Author Archives

ភូមិខ្មែរ|Khmer Village

welcome!

ប្រាសាទបន្ទាយឆ្មារ មានជីវិតថ្មី

>Written by ភ្នំពេញដេលីញូវ Saturday, 06 August 2011 ពំនូកដុំថ្ម សិលាចារឹក របស់ប្រាសាទ ត្រូវបានដាក់ ធ្លាក់ចុះមកក្រោម ក្រាលពេញដី គួរឱ្យសោកសង្វេគ ។ ទាំងនេះ បណ្តាលមកពី ជនទុច្ចរិត មួយចំនួន លួចជីក គាស់កកាយ យកបដិមា ទៅលក់ឱ្យ ឈ្មួញបរទេស និង ម៉្យាងទៀត បណ្តាលមក ពី សង្គ្រាម ហែកហួរ ក្នុងស្រុកជាង បីទសវត្សរ៍ បានធ្វើឱ្យប្រាសាទ បន្ទាយឆ្មារ រងការបាក់បែក ខ្ទេចខ្ទីគួរឱ្យ សង្វេគ និង សោកស្តាយ ក្រៃលែង ។ ប៉ុន្តែពេលនេះ ប្រាសាទបន្ទាយឆ្មារ លែងឯកោ ទៀតហើយ គឺត្រូវបាន រាជរដ្ឋាភិបាល និង សហគមន៍បរទេស ចាប់អារម្មណ៍ […]

រមៀតមាន​ប្រសិទ្ធ​ភាព​ព្យាបាលជំងឺ​ដំបៅក្រពះ

រមៀត​​ ឬ​ល្មៀត​​ (Curcuma)​​ ជារុក្ខ​​ជាតិ​​ ដែល​​គេ​​ស្គាល់​​ជា​​ទូ​​ទៅ​​វា​​ មាន​​សារធាតុ​​ខឺ​រ​ឃ្យូ​មីន​​ (Curcuma)​ ​ដែល​​អាច​​ទប់​​ទល់​​​នឹង​​រ៉ា​ឌី​​កាល់​​សេរី​ ​និង​​ការ​​រលាក​​​ព្រម​​ទាំង​​កាត់​​បន្ថយ​​ជំងឺ​​ភ្លេច​​ក្លាំង​​​ និង​​​វង្វេង​​វង្វាន់​​​។   តាម​​លទ្ធ​​ផល​​នៃ​​ការ​​ស្រាវ​​ជ្រាវ​​របស់​​មហាវិទ្យា​​ល័យ​​សិង្ហ​​បុរី​​បាន​​​រក​​ឃើញ​​ថា​ ​មនុស្ស​​វ័យ​​ចាស់​ ​ដែល​​ពិសា​​សម្លការី​​ ជា​​ប្រចាំ​​មាន​​ជំងឺ​​ភ្លេច​ក្លាំង​​​ និង​​​វង្វេង​​វង្វាន់​​​​តិច​​ជាង​​មនុស្ស​​ចាស់​​ជរា​​ធម្មតា​​ដល់​​ទៅ ​​៤​ដង​​។​   ​ការ​​សិក្សា​​មួយ​​ទៀត​​ នៅ​​មហា​​វិទ្យា​​ល័យ​​ អារីហ្សូ​ណា​​ បាន​​បង្ហាញ​​ថា​ ​សារធាតុ​​ខឺរ​​ ឃ្យូមីន​​អាច​​ជួយ​​សម្រាល​​អាការៈ​​រលាក​​សន្លាក់​​បាន​​។​ ​   ប្រការ​​សំខាន់​​គឺ​​រមៀត​​​អាច​​​ការ​ពា​​រ​ ថ្លើម​​​មិន​​ឲ្យ​​សារ​ធាតុ​​ពុល​​បំផ្លាញ់​​បាន​​ និង​​មាន​​ប្រសិទ្ធ​​ភាព​​សម្លាប់​​មេរោគ​​បាក់​​តេរី​ ទប់​​ស្កាត់​​មហារីក​​ ព្រម​​ទាំង​​ព្យាបាល​​ជំងឺ​​ដំ​បៅ​​ក្រពះ​​ទៀត​​ផង​​។  

