ស្ងោរត្រាវសាច់ត្រី/ Taro in fish broth(មានវីឌីអូបង្ហាញ)
ត្រាវមានផ្ទុកសារធាតុប៉ូតាស្យូម ផូស័្វរ វីតាមីនបេ៩ និងមានជាតិសសៃរច្រើន។ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនផងដែរដូចជា វីតាមីអេ វីតាមីនប៊ី និង វិតាមីនអ៊ី ( Vitamine A B and C)។ខាងក្រោមជាគ្រឿងផ្សំនិងរបៀបធ្វើស្ងោរត្រាវសាច់ត្រី ៖ គ្រឿងផ្សំ ត្រាវស្រស់ ២ គីឡូក្រាម សាច់ត្រី ១.៥ គីឡូក្រាម ស្លឹកខ្ទឹម ស្ករត្នោ អំបិល ទឹកត្រី ប្រេងឆា ម្រេច វិធីធ្វើ ត្រាវត្រូវចិតសំបកចេញ ហើយលាងទឹកអោយស្អាត រួចកាត់វាជារាងបួនជ្រុង។ ត្រីត្រូវសំអាតអោយបានស្អាតល្អ រួចកាត់វាជាកង់ៗ។ ខ្ទឹមសហានវាអោយខ្លីៗ ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆាចូលរួចដាក់ត្រាវចូលបំពងអោយឡើងស្រួយ រូចដួសវាដាក់ក្នុងកញ្ច្រែងសម្រក់ម្រេងអោយអស់។ បន្ទាប់មកដាក់បំពងត្រីម្តងធ្វើដូវគ្នានិងត្រាវដែរ។ ដាក់ដាំទឹកទឹកអោយពុះបន្ទាប់មកចាក់ត្រាវ និងត្រីចូលរួចដាក់អំបិល និង ស្កត្នោត។ ពេលទឹកពុះបន្ថយភ្លើងបន្តិច និង រងាប់ទុករយះពេល១០នាទីជាការស្រេច។ ដើម្បីអោយកាន់តែងាយស្រួលសូមមើលវីធីធ្វើក្នុងវីឌីអូខាងក្រោម៖
ប្រទេសសិង្ហបុរី (Singapore)
សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។ «សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួបព្យុះសង្ឃរាពេលធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅកោះនោះ។ ស្ដេចនោះក៏បានប្រទះឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មត់ដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន ។ សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម២ ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម២ នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម២ ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗនានាទៅកាន់កោះធំៗ តាមរយៈការចាក់ដីតភ្ជាប់ផងដែរ។ សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេគឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុងអាងសិប្បនិម្មិត។ សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ចំនួន ១០,២លាននាក់បានមកទស្សនាសិង្ហបុរីក្នុងឆ្នាំ ២០០៧ ។ សិង្ហបុរីទទួលស្គាល់ភាសាផ្លូវការ៤គឺ ភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ […]
កង្កែបធ្លាក់រណ្តៅ
