រការសំខាន់គឺរមៀតអាចការពារ ថ្លើមមិនឲ្យសារធាតុពុលបំផ្លាញ់បាន និងមានប្រសិទ្ធភាពសម្លាប់មេរោគបាក់តេរី ទប់ស្កាត់មហារីក ព្រមទាំងព្យាបាលជំងឺដំបៅក្រពះទៀតផង។
* ឈឺពោះ ហើមពោះ ឆ្អល់ពោះ ច្របាច់ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយបន្ថយ សកម្មភាព ច្របាច់របស់ពោះវៀន ឱ្យយឺតវិញ ។* ព្យាបាលរោគក្រពះ ច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់នៅសល់តែសម្បក បន្ទាប់មកយក សម្បកឆៅទៅដាំទឹកឆុងផឹក ព្រោះជាឱសថ បណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការផ្សះដំបៅ ជួយឱ្យក្រពះឆាប់ជាសះស្បើយ ។* ព្យាបាលអាការក្តៀនលាមក ឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១ កែវកាហ្វេ លាយអំបិល បន្តិចបន្តួច ហើយទទួលទានវាភ្លាមៗក្រោយពេល ភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។ * ព្យាបាលរោគរាករូស នៅប្រទេសឥណ្ឌា គ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូចឆ្មារ លាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការរាក- រូសបានធូរស្បើយ ។ * ព្យាបាលជាតិពុលក្នុងអាហារ ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរ បន្ថែមអំបិលបន្តិចឱ្យមានរសជាតិ […]