កីឡាករ​១០​រូប​ដែល​ត្រូវ​តាម​ដាន​នៅ​អង់គ្លេស​រដូវ​កាល​ថ្មី​នេះ​

ប្រភពៈ​sabay.com.kh ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានកីឡា  រដូវ​កាល​ថ្មី ២០១១-២០១២​ នៅ​អង់គ្លេស​ជិត​ចាប់​ផ្ដើម​ហើយ ក្រុម​ទាំង​២០​នៅ​លីក​កំពូល​នេះ​កំពុង​សម្រួច​ក្រុម​របស់​ខ្លួន​ដោយ​ការ​ចំណាយ​ទឹក​ប្រាក់​លើ​កីឡាករ និង​គ្រូ​បង្វឹក​យ៉ាង​ខ្ជះខ្ជាយ។ មិន​ថា​ប្រិយមិត្ត​បាន​តាម​ដាន​ជុំ​វិញ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​នៅ​អង់គ្លេស​ដែរ​ឬ​ទេ? ជា​មួយ​នឹង​ការ​ចំណាយ​យ៉ាង​សន្ធឹកសន្ធាប់​នេះ តើ​ក្រុម​ណា​នឹង​មាន​កីឡាករ​កំពូល​ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​អ្នក​វិភាគ​កីឡា​នៅ​រដូវ​កាល​ថ្មីនេះ? ដើម្បី​ចាប់​ផ្ដើម​ទស្សនា​រដូវ​កាល​ថ្មី​ទាំង​អស់​គ្នា​ជា​មួយ​នឹង​ចំណុច​ដែល​ត្រូវ​ចាប់​អារម្មណ៍​នៅ​លីក​កំពូល​របស់​អង់គ្លេស​ Sabay សូម​បង្ហាញ​វត្តមាន​កីឡាករ​១០​រូប​ដែល​នឹង​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​សម្រាប់​រដូវកាល​នេះ៖ លំដាប់​លេខ​១០ រំលឹកដAston Villa ឆ្លង​កាត់​ព្យុះ​ភ្លៀង​នៅ​រដូវ​ក្ដៅ​យ៉ាង​ដំណំ។ ក្លិប​បាន​តែងតាំង​លោក Alex Mc Liesh ជា​អ្នក​ចាត់​ការ​ថ្មី​មុន​ពេល​លក់​តារា​ Ashley Youn ទៅ​ Manchester United ក្នុង​តម្លៃ​២៥​លាន​ផោន​ក្រោយ​មក​ទៀត​គឺ​ការ​ចាក​ចេញ​របស់​ Stewart Downing ទៅ​កាន់​ Liverpool ក្នុង​តម្លៃ​១៨​លាន​ផោន។ នៅ​ក្នុង​ហានិភ័យ​របស់​ក្លិប​នារដូវ​កាល​ថ្មី​នេះ​គេ​រំពឹង​ថា​ Barry Bannan នឹង​ដើរ​តួនាទី​សំខាន់​សម្រាប់​ Aston Villa ។ ខ្សែ​បម្រើ​កណ្ដាល​វ័យ​២១​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​អតីត​អ្នក​ដឹក​នាំ​ក្លិប​ប្រៀបធៀប​ទៅ​នឹង​ខ្សែ​បម្រើ​កណ្ដាល​របស់ Barcelona Andres Inesta ដោយសារ​ទេពកោសល្យ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​របស់​គេ។ លំដាប់​លេខ៩ រំលឹក​ពី​អតីតកាល​របស់ Chris Smallingពេល​នៅ Fulham គេ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​វាល​ស្មៅ​ញឹកញាប់​ទេ។ កាល​ពី​ខែ​មករា​ឆ្នាំ​២០១០ បិសាច​ក្រហម​បាន​ទិញ​ខ្សែ​ការពារ​នេះ […]

ពេលពស់​ចឹក​ អ្នកគួរធ្វើដូចម្តេច?

ប្រភព៖ ខ្មែរស្ថាបនា  ដើម្បី​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ពស់​ចឹក​,​ សូម​ចៀសវាង​អោយ​ឆ្ងាយ​ ក្នុង​ការ​ទៅ​ប៉ះពាល់​ជាមួយនឹង​សត្វ​ពស់​ផ្សេងៗ​។​ ម្យ៉ាងទៀត​,​ សូម​ថយក្រោយ​យឺតៗ​ នៅ​ពេល​ឃើញ​ពស់​។​ ពស់​ភាគច្រើន​គឺ​គេច​ពី​មនុស្ស​ប្រសិនបើ​អាច​ទៅ​រួច​,​ វា​នឹង​ចឹក​នៅ​ពេល​ដែល​វា​ផ្អើល​ឬ​រង​ការ​គំរាមកំហែង​។​ ប្រសិនបើ​ពស់​ចឹក​អ្នកៈ​ -​សូម​រក្សា​ភាព​នឹងនរ​ -​សូមកុំ​អោយជើង​ ឬ​ដៃ​ដែល​ត្រូវ​បាន​ពស់​ចឹក​នោះ​មាន​ចលនា​អោយ​សោះ​ និង​អោយ​នៅ​មួយ​កន្លែង​ដើម្បី​ទុក​អោយ​ជាតិពុល​នៅ​មួយ​កន្លែង​ហើយ​មិន​ រាលដាល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ទាំងមូល​ -​សូម​ដោះ​គ្រឿងអលង្ការ​ចេញ​ មុន​ពេល​ដែល​មានការ​ហើម​ក្រោយ​ពី​ពស់​ចឹក​ -​សូម​រក្សា​ជំហរ​អោយ​កន្លែង​ដែល​ពស់​ចឹក​នោះ​នៅ​ពីក្រោម​បេះដូង​ -​សូម​សំអាត​ស្នាម​របួស​ ប៉ុន្តែ​សូមកុំ​ជះ​ទឹក​ដាក់​វា​។​ហើយ​គ្រប​វា​អោយ​ស្អាត​ – ​សូម​ដាក់​ឈើ​អប​ដើម្បី​បន្ថយ​ការ​មាន​ចលនា​នៃ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​ ប៉ុន្តែ​សូម​ទុក​វា​អោយ​រាង​ធូររលុង​បន្តិច​ដើម្បី​កុំអោយ​មានការ​ស្ទះ​ ចរន្តឈាម​ -​សូមកុំ​ប្រើប្រាស់​ខ្សែ​រុំ​ ឬ​ដាក់​ទឹកកក​ -​កុំ​កាត់​ស្នាម​របួស​ចោល​ ឬ​បឺត​ពិសពស់​ចេញ​ -​សូមកុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​ ឬ​ផឹកស្រា​ -​សូមកុំ​ព្យាយាម​ចាប់​ពស់​ ប៉ុន្តែ​ត្រូវ​ព្យាយាម​ចាំ​ពណ៌​ និង​រូបរាង​របស់​វា​ ដូចនេះ​អ្នក​អាច​ពិពណ៌នា​ពី​វា​បាន​។​ សូម​ទូរស័ព្ទ​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់​ ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​នោះ​ប្រែ​ពណ៌​,​ ចាប់ផ្តើម​ហើម​ ឬ​ឈឺ​។ អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន (health.com.kh)

បញ្ចុះ​ទម្ងន់​ និង​ធ្វើ​ឲ្យ​សម្បុរ​ស្រស់​ថ្លា​ដោយសារ​ចេក​អំបូង

ប្រភព៖ ខ្មែរស្ថាបនា  ផ្លែ​ចេក​អំបូង​ ផ្តល់​ថាម​ពល​ ៩២គីឡូ​កាល់​ឡូរី ក្នុង​ ១០០ក្រាម បើ​អ្នក​ទទួល​ទាន​ចេក​អំបូង​ពី ​២-៣ផ្លែក្នុង១ថ្ងៃ នោះ​រាង​កាយ​នឹង​ទទួល​បាន​ថាម​ពល​ដ៏​សមរម្យ​ ប៉ុន្តែ​កុំគិត​ថា ទទួល​ទាន​ចេក​អំបូង​តែ​១មុខ អាច​បញ្ចុះ​ទម្ងន់​បានគ្រប់​គ្រាន់​នោះ​ណា ចំពោះ​វិធី​បញ្ចុះ​ទម្ងន់​​មិន​ឲ្យ​ធាត់​​ដោយ​ចេក​អំបូង ​យើង​សូម​ណែនាំ​​ឲ្យ​ទទួល​ទាន​​ចេក​អំបូង ១ផ្លៃ ជា​មួយ​​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ដោះ​គោ​ឆៅ គឺ​​ត្រូវ​ទទួល​​ទាន​ពេល​ព្រឹក  ខណៈពេល​កណ្តាល​ថ្ងៃ ទទួល​បាន​ធម្មតា តែ​ជៀស​វាង​​អាហារ​ចៀន ឬឆា ស្បែក​សត្វ ដែល​មាន​ជាតិ​ខ្លាញ់ច្រើន យក​ ល្អ​គួរ​ទទួល​ទាន​អា​ហារ​ស្ងោរ ឬ​ចំហុយ​ និង​បន្លែ​ឲ្យ​បាន​ច្រើន​ជាង​សាច់។ ចំណែក​ពេល​ល្ងាច​ គួរ​ទទួល​ទាន​អាហារ​ឲ្យ​រួច​រាល់​ មុន​ពេល​ម៉ោង​ ០៦ ដល់​ ០៧យប់ បើ​ទទួ​ល​ទាន​យឺត​ពេល​ជាង​នោះ អាហារ​ដែល​ទទួល​ទាន​ចូល​ទៅ នឹង​ត្រូវ​រាង​កាយ​ស្រូប​យក​ បន្លែង​ទៅ​ជា​សំបូរ​ជាតិ​ខ្លាញ់​ទៅ​វិញ។ បើ​អ្នក​មាន​អារម្មណ៍ហេវ ក្រៅ​ពី​អាហារ​ ត្រូវ​ទទួល​ទាន​ចេកអំបូង​ ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ជាមួយ​ទឹក​ដោះ​គោ​ឆៅ​ក៏​បាន​ ព្រោះ​ក្រៅ​ពី​មិន​ធ្វើ​ឲ្យ​ធាត់​ ក៏នៅ​ជួយ​ការ​ពារ​អាការៈ​ឈឺពោះ និង​មាន​ពណ៌​សម្បុរ​ស្រស់​ថ្លា​ឡើង​ថែម​ទៀត៕

