Advertisements

ជីវិតនិងសង្គម

ប្រទេសសិង្ហបុរី (Singapore)

សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។ «សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួប​ព្យុះសង្ឃរាពេល​ធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅ​កោះនោះ។ ស្ដេចនោះក៏បានប្រទះ​ឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មត់ដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន ។ សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម២ ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម២ នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម២ ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗ​នានា​ទៅកាន់កោះធំៗ តាមរយៈ​ការចាក់ដី​តភ្ជាប់ផងដែរ។ សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេ​គឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុង​អាងសិប្បនិម្មិត។ សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ចំនួន ១០,២លាន​នាក់បានមកទស្សនាសិង្ហបុរី​ក្នុងឆ្នាំ ២០០៧ ។ សិង្ហបុរីទទួលស្គាល់ភាសាផ្លូវការ៤គឺ ភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ […]

រឿង ៥ យ៉ាងដែលសំខាន់ជាងលុយ

ក្នុងនាមជាសហគ្រិន ដែលបានប្រើប្រាស់ពេលវេលានិងកម្លាំងច្រើនក្នុងការបណ្តាក់ទុនរកលុយអោយបានច្រើន។ ការរកលុយ មានសារៈសំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែរឿងខ្លះសំខាន់ជាងលុយ ប្រសិនបើយើងមិនអើពើនឹងវា ធ្វើអោយលុយរបស់អ្នកគ្មានតំលៃ។ នេះគឺជាចំណុចសំខាន់ៗទាំង ៥ ដែលគួរតែយកចិត្តទុកដាក់ចំបង៖ 1. សុខភាពរបស់អ្នក ក្នុងនាមជាសហគ្រិនអ្នកចំណាយពេលច្រើនម៉ោងក្នុងការគិតអំពីជំនួញ។ ប្រសិនបើមិនដូច្នោះទេអាចនិងមានគ្រោះថ្នាក់ដល់អាជីវកម្មនឹងបរាជ័យ។​ តែទោះបីជាយ៉ាងណាក៏ដោយសុខភាពជារឿងសំខាន់ទីមួយដែលត្រូវយកចិត្តទុកដាក់ដូចជា ការញ៉ាំត្រឹមត្រូវ ការដេកបានគ្រប់គ្រាន់ ការផឹកទឹកអោយបានច្រើន និង ការហាត់ប្រាណជាដើម។ល។អាជីវកម្មរបស់អ្នកត្រូវការអ្នកដែលរឹងមាំបំផុត។ នោះមានន័យថាអ្នកត្រូវថែទាំសុខភាពអោយបានល្អដើម្បីអ្នកមានគំនិតថ្មី ច្បាស់លាស់ និងអាចដឹកនាំក្រុមអ្នកទៅរកអនាគតដែលពោរពេញដោយភាពជោគជ័យ។ 2. គ្រួសាររបស់អ្នក អ្នកចង់ផ្តល់ឱ្យកូនអ្នកនូវជីវិតល្អប្រសើរនៅពេលពួកគេធំឡើង។ ប៉ុន្តែការខិតខំរកប្រាក់ធ្វើអោយអ្នកមានពេលវេលាតិចតួចសម្រាប់គ្រួសារ។ អ្នកចំណាយពេលពេញមួយថ្ងៃនៅការិយាល័យ ហើយពេលត្រឡប់មកផ្ទះដោយភាពនឿយហត់និងការងារ អ្នកត្រូវការសម្រាក ដែលធ្វើអោយអ្នកគ្មានពេលសម្រាប់ប្តី/ប្រពន្ធនិងកូនៗរបស់អ្នក។អ្នកគួរចងចាំថា គ្រួសារ​ជា​កន្លែងផ្ដល់នូវ​ការអប់រំ​ដំបូង ដែល​អ្នក​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​មុនគេ​។ ព្រោះ​ការអប់រំ​ដំបូង​អាច​ផ្តល់​ទម្លាប់​ល្អ​ឬ​អាក្រក់​។ ប្រសិនបើ​ការអប់រំ​បានល្អ​ពីដំបូង នោះ​ការអប់រំ​បន្ដ​នឹង​ទៅជា​ការងាយស្រួល ប៉ុន្តែ​បើ​ការអប់រំ​ដំបូង​អាក្រក់​វិញ​ការអប់រំ​បន្ដ​មុខជា​ពិបាក​ខ្លាំងណាស់​។ ដូច្នេះ​គ្រួសារ​គឺជា​ទីកន្លែង​គំរូ​ល្អ​បំផុត សម្រាប់​អប់រំ​សីលធម៌ ចំណេះដឹង​និង​ជំនាញ​។ ហេតុនេះ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​បំផុត ចំពោះ​សុខុមាលភាព​ក្រុមគ្រួសារ ដោយ​ជួយ​សម្រួល​ជីវភាព​រស់នៅ និង​សន្ដិសុខ​ឱ្យបាន​ល្អ ។​ 3. ជំនឿរបស់អ្នក នៅទីនេះមិនសំដៅជំនឿសាសនាទោះទេ។ ជំនឿដែលខ្ញុំកំពុងនិយាយគឺជាជំនឿដែលអ្នកមាននៅក្នុងខ្លួនដើម្បីសំរេចក្តីសុបិន្ត  និងអាជីវកម្មរបស់អ្នក។ អ្នកត្រូវតែជឿជាក់លើខ្លួនឯងនិងជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើដើម្បីសំរេចគោលដៅរបស់អ្នក។​ តើត្រូវធ្វើដូចម្តេចដើម្បីអោយយើងមានជំនឿលើខ្លួនឯង? អ្នកត្រូវរកចម្លើយនេះអោយឃើញដើម្បីធានាថាមិនបោះបង់អ្វីដែអ្នកកំពុងធ្វើ៕ចំពោះខ្ញុំ ដើម្បីមានជំនឿលើខ្លួនឯង យើងត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ អ្វីដែលជាសមត្ថភាពនិង​ជំនាញរបស់ខ្លួន។ 4. បទពិសោធន៍របស់អ្នក អ្នកអង្គុយក្នុងការិយាល័យពេញមួយថ្ងៃរាល់ថ្ងៃគ្មានន័យអ្វីទាំងអស់ ប្រសិនអ្នកមិនបានរកក្តីសុខសំរាប់ជីវិត។ […]