កង្កែបមួយហ្វូងកំពុងធ្វើដំណើរឆ្លងកាត់ព្រៃ រំពេចនោះមានកង្កែបពីរក្បាលបានធ្លាក់ចូលរណ្តៅជ្រៅមួយ។ កង្កែបផ្សេងទៀតបានអើតមើលជុំវិញរណ្តៅដោយក្តីអាណិតអាសូរ និងបានប្រាប់កង្កែបទាំងពីរនោះថាគ្មានសង្ឃឹមនិងអាចចេញពីរណ្តៅដ៏ជ្រៅនេះបានទេ។ ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីមិនបាក់ទឹកចិត្តនឹងអ្វីដែលកង្កែបផ្សេងទៀតកំពុងនិយាយនោះទេហើយពួកគេបានបន្តព្យាយាមលោតចេញពីរណ្តៅ។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយហ្វូងកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាកង្កែបទាំងពីរគួរតែបោះបង់ ទោះព្យាយាមយ៉ាងណាក៏មិនអាចលោតចេញពីរណ្តៅនេះបានទេ។ នៅទីបំផុតសត្វកង្កែបមួយក្បាលបានស្តាប់តាមសម្តីរបស់ហ្វូងកង្កែបខាងលើហើយវាបានបោះបង់ចោលការព្យាយាមនិងរងចាំការស្លាប់។ កង្កែបមួយទៀតបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតហ្វូងកង្កែបខាងលើបានស្រែកដាក់វាឱ្យបញ្ឈប់ការលោតដ៏ឈឺចាប់ហើយត្រៀមចិត្តទទួលយកការស្លាប់នេះទៅ។ វាលោតកាន់តែខ្លាំងឡើងៗហើយទីបំផុតវាអាចលោតចេញបាន។ នៅពេលដែលវាចេញផុតពីណ្តៅកង្កែបផ្សេងទៀតបាននិយាយថា“ តើឯងមិនស្តាប់ពួកយើងនិយាយទេឬ?” កង្កែបបានពន្យល់ហ្វូងកង្កែបផ្សេងទៀតថាវាជាកង្កែបថ្លង់។ វាគិតថាគ្រប់ពេលហ្វូងកង្កែបស្រែកដាក់វាជាការលើកទឹកចិត្តទៅវិញ ទើបធ្វើអោយវាអាចលោតចេញពីរណ្តៅដ៏ជ្រៅនេះបាន។ ការអប់រំនៃរឿង៖ ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ។ គិតពីផលប៉ះពាល់មុននិយាយចេញមក។ពាក្យសំដីអាចធ្វើអោយយើងរស់និងស្លាប់បាន។ កុំខ្វល់ខ្វាយនិងសម្តីអវិជ្ជមានរបស់អ្នកដ៏ទៃ អ្នកអាចធ្វើគធ្វើថ្លង់ដូចជាកង្កែប ហើយព្យាយាមធ្វើវាអោយអស់ពីលទ្ធភាព ប្រសើរជាងរងចាំការស្លាប់ នោះអ្នកនិងឃើញលទ្ធផលដ៏អស្ចារ្យដែលអ្នកដ៏ទៃនឹកស្មានមិនដល់។
ជីវិតគឺជាការតស៊ូ ប៉ុន្តែត្រូវមានស្មារតីក្នុងការតស៊ូ
ការតស៊ូ គឺជារឿងជាមួយល្អណាស់ក្នុងការលើកមកនិយាយ ប៉ុន្តែតើមនុស្សអាចអភិវឌ្ឍការតស៊ូឡើងបានដោយរបៀបណា? តើមនុស្សអាចជំនះរាល់ការលំបាក ឧបសគ្គដោយរបៀបណា? ខណៈដែលមនុស្សដទៃបោះបង់ដោយសារតែជួបការលំបាក ឬ ឧសគ្គនោះ ។ នៅពេលណាដែលយើងគ្មាននៅសល់អ្វីៗទាំងអស់ហើយសូម្បីតែមិត្តក៏បាត់ស្រមោល តើយើងត្រូវធ្វើដូចម្តេច? តើនៅពេលដែលគ្មាននណាម្នាក់មកជិត តើមាននរណាអាចជួយយើងបាន? ខ្ញុំនិងមិននិយាយពីទិដ្ឋភាពនៃអារម្មណ៍ទេប៉ុន្តែខ្ញុំគ្រាន់តែចង់ពោលថាក្នុងអំឡុងពេលយើងបរាជ័យមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបានដោយស្មារតីរបស់យើង។ ស្មារតីរបស់យើងគឺជាវត្ថុតែមួយគត់ដែលអាចទាញយើងចេញពីរណ្តៅ មិនមែនមិត្តភក្តិ ឬ ឳពុកម្តាយ ឬ ប្តី/ប្រពន្ធរបស់យើងដែលអាចជួយយើងបាននោះទេ ពួកគេគ្រាន់តែអាចជួយលើកទឹកចិត្តប៉ុណ្ណោះ គឺមានតែស្មារតីទេដែលអាចជួយខ្លួនឯងបាន។ ប្រសិនបើស្មារតីរបស់យើង មើលមិនឃើញពីលទ្ធផលជោគជ័យនោះទេ យើងនិងបាត់បង់នូវឆន្ទះក្នុងការតស៊ូ។ មនុស្សភាគច្រើននៅពេលបរាជ័យ ពួកគេក៏បាត់បងស្មារតីផងដែរ ជាហេតុនាំពួកគេកាន់តែដុនដាបទៅ ប្រសិនបើពួកគេមិនព្យាយាមធ្វើអោយស្មារតីរបស់ពួកគេជាសះស្បើយទេ ពួកគេនិងមិនអាចងើបឡើងវិញបានម្តងទៀត ។មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំអោយក្តីសុបិន្តរបស់អ្នកបំផ្លាញដោយអ្វីៗដែលកើតឡើងក្រៅខ្លួនរបស់អ្នកអោយសោះ។ មនុស្សជាច្រើនទុកអោយលទ្ធផលបច្ចុប្បន្នត្រួតត្រាស្មារតីរបស់ពួកគេ។ ឧទាហរណ៍ថា ប្រសិនបើបច្ចុប្បន្នពួកគេក្រីក្រ ពួកគេប្រើស្ថានភាពក្រីក្រជាមូលដ្ឋានបង្កើតជាអារម្មណ៍យល់ថាខ្លួនឯងក្រ បរាជ័យ ដែលវានិងជ្រាបបន្តិចម្តងៗក្នុងគំនិតដោយគ្មានការពិចារណា ដូចសុភាសិតមួយពោលថា៖ “ចូរទទួលខុសត្រូវចំពោះគំនិតរបស់អ្នកដើម្បីអោយអ្នកអាចធ្វើនូវអ្វីដែលអ្នកត្រូវការ”។
តើគួរជ្រើសរើសរៀនមុខវិជ្ជាអ្វីនៅមហាវិទ្យាល័យ?
ប្អូនៗដែលទើបតែបញ្ចប់ថ្នាក់ទី១២ ថ្មីៗ ច្បាស់ជាខ្វល់ខ្វាយក្នុងចិត្តថាតើគួរជ្រើសរើសជំនាញអ្វីសំរាប់សិក្សានៅមហាវិទ្យាល័យ។អ្នកខ្លះបានប្រឹក្សាយោល់ជាមួយរៀមច្បងដែលមានបទសោធន៍ ជាមួយលោកគ្រូ ឪពុកមា្តយ និងមិត្តភ័ក្រ។ខ្ញុំគិតប្អូនៗច្បាស់ជាមានគំនិតខ្លះហើយដើម្បីជ្រើសរើសមុខវិជ្ជាសំរាប់សិក្សា ប៉ុន្តែថ្ងៃនេះគេហទំព័រ < ភូមិខ្មែរ> សូមចូលរួមជាគំនិតមួយចំនួនដើម្បីជួយដល់ការសំរេចចិត្តរបស់ប្អូនៗ។អត្ថបទនេះមិនមានជាបង្ហាញថាគួរជ្រើសរើស មុខវិជ្ជានេះ ឫជ្រើសរើសមុខវិជ្ជានោះ នោះទេតែជារបៀបគិតមួយដែលអាចឈានទៅដល់ការសំរេចដ៏ត្រឺមត្រូវ៕ ១.កំណត់គោលដៅ ការកំណត់គោលដៅជារឿងចាំបាច់បំផុត មុននិងឈានទៅដល់ការជ្រើសរើសមុខវិជ្ជា ដោយសារដែលវាផែនទីមួយសំរាប់ដើរអោយត្រូវផ្លូវដែលយើងបានកំណត់។ ការកំណត់គោលដៅនេះដែរត្រូវតែសមស្របនិងចំណង់ចំណូលចិត្តដែលយើងស្រឡាញ់និងចេញពីសក្តានុពលរបស់ខ្លួនឯង(អាចជាទេពកោសល្យឫ ភាពខ្លាំងក្នុងខ្លួន) ។ជាទូទៅមនុស្សយើងប្រសិនធ្វើអ្វីដែលខ្លួនស្រលាញ់តែងតែប្រឹងប្រែងខ្លាំង តស៊ូមិនងាយបោះបង់ ទោះនឿយហត់យ៉ាងណាក៏តស៊ូរហូតសំរេចគោលដៅ។ ២. ត្រូវមានយុទ្ធសាស្ត្រក្នុងការឆ្ពោះទៅរកគោលដៅ ពាក្យថាយុទ្ធសាស្ត្រនេះមិនប្រើតែនៅក្នុងវិស័យយោធាឫ អាជីកម្មនេះទេ តែនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃយើងក៍ត្រូវមានយុទ្ធសាស្រ្តដែរ។ យ៉ាងណាម៉ិញដើម្បីអោយការសិក្សាយើងទទួលបានជោគជ័យដល់គោលដៅយើងត្រូវមានយុទ្ធសាស្ត្រ និងវិធីសាស្រ្តក្នុងការរៀនដូចជា ការសិក្សាស្រាវជា្រវបន្ថែម ចូលរួមសិក្ខាសាលា ការមានទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ មិត្តភ័ក្រ និង ការងារស័គ្រចិត្តផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍ទាំងការងារនិងជីវិតរស់នៅប្រចាំថ្ងៃ។ឧទារហណ៍ថា គោលដៅរបស់យើងចង់ក្លាយជាសហគ្រិនរកស៊ីដ៏ពូកែ ។យើងគួរជ្រើសរើសរៀនមុខវិជ្ជាជំនាញគ្រប់គ្រងធុរកិច្ច។ នៅក្នុងឆ្នាំទី១ និងទី ២ ប្អូនៗត្រូវប្រឹងប្រែងសិក្សាដើម្បីកសាងគ្រឹះអោយរឹងមាំ រួមទាំងភាសាអង់គ្លេសផងដែរ ដោយសារវាជាភាសាសាកល។ ចូលដល់ឆ្នាំទី ៣ យើងគួរចាប់ផ្តើមរកការងារស្ម័គ្រចិត្តឫការងារហាត់ការ(Internship)ដែលពាក់ព័ន្ធនិងមុខជំនាញដែលយើងរៀន។ពេលដែលធ្វើការងារស័្មគ្រចិត្តមានន័យថាយកទ្រឹស្តីនៅក្នុងសាលាមកផ្សាភ្ជាប់និងការអនុវត្តជាក់ស្តែង និងដឹងពីរបៀបទំនាក់ទំនង ការលក់ផលិតផល ការដឹកជញ្ជូន […]
៧ចំនុចដើម្បីក្លាយជាមនុស្សខ្លាំង
មិត្តអ្នកអានទាំងអស់ប្រហែលជាធ្លាប់ឮច្រើនមកហើយពីសៀវភៅ របស់លោក Stephen Covey ដែលមានចំណងជើងថា“7 Habits of Highly Effective People” មែនទេ? តើមិត្តអ្នកអានទាំងអស់បានអានសៀវភៅនោះហើយឬនៅ? ខាងក្រោមនេះជាទម្លាប់ទាំង៧ ដើម្បីក្លាយជាបុគ្គលដែលមានសក្ដានុពល និងមានប្រសិទ្ធភាពបំផុត៖ ទម្លាប់ទី ១៖ សកម្មជាមុន(Be Proactive) ការផ្លាស់ប្ដូរឬបម្រែបម្រួលផ្សេងៗ ចាប់ផ្ដើមចេញពីខាងក្នុង ដែលជាទូទៅ បុគ្គលមានប្រសិទ្ធភាព តែងតែសម្រេចចិត្ត ក្នុងការពង្រឹងជីវិតតាមរយៈរឿង ឬបញ្ហាទាំងឡាយណាដែលពួកគេមានឥទ្ធិពលលើ ជាជាងចាំតែប្រតិកម្មក្រោយពេលដែលបញ្ហាបានកើតឡើង។ ទម្លាប់ទី ២៖ គិតហើយសឹមគូរ(Begin With the End in Mind) អភិវឌ្ឍគោលការណ៍សម្រាប់ខ្លួនអ្នក។ អ្នកអាចពង្រីករាល់ការគិត រូបភាពការចងចាំ ទៅជាគោលដៅរយៈពេលវែងរបស់អ្នកដោយផ្អែកលើគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នក។ ចាំថាគោលការណ៍គឺជាអ្វីដែលអ្នកអាចពឹងពាក់បាន ជាអ្វីដែលដឹកនាំបេសកកម្មអ្នកទៅកាន់ភាពត្រឹមត្រូវ ហើយគោលការណ៍មិនគួរផ្លាស់ប្ដូរជាដាច់ខាត។ ទម្លាប់ទី ៣៖ ធ្វើរឿងដែលសំខាន់មុន(Put First Things First) អ្នកគួរធ្វើអ្វីដែលត្រឹមត្រូវបំផុតសម្រាប់ បេសកកម្មគោលបំណងរបស់អ្នកដែលបានកំណត់ […]