Internet Explorer 10 មិនអាច​ប្រើ​បានជា​មួយ Vista

​នៅពេលនេះ ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​បានឱ្យដឹងថា គេ​បានដាក់ Internet Explorer 10 ឱ្យប្រើ​ហើយ​​តែ​អ្វីដែល​ក្រុមហ៊ុន​នេះ​មិនបាន​ប្រាប់​គេ​ឱ្យដឹង​នោះ​គឺ វា​មិនអាច​ប្រើ​បានជា​មួយ Vista ឡើយ​​ព្រោះ Vista នឹង​ឈានចូល​ដល់ទី​បញ្ច​ប់រប​ស់វា​ហើយ ហេតុនេះ​សម្រាប់​អ្នក​ដែល​ប្រើ Vista មិនអាច​ប្រើ Internet Explorer 10 បានឡើយ ។ សូម្បីតែ Internet Explorer 9 ក៏​មិនអាច​ប្រើ​ជាមួយ​Windows XP បានដែរ ហេតុនេះ​យើង​ត្រូវ​ដឹងថា ចាប់ពីពេលនេះ​ទៅ Internet Explorer លែង​អាច​​ប្រើ​បានជា​មួយ Windows ចាស់ៗ​បាន​ទៀតឡើយ ។​ ​ តាមមើលទៅ ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​កំពុងតែ​កាត់បន្ថយ​ការប្រើ Windows ចាស់ៗ​ចោល​ចេញ ហើយ​ជម្រុញ​ឱ្យ​អ្នក​ប្រើ​ងាក​មក​ប្រើ Windows7 ជា​ជំនួស​វិញ ដើម្បី​ងាយស្រួល​ដល់​ការ​រុញ​បច្ចេកវិទ្យា​ថ្មីៗ​បញ្ចូល និង​កាត់បន្ថយ​ចំណាយ​និង​ពេលវេលា​សម្រាប់​ការផលិត​ប្រូ​ក្រាម​ដែល​ចាស់ៗ​នោះ​​ទៅហើយ រួច​ចាប់ផ្ដើម​សាវតា​ថ្មី​ចាប់ពី Windows7 នេះ​ឡើងទៅ ​   […]