កង្កែបធ្លាក់រណ្តៅ

កង្កែបមួយហ្វូងកំពុងធ្វើដំណើរឆ្លងកាត់ព្រៃ រំពេចនោះមានកង្កែបពីរក្បាលបានធ្លាក់ចូលរណ្តៅជ្រៅមួយ។ កង្កែបផ្សេងទៀតបានអើតមើលជុំវិញរណ្តៅដោយក្តីអាណិតអាសូរ និងបានប្រាប់កង្កែបទាំងពីរនោះថាគ្មានសង្ឃឹមនិងអាចចេញពីរណ្តៅដ៏ជ្រៅនេះបានទេ។ ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីមិនបាក់ទឹកចិត្តនឹងអ្វីដែលកង្កែបផ្សេងទៀតកំពុងនិយាយនោះទេហើយពួកគេបានបន្តព្យាយាមលោតចេញពីរណ្តៅ។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយហ្វូងកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាកង្កែបទាំងពីរគួរតែបោះបង់ ទោះព្យាយាមយ៉ាងណាក៏មិនអាចលោតចេញពីរណ្តៅនេះបានទេ។ នៅទីបំផុតសត្វកង្កែបមួយក្បាលបានស្តាប់តាមសម្តីរបស់ហ្វូងកង្កែបខាងលើហើយវាបានបោះបង់ចោលការព្យាយាមនិងរងចាំការស្លាប់។ កង្កែបមួយទៀតបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតហ្វូងកង្កែបខាងលើបានស្រែកដាក់វាឱ្យបញ្ឈប់ការលោតដ៏ឈឺចាប់ហើយត្រៀមចិត្តទទួលយកការស្លាប់នេះទៅ។ វាលោតកាន់តែខ្លាំងឡើងៗហើយទីបំផុតវាអាចលោតចេញបាន។ នៅពេលដែលវាចេញផុតពីណ្តៅកង្កែបផ្សេងទៀតបាននិយាយថា“ តើឯងមិនស្តាប់ពួកយើងនិយាយទេឬ?” កង្កែបបានពន្យល់ហ្វូងកង្កែបផ្សេងទៀតថាវាជាកង្កែបថ្លង់។ វាគិតថាគ្រប់ពេលហ្វូងកង្កែបស្រែកដាក់វាជាការលើកទឹកចិត្តទៅវិញ​ ទើបធ្វើអោយវាអាចលោតចេញពីរណ្តៅដ៏ជ្រៅនេះបាន។  ការអប់រំនៃរឿង៖ ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ។ គិតពីផលប៉ះពាល់មុននិយាយចេញមក។ពាក្យសំដីអាចធ្វើអោយយើងរស់និងស្លាប់បាន។ កុំខ្វល់ខ្វាយនិងសម្តីអវិជ្ជមានរបស់អ្នកដ៏ទៃ អ្នកអាចធ្វើគធ្វើថ្លង់ដូចជាកង្កែប ហើយព្យាយាមធ្វើវាអោយអស់ពីលទ្ធភាព ប្រសើរជាងរងចាំការស្លាប់ នោះអ្នកនិងឃើញលទ្ធផលដ៏អស្ចារ្យដែលអ្នកដ៏ទៃនឹកស្មានមិនដល់។

