បច្ចេកវិទ្យា

Internet Explorer 10 មិនអាច​ប្រើ​បានជា​មួយ Vista

​នៅពេលនេះ ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​បានឱ្យដឹងថា គេ​បានដាក់ Internet Explorer 10 ឱ្យប្រើ​ហើយ​​តែ​អ្វីដែល​ក្រុមហ៊ុន​នេះ​មិនបាន​ប្រាប់​គេ​ឱ្យដឹង​នោះ​គឺ វា​មិនអាច​ប្រើ​បានជា​មួយ Vista ឡើយ​​ព្រោះ Vista នឹង​ឈានចូល​ដល់ទី​បញ្ច​ប់រប​ស់វា​ហើយ ហេតុនេះ​សម្រាប់​អ្នក​ដែល​ប្រើ Vista មិនអាច​ប្រើ Internet Explorer 10 បានឡើយ ។ សូម្បីតែ Internet Explorer 9 ក៏​មិនអាច​ប្រើ​ជាមួយ​Windows XP បានដែរ ហេតុនេះ​យើង​ត្រូវ​ដឹងថា ចាប់ពីពេលនេះ​ទៅ Internet Explorer លែង​អាច​​ប្រើ​បានជា​មួយ Windows ចាស់ៗ​បាន​ទៀតឡើយ ។​ ​ តាមមើលទៅ ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​កំពុងតែ​កាត់បន្ថយ​ការប្រើ Windows ចាស់ៗ​ចោល​ចេញ ហើយ​ជម្រុញ​ឱ្យ​អ្នក​ប្រើ​ងាក​មក​ប្រើ Windows7 ជា​ជំនួស​វិញ ដើម្បី​ងាយស្រួល​ដល់​ការ​រុញ​បច្ចេកវិទ្យា​ថ្មីៗ​បញ្ចូល និង​កាត់បន្ថយ​ចំណាយ​និង​ពេលវេលា​សម្រាប់​ការផលិត​ប្រូ​ក្រាម​ដែល​ចាស់ៗ​នោះ​​ទៅហើយ រួច​ចាប់ផ្ដើម​សាវតា​ថ្មី​ចាប់ពី Windows7 នេះ​ឡើងទៅ ​   […]

ហេតុអ្វី​ត្រូវ​មាន Drive “D”?

ប្រភពៈ sabay.com.kh ដោយ​កង្វះខាត​ចំណេះដឹង​ផ្នែក IT អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​មាន​ចម្ងល់​ថា​ហេតុអ្វី​គេ​មិន​ប្រើ​តែ Drive “C” មួយ​បាន​ហើយ​ ចាំបាច់​ត្រូវ​មាន Drive “D” និង Drive ផ្សេងៗ​ធ្វើ​អ្វី? ហើយ​អ្នក​ខ្លះ​យល់​ថា Drive “D” នេះ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ហើយ​ត្រូវ​តែ​មាន​វា​ជា​ដាច់​ខាត ប៉ុន្តែ​មិន​ដឹង​ថា​វា​មាន​ផល​ប្រយោជន៍​អ្វី? ទំព័រ​នេះ Sabay សូម​បើក​ទំព័រ​មួយ​ដើម្បី​លាត​ត្រដាង​រាល់​ចម្ងល់​ទាំង​នេះ។ ក្នុង​ការ​ចង្អុល​បង្ហាញ​លើ​ចម្ងល់​របស់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​សាស្ត្រាចារ្យ​បង្រៀន​ជំនាញ​ព័ត៌មានវិទ្យា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​បន្ទុក​ដឹក​នាំ​ក្រុម​ប្រចាំ​គេហទំព័រ Wikipedia ខ្មែរ​រៀបរាប់​ថា ចំពោះ Drive “D” មិនមែន​កើត​ឡើង​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​រាល់​ពេល​ដែល​គេ​ដំឡើង Windows គេ​ត្រូវ​បែងចែក​ឧបករណ៍​ផ្ទុក​ទិន្នន័យ(Hard Disk)ជា Drive ផ្សេងៗ​គ្នា​ដោយ​គេ​ចាំ​បាច់​ត្រូវ​តែ​មាន Drive “C” និង “D” ជា​ដាច់ខាត។ ការ​បង្កើត​ជា Drive ទាំង​ពីរ​នេះ​លោក​បន្ត​ថា គេ​មិន​អាច​បង្កើត​តែ Drive “C” មួយ​នោះ​ទេ​ព្រោះ​ថា​ប្រសិន​បើ​គេ​បង្កើត Drive តែ​មួយ​ […]

បច្ចេកវិទ្យាៈពិនិត្យអក្ខរាវិរុទ្ធជាមួយ Firefox Add-ons

ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សរសេរ​ភាសាខ្មែរ​ អោយ​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ អ្នក​ដែល​ប្រើ Firefox Browser អ្នក​អាច​ប្រើ​ការ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ដោយ​ស្វ័យប្រវត្តិ​បាន​ដោយ​ភ្ជាប់​កម្មវិធី​នោះ​ទៅ​នឹង Add-ons របស់​ Firefox Browser របស់​អ្នក។ ពេល​ដែល​អ្នក​សរសេរ​អក្សរ​ខ្មែរ​វា​នឹង​ត្រួត​ពិនិត្យ​អោយ​អ្នក ហើយ​ចំពោះ​ពាក្យ​ណាមួយ​ ដែល​សរសេរ​ខុស​វា​នឹង​មាន​ខ្សែ​អង្កាញ់​ៗ​រត់​ពី​ខាង​ក្រោម ពេល​នោះ​អ្នក​អាច Right-Click លើ​វា​បាន វា​នឹង​បង្ហាញ​ពាក្យ​មួយ​ចំនួន ហើយ​អ្នក​អាច​ជ្រើសរើស​វា​បាន ​នូវ​ពាក្យ​ណា​ដែល​អ្នក​ចង់​បាន។ ដើម្បី​ទាញ​វា​ដាក់​ក្នុង Add-ons របស់​អ្នក​សូម​ចុច​ Khmer Spellchecker​ ប្រភព​ដកស្រង់​ចេញ​ពី សម្រាប់​ខ្មែរ