Author Archives

ភូមិខ្មែរ|Khmer Village

welcome!

ហេតុអ្វី​ត្រូវ​មាន Drive “D”?

ប្រភពៈ sabay.com.kh ដោយ​កង្វះខាត​ចំណេះដឹង​ផ្នែក IT អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​មាន​ចម្ងល់​ថា​ហេតុអ្វី​គេ​មិន​ប្រើ​តែ Drive “C” មួយ​បាន​ហើយ​ ចាំបាច់​ត្រូវ​មាន Drive “D” និង Drive ផ្សេងៗ​ធ្វើ​អ្វី? ហើយ​អ្នក​ខ្លះ​យល់​ថា Drive “D” នេះ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ហើយ​ត្រូវ​តែ​មាន​វា​ជា​ដាច់​ខាត ប៉ុន្តែ​មិន​ដឹង​ថា​វា​មាន​ផល​ប្រយោជន៍​អ្វី? ទំព័រ​នេះ Sabay សូម​បើក​ទំព័រ​មួយ​ដើម្បី​លាត​ត្រដាង​រាល់​ចម្ងល់​ទាំង​នេះ។ ក្នុង​ការ​ចង្អុល​បង្ហាញ​លើ​ចម្ងល់​របស់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​សាស្ត្រាចារ្យ​បង្រៀន​ជំនាញ​ព័ត៌មានវិទ្យា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​បន្ទុក​ដឹក​នាំ​ក្រុម​ប្រចាំ​គេហទំព័រ Wikipedia ខ្មែរ​រៀបរាប់​ថា ចំពោះ Drive “D” មិនមែន​កើត​ឡើង​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​រាល់​ពេល​ដែល​គេ​ដំឡើង Windows គេ​ត្រូវ​បែងចែក​ឧបករណ៍​ផ្ទុក​ទិន្នន័យ(Hard Disk)ជា Drive ផ្សេងៗ​គ្នា​ដោយ​គេ​ចាំ​បាច់​ត្រូវ​តែ​មាន Drive “C” និង “D” ជា​ដាច់ខាត។ ការ​បង្កើត​ជា Drive ទាំង​ពីរ​នេះ​លោក​បន្ត​ថា គេ​មិន​អាច​បង្កើត​តែ Drive “C” មួយ​នោះ​ទេ​ព្រោះ​ថា​ប្រសិន​បើ​គេ​បង្កើត Drive តែ​មួយ​ […]

បច្ចេកវិទ្យាៈពិនិត្យអក្ខរាវិរុទ្ធជាមួយ Firefox Add-ons

ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សរសេរ​ភាសាខ្មែរ​ អោយ​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ អ្នក​ដែល​ប្រើ Firefox Browser អ្នក​អាច​ប្រើ​ការ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ដោយ​ស្វ័យប្រវត្តិ​បាន​ដោយ​ភ្ជាប់​កម្មវិធី​នោះ​ទៅ​នឹង Add-ons របស់​ Firefox Browser របស់​អ្នក។ ពេល​ដែល​អ្នក​សរសេរ​អក្សរ​ខ្មែរ​វា​នឹង​ត្រួត​ពិនិត្យ​អោយ​អ្នក ហើយ​ចំពោះ​ពាក្យ​ណាមួយ​ ដែល​សរសេរ​ខុស​វា​នឹង​មាន​ខ្សែ​អង្កាញ់​ៗ​រត់​ពី​ខាង​ក្រោម ពេល​នោះ​អ្នក​អាច Right-Click លើ​វា​បាន វា​នឹង​បង្ហាញ​ពាក្យ​មួយ​ចំនួន ហើយ​អ្នក​អាច​ជ្រើសរើស​វា​បាន ​នូវ​ពាក្យ​ណា​ដែល​អ្នក​ចង់​បាន។ ដើម្បី​ទាញ​វា​ដាក់​ក្នុង Add-ons របស់​អ្នក​សូម​ចុច​ Khmer Spellchecker​ ប្រភព​ដកស្រង់​ចេញ​ពី សម្រាប់​ខ្មែរ

ក្រូចឆ្មារព្យាបាលរោគនៅក្នុងពោះ

* ឈឺពោះ ហើមពោះ ឆ្អល់ពោះ ច្របាច់ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយបន្ថយ សកម្មភាព ច្របាច់របស់ពោះវៀន ឱ្យយឺតវិញ ។* ព្យាបាលរោគក្រពះ ច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់នៅសល់តែសម្បក បន្ទាប់មកយក សម្បកឆៅទៅដាំទឹកឆុងផឹក ព្រោះជាឱសថ បណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការផ្សះដំបៅ ជួយឱ្យក្រពះឆាប់ជាសះស្បើយ ។* ព្យាបាលអាការក្តៀនលាមក ឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១ កែវកាហ្វេ លាយអំបិល បន្តិចបន្តួច ហើយទទួលទានវាភ្លាមៗក្រោយពេល ភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។ * ព្យាបាលរោគរាករូស នៅប្រទេសឥណ្ឌា គ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូចឆ្មារ លាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការរាក- រូសបានធូរស្បើយ ។ * ព្យាបាលជាតិពុលក្នុងអាហារ ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរ បន្ថែមអំបិលបន្តិចឱ្យមានរសជាតិ […]