រឿងទុំទាវមករស់នៅភ្នំពេញ

នៅ​ក្នុង​រឿង​ទុំ​ទាវ​ភាគមុន​អ្នក​រាល់​គ្នា​បាន​ដឹង​ខ្លះ​ៗ​ទៅ​ហើយ​អំពី​ជម្លោះ​រវាង យាយ​ផាន់ និង​យាយ​ទុំ ដោយ​នៅ​គ្រា​ហ្នុង​នាយ​ទុំ បាន​ខឹង​ចំពោះ ​យាយ​ផាន់​ដែល មើល​​ងាវ គាត់​ ហើយ​នាយ​ទុំ​បាន បង្ហាញ​អំពី សមសភាព​ពិត​របស់​គាត់​ថា គាត់​មិន​​មែន​ក្រ ឡើយ​ព្រោះ​គាត់​មាន​លុយ​ដាក់​ក្នុង​ធនាការ អេអិន​ហ្សិត រ៉ូយ៉ាល់​​ដោយ​សារ​​ដី​ឡើង​ថ្លៃ​ទៀត​ផង។ ដូច​នេះ​​វគ្គ​នេះ លោក​អ្នក​នឹង​បាន​ដឹង​អំពី ជីវិត​រស់​នៅ​បន្ទាប់​​ពី​នាយ​ទុំ​បាន​​​កសាង​ជីវិត​ស្នេហា​ជា​មួយ នាង​ទាវ។ ឥឡូវ​នេះ​ ទុំ​បាន​ដឹក​ដៃ​នាង​ទាវទៅ​រស់​នៅ​តាម​ជនបទ​​ ហើយ​​​មួយ​រយៈ​ក្រោយ​មក នាយ​ទុំ​បាន​ប្រាប់​​នាង​ទាវ​ថា៖ អូន​អ្ហើយ សម័យ​នេះ​ជា​សម័យ​ទំនើប! យើង​គួ​តែ​ទៅ​រស់​នៅ​អំពេញ​វិញ​អ្ហី? នាង​ទាវបាន​តប​ ចាស! បង​ពិត​ជា​ត្រឹម​ត្រូវ​ណាស់ អូន​ក៏​គិត​បែប​ហ្នឹង​ដែរ ហាន់នី! គ្រាន់​តែស្ដាប់​ពាក្យ​នេះ​ទុំ​ឆ្ងល់​ក៏​​សួរ​វិញ​ម្ដង​ទៀត​  អ្ហាក? អូន​អែង​ចេះ​ពាក្យ​ហាន់នី​ដែរ? ទាវ​ប្រាប់​ថា សម័យ​នេះ​កុំព្យូទ័រ​ដើរ​ពេញ​ដី​ទៅ​ហើយរឿង​អី​មិន​ចេះ​នោះ? បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​មួយ​បន្ទុះ​ក្រោយ​មក​ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ថា នឹង​វេច​សំពាយ​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង​ដែល​ពេញ​ទៅ​ដោយ​ សោភ័ណភាព​នេះ​។ ប៉ុន្តែ​ពេល​ដែល​ពួក​បាន​​មក​ដល់​ទី​ក្រុង​ភ្លាម អ្វី​ៗ​គ្រប់​យ៉ាង​បាន​ក្លាយ​ទៅ​ជា ថ្មី​ទាំង​អស់​សម្រាប់​ពួក​គេ…! ដោយ​សារ​តែ ការ​ស់​នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​ភាព​ទាន់​សម័យ​ និង​ជំណេះ​ដឹង​ខ្លះ​ៗ​ដើម្បី​​ឲ្យ​បាន​ដូច​គេ​ដូច​ឯង​ក្នុង​សង្គម​ទំនើប ដូច​នេះ ទុំ និង​ទាវ បាន​សម្រេច​ចិត្ត​ទៅ​រៀន​ភាសា​អង់គ្លេស។ ប៉ុន្មាន​ខែ​ក្រោយ​មក ពួក​បាន​ចេះ​ភាសា​អង់គ្លេស​ខ្លះ​ៗ មាន​ពេល​មួយ​ពួក​គេ បាន​ហាត់​សម និយាយ​អង់គ្លេស​ដាក់​គ្នា​ នាយ​ទុំ​បាន​សួរ​ទៅ​កាន់​នាង​ទាវថា ទុំ៖ ហៅ […]

ហេតុអ្វី​ត្រូវ​មាន Drive “D”?

