ចំណេះដឹងទូទៅ

ពេលពស់​ចឹក​ អ្នកគួរធ្វើដូចម្តេច?

ប្រភព៖ ខ្មែរស្ថាបនា  ដើម្បី​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ពស់​ចឹក​,​ សូម​ចៀសវាង​អោយ​ឆ្ងាយ​ ក្នុង​ការ​ទៅ​ប៉ះពាល់​ជាមួយនឹង​សត្វ​ពស់​ផ្សេងៗ​។​ ម្យ៉ាងទៀត​,​ សូម​ថយក្រោយ​យឺតៗ​ នៅ​ពេល​ឃើញ​ពស់​។​ ពស់​ភាគច្រើន​គឺ​គេច​ពី​មនុស្ស​ប្រសិនបើ​អាច​ទៅ​រួច​,​ វា​នឹង​ចឹក​នៅ​ពេល​ដែល​វា​ផ្អើល​ឬ​រង​ការ​គំរាមកំហែង​។​ ប្រសិនបើ​ពស់​ចឹក​អ្នកៈ​ -​សូម​រក្សា​ភាព​នឹងនរ​ -​សូមកុំ​អោយជើង​ ឬ​ដៃ​ដែល​ត្រូវ​បាន​ពស់​ចឹក​នោះ​មាន​ចលនា​អោយ​សោះ​ និង​អោយ​នៅ​មួយ​កន្លែង​ដើម្បី​ទុក​អោយ​ជាតិពុល​នៅ​មួយ​កន្លែង​ហើយ​មិន​ រាលដាល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ទាំងមូល​ -​សូម​ដោះ​គ្រឿងអលង្ការ​ចេញ​ មុន​ពេល​ដែល​មានការ​ហើម​ក្រោយ​ពី​ពស់​ចឹក​ -​សូម​រក្សា​ជំហរ​អោយ​កន្លែង​ដែល​ពស់​ចឹក​នោះ​នៅ​ពីក្រោម​បេះដូង​ -​សូម​សំអាត​ស្នាម​របួស​ ប៉ុន្តែ​សូមកុំ​ជះ​ទឹក​ដាក់​វា​។​ហើយ​គ្រប​វា​អោយ​ស្អាត​ – ​សូម​ដាក់​ឈើ​អប​ដើម្បី​បន្ថយ​ការ​មាន​ចលនា​នៃ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​ ប៉ុន្តែ​សូម​ទុក​វា​អោយ​រាង​ធូររលុង​បន្តិច​ដើម្បី​កុំអោយ​មានការ​ស្ទះ​ ចរន្តឈាម​ -​សូមកុំ​ប្រើប្រាស់​ខ្សែ​រុំ​ ឬ​ដាក់​ទឹកកក​ -​កុំ​កាត់​ស្នាម​របួស​ចោល​ ឬ​បឺត​ពិសពស់​ចេញ​ -​សូមកុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ ឬ​ផឹកស្រា​ -​សូមកុំ​ព្យាយាម​ចាប់​ពស់​ ប៉ុន្តែ​ត្រូវ​ព្យាយាម​ចាំ​ពណ៌​ និង​រូបរាង​របស់​វា​ ដូចនេះ​អ្នក​អាច​ពិពណ៌នា​ពី​វា​បាន​។​ សូម​ទូរស័ព្ទ​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់​ ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​នោះ​ប្រែ​ពណ៌​,​ ចាប់ផ្តើម​ហើម​ ឬ​ឈឺ​។ អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)

បញ្ចុះ​ទម្ងន់​ និង​ធ្វើ​ឲ្យ​សម្បុរ​ស្រស់​ថ្លា​ដោយសារ​ចេក​អំបូង

ប្រភព៖ ខ្មែរស្ថាបនា  ផ្លែ​ចេក​អំបូង​ ផ្តល់​ថាម​ពល​ ៩២គីឡូ​កាល់​ឡូរី ក្នុង​ ១០០ក្រាម បើ​អ្នក​ទទួល​ទាន​ចេក​អំបូង​ពី ​២-៣ផ្លែក្នុង១ថ្ងៃ នោះ​រាង​កាយ​នឹង​ទទួល​បាន​ថាម​ពល​ដ៏​សមរម្យ​ ប៉ុន្តែ​កុំគិត​ថា ទទួល​ទាន​ចេក​អំបូង​តែ​១មុខ អាច​បញ្ចុះ​ទម្ងន់​បានគ្រប់​គ្រាន់​នោះ​ណា ចំពោះ​វិធី​បញ្ចុះ​ទម្ងន់​​មិន​ឲ្យ​ធាត់​​ដោយ​ចេក​អំបូង ​យើង​សូម​ណែនាំ​​ឲ្យ​ទទួល​ទាន​​ចេក​អំបូង ១ផ្លៃ ជា​មួយ​​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ដោះ​គោ​ឆៅ គឺ​​ត្រូវ​ទទួល​​ទាន​ពេល​ព្រឹក  ខណៈពេល​កណ្តាល​ថ្ងៃ ទទួល​បាន​ធម្មតា តែ​ជៀស​វាង​​អាហារ​ចៀន ឬឆា ស្បែក​សត្វ ដែល​មាន​ជាតិ​ខ្លាញ់ច្រើន យក​ ល្អ​គួរ​ទទួល​ទាន​អា​ហារ​ស្ងោរ ឬ​ចំហុយ​ និង​បន្លែ​ឲ្យ​បាន​ច្រើន​ជាង​សាច់។ ចំណែក​ពេល​ល្ងាច​ គួរ​ទទួល​ទាន​អាហារ​ឲ្យ​រួច​រាល់​ មុន​ពេល​ម៉ោង​ ០៦ ដល់​ ០៧យប់ បើ​ទទួ​ល​ទាន​យឺត​ពេល​ជាង​នោះ អាហារ​ដែល​ទទួល​ទាន​ចូល​ទៅ នឹង​ត្រូវ​រាង​កាយ​ស្រូប​យក​ បន្លែង​ទៅ​ជា​សំបូរ​ជាតិ​ខ្លាញ់​ទៅ​វិញ។ បើ​អ្នក​មាន​អារម្មណ៍ហេវ ក្រៅ​ពី​អាហារ​ ត្រូវ​ទទួល​ទាន​ចេកអំបូង​ ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ជាមួយ​ទឹក​ដោះ​គោ​ឆៅ​ក៏​បាន​ ព្រោះ​ក្រៅ​ពី​មិន​ធ្វើ​ឲ្យ​ធាត់​ ក៏នៅ​ជួយ​ការ​ពារ​អាការៈ​ឈឺពោះ និង​មាន​ពណ៌​សម្បុរ​ស្រស់​ថ្លា​ឡើង​ថែម​ទៀត៕