ជីវិតគឺជាការតស៊ូ ប៉ុន្តែត្រូវមានស្មារតីក្នុងការតស៊ូ

ការតស៊ូ គឺជារឿងជាមួយល្អណាស់ក្នុងការលើកមកនិយាយ ប៉ុន្តែតើមនុស្សអាចអភិវឌ្ឍការតស៊ូឡើងបានដោយរបៀបណា? តើមនុស្សអាចជំនះរាល់ការលំបាក ឧបសគ្គដោយរបៀបណា? ខណៈដែលមនុស្សដទៃបោះបង់ដោយសារតែជួបការលំបាក ឬ ឧសគ្គនោះ ។ នៅពេលណាដែលយើងគ្មាននៅសល់អ្វីៗទាំងអស់ហើយសូម្បីតែមិត្តក៏បាត់ស្រមោល តើយើងត្រូវធ្វើដូចម្តេច? តើនៅពេលដែលគ្មាននណាម្នាក់មកជិត តើមាននរណាអាចជួយយើងបាន? ខ្ញុំនិងមិននិយាយពីទិដ្ឋភាពនៃអារម្មណ៍ទេប៉ុន្តែខ្ញុំគ្រាន់តែចង់ពោលថាក្នុងអំឡុងពេលយើងបរាជ័យមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបានដោយស្មារតីរបស់យើង។ ស្មារតីរបស់យើងគឺជាវត្ថុតែមួយគត់ដែលអាចទាញយើងចេញពីរណ្តៅ មិនមែនមិត្តភក្តិ ឬ ឳពុកម្តាយ ឬ ប្តី/ប្រពន្ធរបស់យើងដែលអាចជួយយើងបាននោះទេ ពួកគេគ្រាន់តែអាចជួយលើកទឹកចិត្តប៉ុណ្ណោះ គឺមានតែស្មារតីទេដែលអាចជួយខ្លួនឯងបាន។ ប្រសិនបើស្មារតីរបស់យើង មើលមិនឃើញពីលទ្ធផលជោគជ័យនោះទេ យើងនិងបាត់បង់នូវឆន្ទះក្នុងការតស៊ូ។ មនុស្សភាគច្រើននៅពេលបរាជ័យ ពួកគេក៏បាត់បងស្មារតីផងដែរ ជាហេតុនាំពួកគេកាន់តែដុនដាបទៅ ប្រសិនបើពួកគេមិនព្យាយាមធ្វើអោយស្មារតីរបស់ពួកគេជាសះស្បើយទេ ពួកគេនិងមិនអាចងើបឡើងវិញបានម្តងទៀត ។មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំអោយក្តីសុបិន្តរបស់អ្នកបំផ្លាញដោយអ្វីៗដែលកើតឡើងក្រៅខ្លួនរបស់អ្នកអោយសោះ។ មនុស្សជាច្រើនទុកអោយលទ្ធផលបច្ចុប្បន្នត្រួតត្រាស្មារតីរបស់ពួកគេ។ ឧទាហរណ៍ថា ប្រសិនបើបច្ចុប្បន្នពួកគេក្រីក្រ ពួកគេប្រើស្ថានភាពក្រីក្រជាមូលដ្ឋានបង្កើតជាអារម្មណ៍យល់ថាខ្លួនឯងក្រ បរាជ័យ ដែលវានិងជ្រាបបន្តិចម្តងៗក្នុងគំនិតដោយគ្មានការពិចារណា ដូចសុភាសិតមួយពោលថា៖ “ចូរទទួលខុសត្រូវចំពោះគំនិតរបស់អ្នក​ដើម្បីអោយអ្នកអាចធ្វើនូវអ្វីដែលអ្នកត្រូវការ”។