ប្រភពៈ sabay.com.kh ដោយ​កង្វះខាត​ចំណេះដឹង​ផ្នែក IT អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​មាន​ចម្ងល់​ថា​ហេតុអ្វី​គេ​មិន​ប្រើ​តែ Drive “C” មួយ​បាន​ហើយ​ ចាំបាច់​ត្រូវ​មាន Drive “D” និង Drive ផ្សេងៗ​ធ្វើ​អ្វី? ហើយ​អ្នក​ខ្លះ​យល់​ថា Drive “D” នេះ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ហើយ​ត្រូវ​តែ​មាន​វា​ជា​ដាច់​ខាត ប៉ុន្តែ​មិន​ដឹង​ថា​វា​មាន​ផល​ប្រយោជន៍​អ្វី? ទំព័រ​នេះ Sabay សូម​បើក​ទំព័រ​មួយ​ដើម្បី​លាត​ត្រដាង​រាល់​ចម្ងល់​ទាំង​នេះ។ ក្នុង​ការ​ចង្អុល​បង្ហាញ​លើ​ចម្ងល់​របស់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​សាស្ត្រាចារ្យ​បង្រៀន​ជំនាញ​ព័ត៌មានវិទ្យា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​បន្ទុក​ដឹក​នាំ​ក្រុម​ប្រចាំ​គេហទំព័រ Wikipedia ខ្មែរ​រៀបរាប់​ថា ចំពោះ Drive “D” មិនមែន​កើត​ឡើង​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​រាល់​ពេល​ដែល​គេ​ដំឡើង Windows គេ​ត្រូវ​បែងចែក​ឧបករណ៍​ផ្ទុក​ទិន្នន័យ(Hard Disk)ជា Drive ផ្សេងៗ​គ្នា​ដោយ​គេ​ចាំ​បាច់​ត្រូវ​តែ​មាន Drive “C” និង “D” ជា​ដាច់ខាត។ ការ​បង្កើត​ជា Drive ទាំង​ពីរ​នេះ​លោក​បន្ត​ថា គេ​មិន​អាច​បង្កើត​តែ Drive “C” មួយ​នោះ​ទេ​ព្រោះ​ថា​ប្រសិន​បើ​គេ​បង្កើត Drive តែ​មួយ​ […]

បច្ចេកវិទ្យាៈពិនិត្យអក្ខរាវិរុទ្ធជាមួយ Firefox Add-ons

ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សរសេរ​ភាសាខ្មែរ​ អោយ​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ អ្នក​ដែល​ប្រើ Firefox Browser អ្នក​អាច​ប្រើ​ការ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ដោយ​ស្វ័យប្រវត្តិ​បាន​ដោយ​ភ្ជាប់​កម្មវិធី​នោះ​ទៅ​នឹង Add-ons របស់​ Firefox Browser របស់​អ្នក។ ពេល​ដែល​អ្នក​សរសេរ​អក្សរ​ខ្មែរ​វា​នឹង​ត្រួត​ពិនិត្យ​អោយ​អ្នក ហើយ​ចំពោះ​ពាក្យ​ណាមួយ​ ដែល​សរសេរ​ខុស​វា​នឹង​មាន​ខ្សែ​អង្កាញ់​ៗ​រត់​ពី​ខាង​ក្រោម ពេល​នោះ​អ្នក​អាច Right-Click លើ​វា​បាន វា​នឹង​បង្ហាញ​ពាក្យ​មួយ​ចំនួន ហើយ​អ្នក​អាច​ជ្រើសរើស​វា​បាន ​នូវ​ពាក្យ​ណា​ដែល​អ្នក​ចង់​បាន។ ដើម្បី​ទាញ​វា​ដាក់​ក្នុង Add-ons របស់​អ្នក​សូម​ចុច​ Khmer Spellchecker​ ប្រភព​ដកស្រង់​ចេញ​ពី សម្រាប់​ខ្មែរ

ក្រូចឆ្មារព្យាបាលរោគនៅក្នុងពោះ

* ឈឺពោះ ហើមពោះ ឆ្អល់ពោះ ច្របាច់ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយបន្ថយ សកម្មភាព ច្របាច់របស់ពោះវៀន ឱ្យយឺតវិញ ។* ព្យាបាលរោគក្រពះ ច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់នៅសល់តែសម្បក បន្ទាប់មកយក សម្បកឆៅទៅដាំទឹកឆុងផឹក ព្រោះជាឱសថ បណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការផ្សះដំបៅ ជួយឱ្យក្រពះឆាប់ជាសះស្បើយ ។* ព្យាបាលអាការក្តៀនលាមក ឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១ កែវកាហ្វេ លាយអំបិល បន្តិចបន្តួច ហើយទទួលទានវាភ្លាមៗក្រោយពេល ភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។ * ព្យាបាលរោគរាករូស នៅប្រទេសឥណ្ឌា គ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូចឆ្មារ លាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការរាក- រូសបានធូរស្បើយ ។ * ព្យាបាលជាតិពុលក្នុងអាហារ ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរ បន្ថែមអំបិលបន្តិចឱ្យមានរសជាតិ […]