ចាប់ផ្តើមរៀនភាសាអង់គ្លេស
បច្ចុប្បន្នទីផ្សាការងារនៅក្នុងប្រទេសកម្ពុជាមានការប្រកួតប្រជែងយ៉ាងខ្លាំង ហេតុនេះហើយ ទាមទារអោយសិស្ស និស្សិត អ្នកសិក្សាទាំងឡាយមានការខិតខំប្រឹងប្រែង សិក្សានូវជំនាញនិង បង្កើន សម្ថភាពររបស់ខ្លួនតាមរយះការសិក្សានៅសាលា កាស្រាវជ្រាវបន្ថែម កាស្វែងយល់ពីសង្គម ដើម្បី អោយស្របតាមទីផ្សារការងារ។ក្នុងនោះដែរភាសាអង់គ្លេសជាភាសាអន្តជាតិដែលប្រើប្រាស់យ៉ាងទូលំ ទូលាយក្នុងសកលលោកក្នុងការទំនាក់ទំនង ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ។សិស្ស និស្សិត និងអ្នកសិក្សាគួរបង្កើសសម្ថភាពភាសាអង់គ្លេសរបស់ខ្លួន។ខាងក្រោមនេះជា ប្រធានបទ និងវិធីសាស្រ្តដ៏ល្អមួយសំរាប់រៀនភាសាអង់គ្លេសថ្នាក់ដំបូង៖ 1. អ្នកដូចកូនទារកទើបនិងកើត ទារកទើបនិងកើតរៀនភាសារបស់ពួកគេយ៉ាងយឹតៗ។ ដំបូងពួកគេរៀនស្តាប់ បន្ទាប់ មកពួកគេរៀនិយាយ ហើយចុងក្រោយពួកគេរៀនអាននិងសរសេរ។ 2. ស្តាប់ភាសាអង់គ្លេសរាល់ថ្ងៃ ស្តាប់វិទ្យុ មើលទូរទស្សន៍ និង មើលភាពយន្តភាសាអង់គ្លេស រៀនតាមប្រពន័្ធ អ៊ិនធឺណេត 3. រាប់អានមិត្តជនជាតិអង់គ្លេសរឺ អ្នកសិក្សាភាសាអង់គ្លេស រៀបចំការសន្ទនា និងអនុវត្តការសន្ទនា ប្រើប្រាស់សៀវភៅសិក្សាថ្នាក់ដំបូង 4. អានរឿងភាសាអង់គ្លេស ចាប់ផ្តើមជាមួយសៀវភៅរឿងកូនក្មេង អានការផ្សាយពានិជ្ចកម្ម ផ្លាកសញ្ញា និងយីហោផ្សេងៗ 5. កត់ត្រាពាក្យថ្មី សរសេរនូវពាក្យថ្មីៗនៅក្នុងសៀវភៅកត់ត្រារបស់អ្នក កត់ត្រាពាក្យទាំងនោះតាមលំដាប់តួអក្ស(A…..B………C….) បង្កើតប្រយោគឧទាហរណ៍ […]
១០ជំនាញសម្រាប់យុវវ័យជ្រើសរើស
តើមិត្តយុវវ័យបាន ដឹងច្បាស់ហើយឬនៅ ថាអ្នកចង់រៀនជំនាញអ្វី? តើជំនាញនោះគេរៀនពីអ្វីខ្លះ? បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកនឹងទទួលបានចំណេះដឹងអ្វីខ្លះ? ហើយស្ថាប័នណាខ្លះដែលត្រូវការអ្នកចេះជំនាញនេះ? ដើម្បីជ្រាបកាន់តែច្បាស់ Sabay សូមដកស្រង់មុខជំនាញបន្ថែមចំនួន១០ មុខវិជ្ជាពី សៀវភៅមគ្គទេសក៍ ដែលរៀបរៀងនិងចេញផ្សាយដោយនាយកដ្ឋានឧត្ដមសិក្សាមកបង្ហាញជូន។ ១. ជំនាញទេពកោសល្យសំណង់ស៊ីវិល-ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវមានសម្រាប់រៀនមុខវិជ្ជានេះ គឺគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។-ចំណេះមូលដ្ឋានដែលនិស្សិតបានយល់ក្រោយសិក្សារយៈពេល៥ឆ្នាំរួមមាន