ខ្លីៗពីប្រទេសអារា៉ប់រួម (United Arab Emirates)

អារ៉ាប់រួមជាប្រទេសស្ថិតក្នងទ្វីបអាស៊ីខាលិចមានផ្ទៃដី៨៣,៦០០ គីឡូម៉ែត្រក្រឡា ដែលមានព្រំប្រទល់ជាប់និងប្រទេស កាតា  (Qata) និង អ៊ីរ៉ង់(Iran) ។ ឌួបៃជាទីក្រុងនៃប្រទេសនេះ , ប្រជាជនសរុបមានចំនួន ៩.២លាននាក់ ដែលក្នុង នោះ៧.២លានជាជនបរទេស( ២០០ជាតិសាសន៍) ដែលភាគច្រើនពួកគេរស់នៅ ទីក្រុងឌួបៃ។ប្រទេសនេះកាន់សាសនាអ៊ីស្លាម។ អារ៉ាប់រួមជាប្រទេសជាប្រទេសផលិតប្រេងធំទី៧លើពិភពលោក។ ប្រេងជាសេដ្ឋកិច្ជជាតិសំខាន់(៨៥%) ប្រទេសនេះដែលនាំប្រេងចេញទៅកាន់ពិពភលោក។

តើអ្វីដែលមានសារៈសំខាន់ពិតនៅក្នុងជីវិត? អ្នកនិងដឹងកាន់តែច្បាស់បន្ទាប់ពីអានរឿងអនុបណ្ឌិត និង​អ្នកនេសាទ

អ្នកជំនួញម្នាក់កំពុងឈរនៅលើឆ្នេរសមុទ្រមួយនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកតាមមើលទូកតូចមួយដែលមានអ្នកនេសាទវ័យក្មេងម្នាក់កំពុងនេសាទត្រី។ នៅខាងក្នុងទូកមានត្រីធូណាធំៗជាច្រើន។ អ្នកនេសាទមានការរីករាយដែលគាត់អាចរកបានត្រីច្រើន ។ ឃើញដូចនេះអ្នកជំនួញបានសួរ៖ តើអ្នកត្រូវការពេលប៉ុន្មានដើម្បីចាប់ពួកគេ? ” អ្នកនេសាទបានឆ្លើយថា«អូរ ពីរបីម៉ោង» ហេតុអ្វីបានជាអ្នកមិននៅយូជាងនិងដើម្បីចាប់បានកាន់តែត្រីច្រើន? ” អ្នកជំនួញបានសួរបន្ថែម។ អ្នកនេសាទបានឆ្លើយតបយ៉ាងកក់ក្តៅថា “ប៉ុណ្ណឹងគ្រប់គ្រាន់តម្រូវការរបស់គ្រួសារខ្ញុំហើយ”  អ្នកជំនួញក្រោយមកបានសួរបន្ត តើអ្នកធ្វើអ្វីខ្លះជាមួយនឹងពេលវេលាដែលនៅសល់របស់អ្នក? ” អ្នកនេសាទបានឆ្លើយតបដោយស្នាមញញឹមថា “ខ្ញុំលេងជាមួយកូនៗខ្ញុំ មើលការប្រកួតបាល់ នាំគ្រួសារដើរកំសាន្ត ហើយជួនកាលនៅពេលល្ងាចខ្ញុំដើរលេងក្នុងភូមិដើម្បីមើលមិត្តភក្តិលេងហ្គីតា ច្រៀងចម្រៀងពីរបីបទ … ” អ្នកជំនួញបាននិយាយកាត់ថា “សូមស្តាប់ខ្ញុំ , ខ្ញុំមានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Harvard ហើយខ្ញុំអាចជួយអ្នកឱ្យទទួលបានផលចំណេញកាន់តែច្រើន ដោយអ្នកគា្រន់តែនេសាទត្រីជារៀងរាល់ថ្ងៃឱ្យបានច្រើនម៉ោងហើយអ្នកអាចរកចំណូលពីការលក់ត្រីដែលចាប់បន្ថែមម៉ោងបានកាន់តែច្រើនទៀត។ ពេលនោះអ្នកអាចទិញទូកធំជាងនេះ  ដែលទូកធំនឹងនាំអោយអ្នកអាចរកប្រាក់ចំណូលកាន់តែកើនឡើង រហូតដល់អ្នកអាចទិញទូក ពីរ បី បួន តាមអ្នកត្រូវការ។ អ្នកជំនួញនិយាយបន្ត “បន្ទាប់មកអ្នកអាចបើករោងចក្រកែច្នៃនិងចែកចាយដោយខ្លួនឯង។ ពេលនោះអ្នកអាចចាកចេញពីភូមិឆ្នេរសមុទ្រដ៏តូចនេះផ្លាស់ទៅនៅទីក្រុងដែលជាកន្លែងអ្នកអាចពង្រីកអាជីវកម្មរបស់អ្នកបន្ថែមទៀត។ ដោយមិនធ្លាប់គិតអំពីរឿងបែបនេះអ្នកនេសាទបានសួរថា “ប៉ុន្ដែតើវានិងប្រើរយៈពេលប៉ុន្មានឆ្នាំ?” បន្ទាប់ពីការគណនា អនុបណ្ឌិតមកពីសាកលវិទ្យាល័យហាវើតបានប្រាប់ថាប្រហែលជា 15 ទៅ 20 ឆ្នាំ […]