ដឹងពីភាពធន់នៃសម្ភារៈ ការវិភាគនិងគណនាគ្រឿងបង្គំ (អំពីដែក បេតុងអាម៉េ ឈើ បេតុងប្រ៉េកុងត្រាំង) យល់ដឹងពីការគណនាគ្រឹះសំណង់ យល់ដឹងពីការសិក្សា គណនាស្ពាននិងថ្នល់ ការគ្រប់គ្រងការដ្ឋានសំណង់ និងសំណង់សិល្បៈការណ៍។-អង្គភាព ឬមូលដ្ឋានដែលអ្នករៀនចប់មុខជំនាញនេះអាចទៅបម្រើការងាររួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមហ៊ុនសំណង់នានា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងតាមស្ថាប័នផ្សេងៗទៀត។ ២. ជំនាញចិត្តវិទ្យា -ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវមានសម្រាប់រៀនមុខវិជ្ជានេះមាន គណិតវិទ្យា និងជីវវិទ្យា -ចំណេះមូលដ្ឋានដែលនិស្សិតបានយល់ក្រោយសិក្សារយៈពេល៤ ឆ្នាំរួមមាន មូលដ្ឋានគ្រឹះនៃចិត្តវិទ្យា និងយល់ដឹងពីចិត្តវិទ្យាអន្តរវប្បធម៌ ការព្យាបាលលក្ខណៈគ្រួសារ យល់ដឹងពីទ្រឹស្ដីបុគ្គលិកលក្ខណៈ នរៈចិត្តវិទ្យា ចិត្តវិទ្យាអប់រំ យល់ដឹងពីវិធីសាស្ត្រស្រាវជ្រាវនិងស្ថិតិក្នុងចិត្តវិទ្យា […]
ពេលពស់ចឹក អ្នកគួរធ្វើដូចម្តេច?
ប្រភព៖ ខ្មែរស្ថាបនា ដើម្បីបន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីពស់ចឹក, សូមចៀសវាងអោយឆ្ងាយ ក្នុងការទៅប៉ះពាល់ជាមួយនឹងសត្វពស់ផ្សេងៗ។ ម្យ៉ាងទៀត, សូមថយក្រោយយឺតៗ នៅពេលឃើញពស់។ ពស់ភាគច្រើនគឺគេចពីមនុស្សប្រសិនបើអាចទៅរួច, វានឹងចឹកនៅពេលដែលវាផ្អើលឬរងការគំរាមកំហែង។ ប្រសិនបើពស់ចឹកអ្នកៈ -សូមរក្សាភាពនឹងនរ -សូមកុំអោយជើង ឬដៃដែលត្រូវបានពស់ចឹកនោះមានចលនាអោយសោះ និងអោយនៅមួយកន្លែងដើម្បីទុកអោយជាតិពុលនៅមួយកន្លែងហើយមិន រាលដាលទៅក្នុងខ្លួនរបស់អ្នកទាំងមូល -សូមដោះគ្រឿងអលង្ការចេញ មុនពេលដែលមានការហើមក្រោយពីពស់ចឹក -សូមរក្សាជំហរអោយកន្លែងដែលពស់ចឹកនោះនៅពីក្រោមបេះដូង -សូមសំអាតស្នាមរបួស ប៉ុន្តែសូមកុំជះទឹកដាក់វា។ហើយគ្របវាអោយស្អាត – សូមដាក់ឈើអបដើម្បីបន្ថយការមានចលនានៃតំបន់ដែលត្រូវពស់ចឹក ប៉ុន្តែសូមទុកវាអោយរាងធូររលុងបន្តិចដើម្បីកុំអោយមានការស្ទះ ចរន្តឈាម -សូមកុំប្រើប្រាស់ខ្សែរុំ ឬដាក់ទឹកកក -កុំកាត់ស្នាមរបួសចោល ឬបឺតពិសពស់ចេញ -សូមកុំផឹកជាតិកាហ្វេអ៊ីន ឬផឹកស្រា -សូមកុំព្យាយាមចាប់ពស់ ប៉ុន្តែត្រូវព្យាយាមចាំពណ៌ និងរូបរាងរបស់វា ដូចនេះអ្នកអាចពិពណ៌នាពីវាបាន។ សូមទូរស័ព្ទស្វែងរកការសង្គ្រោះជាបន្ទាន់ ជាពិសេសប្រសិនបើតំបន់ដែលត្រូវពស់ចឹកនោះប្រែពណ៌, ចាប់ផ្តើមហើម ឬឈឺ។ អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)