ឧបសគ្គបង្ហាញពីឱកាស

មានស្ដេចមួយអង្គមានទ្រព្យសម្បត្តិមហាសារបានសាកចិត្តអ្នកធ្វើដំណើរតាមដងផ្លូវមួួយ។ ស្តេចនោះបានយកផ្ទាំងថ្មធំមួយដាក់នៅចំកណ្តាលផ្លូវរួចលាក់កាក់មាស នៅក្រោមថ្មនោះ។ បន្ទាប់មកគាត់បានលាក់ខ្លួននៅក្បែរនោះដើម្បីមើលថាតើអ្នកណានឹងព្យាយាមយកថ្មដ៏ធំសម្បើមចេញពីផ្លូវ។ មនុស្សទីមួយដែលត្រូវឆ្លងកាត់នោះគឺជាអ្នកជំនួញ គេមិនបានយកដុំថ្មនោះចេញទេដោយគ្រាន់តែដើរជុំវិញនិងរអ៊ូរទាំ។ មានមនុស្សពីរបីនាក់បានបន្ទោសថាព្រះមហាក្សត្រមិនថែរក្សាផ្លូវថ្នល់។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេព្យាយាមរើដុំថ្មនោះទេ។ នៅទីបំផុតកសិករម្នាក់ដែលដៃរបស់គាត់ពោរពេញដោយបន្លែ។ នៅពេលដែលគាត់បានទៅជិតផ្ទាំងថ្មហើយដាក់បន្លែចុះ ហើយគាត់ហើយព្យាយាមរុញដុំថ្មទៅម្ខាងផ្លូវ។ គាត់ខំប្រឹងប្រែងជាច្រើនដងប៉ុន្តែចុងក្រោយគាត់បានទទួលជោគជ័យ។ បន្ទាប់មកកសិករបានឃើញហិបតូចមួយដែលពោរពេញដោយកាក់មាសនិងលិខិតមួយច្បាប់របស់ស្តេច។ស្តេចបាននិយាយថាកាក់មាសនេះគឺជារង្វាន់សម្រាប់អ្នកក្នុងការដែលយកដុំថ្មពីផ្លូវ។ ស្តេចបានបង្ហាញកសិករនូវអ្វីដែលយើងជាច្រើននាក់មិនយល់។ ឧបសគ្គទាំងអស់បង្ហាញពីឱកាសដើម្បីកែរលម្អស្ថានភាពរបស់យើង។