Author Archives

ភូមិខ្មែរ|Khmer Village

welcome!

ជីវិតគឺជាការតស៊ូ ប៉ុន្តែត្រូវមានស្មារតីក្នុងការតស៊ូ

ការតស៊ូ គឺជារឿងជាមួយល្អណាស់ក្នុងការលើកមកនិយាយ ប៉ុន្តែតើមនុស្សអាចអភិវឌ្ឍការតស៊ូឡើងបានដោយរបៀបណា? តើមនុស្សអាចជំនះរាល់ការលំបាក ឧបសគ្គដោយរបៀបណា? ខណៈដែលមនុស្សដទៃបោះបង់ដោយសារតែជួបការលំបាក ឬ ឧសគ្គនោះ ។ នៅពេលណាដែលយើងគ្មាននៅសល់អ្វីៗទាំងអស់ហើយសូម្បីតែមិត្តក៏បាត់ស្រមោល តើយើងត្រូវធ្វើដូចម្តេច? តើនៅពេលដែលគ្មាននណាម្នាក់មកជិត តើមាននរណាអាចជួយយើងបាន? ខ្ញុំនិងមិននិយាយពីទិដ្ឋភាពនៃអារម្មណ៍ទេប៉ុន្តែខ្ញុំគ្រាន់តែចង់ពោលថាក្នុងអំឡុងពេលយើងបរាជ័យមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបានដោយស្មារតីរបស់យើង។ ស្មារតីរបស់យើងគឺជាវត្ថុតែមួយគត់ដែលអាចទាញយើងចេញពីរណ្តៅ មិនមែនមិត្តភក្តិ ឬ ឳពុកម្តាយ ឬ ប្តី/ប្រពន្ធរបស់យើងដែលអាចជួយយើងបាននោះទេ ពួកគេគ្រាន់តែអាចជួយលើកទឹកចិត្តប៉ុណ្ណោះ គឺមានតែស្មារតីទេដែលអាចជួយខ្លួនឯងបាន។ ប្រសិនបើស្មារតីរបស់យើង មើលមិនឃើញពីលទ្ធផលជោគជ័យនោះទេ យើងនិងបាត់បង់នូវឆន្ទះក្នុងការតស៊ូ។ មនុស្សភាគច្រើននៅពេលបរាជ័យ ពួកគេក៏បាត់បងស្មារតីផងដែរ ជាហេតុនាំពួកគេកាន់តែដុនដាបទៅ ប្រសិនបើពួកគេមិនព្យាយាមធ្វើអោយស្មារតីរបស់ពួកគេជាសះស្បើយទេ ពួកគេនិងមិនអាចងើបឡើងវិញបានម្តងទៀត ។មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំអោយក្តីសុបិន្តរបស់អ្នកបំផ្លាញដោយអ្វីៗដែលកើតឡើងក្រៅខ្លួនរបស់អ្នកអោយសោះ។ មនុស្សជាច្រើនទុកអោយលទ្ធផលបច្ចុប្បន្នត្រួតត្រាស្មារតីរបស់ពួកគេ។ ឧទាហរណ៍ថា ប្រសិនបើបច្ចុប្បន្នពួកគេក្រីក្រ ពួកគេប្រើស្ថានភាពក្រីក្រជាមូលដ្ឋានបង្កើតជាអារម្មណ៍យល់ថាខ្លួនឯងក្រ បរាជ័យ ដែលវានិងជ្រាបបន្តិចម្តងៗក្នុងគំនិតដោយគ្មានការពិចារណា ដូចសុភាសិតមួយពោលថា៖ “ចូរទទួលខុសត្រូវចំពោះគំនិតរបស់អ្នក​ដើម្បីអោយអ្នកអាចធ្វើនូវអ្វីដែលអ្នកត្រូវការ”។

បច្ចេកទេសចិញ្ចឹមមាន់

1.  សេចក្តីផ្តើម ការចិញ្ចឹមមាន់ របស់សហគមន៏គូរស្វែងយល់ដល់ការចិញ្ចឹមអោយបានច្បាស់ អំពីការចិញ្ចឹមជាលក្ខណៈបច្ចេកទេស និងលក្ខណៈសាមញ្ញរបស់សគមន៏។បើយើងចិញ្ចឹមលក្ខណៈបច្ចេកទេស យើងត្រូវសិក្សាអំពីដើមទុនបច្ចេកទេស ពេលវេលានៃការទទួលផលអោយបានច្បាស់សិន ទើបយើងចាប់ផ្តើមអនុវត្តនបានទទួលផលល្អ។ចំពោះការចីញ្ចឹមតាមលក្ខណៈសមញ្ញ  នៅក្នុងសហគមន៏យើងគ្រាន់តែមានដើមទុនបន្តិចបន្តួច ធ្វើទ្រុងនិងទិញពូជ ចំណីស្រូវ អង្ករថ្នាំការពារ  ថ្នាំព្យាបាលមួយចំនួនជាការល្អសំរាប់ការគ្រប់គ្រងក្នុងការចិញ្ចឹមមាន់។                         សិក្សាអំពីការចិញ្ចឹមមាន់នៅក្នុងសហគមន៏អោយបានយល់ច្បាស់អំពីទីធ្លាសំរាប់ការចិញ្ចឹមមាន់និងផលប៉ះពាល់ដល់លើដំណាំអ្នកជិតខាង។ដើម្បីអោយដំណើរការបានទទួលជោគជ័យយើងត្រូវដឹងអំពីរបៀបថែទាំសត្វជំងឺសត្វខ្លះៗជាល្អរបស់សហគមន៏ក្នុងការគ្រប់គ្រងលើសុខភាពសត្វ។ការចិញ្ចឹមសត្វគឺជាត្តាមួយជួយបង្កើននូវការរកប្រាក់ចំណូលបានមួយផ្នែកដែរប៉ុន្តែម៉្យាងទៀតអាចយកមកធ្វើជាម្ហូបបានផង ជួយអោយយើងមានសុខភាពល្អមានកំលាំងអាចសំរេចការងារផ្សេងៗបានប្រសើផងដែរ។ 2.  ទីកន្លែងនិងទ្រុងសំរាប់ចិញ្ជឹម    3.1 ការជ្រើសរើសទីកន្លែងសាងសង់ទ្រុង ៖           កាជ្រើសរើសទីកន្លែងជាការល្អបំផុតសំរាប់ក្នុងការចិញ្ចឹមមាន់ដែលគួរស្វែងយល់អំពីការរស់នៅរបស់សត្វ សុខភាព អាកាសធាតុ ចំណីអាហារ ទីកន្លែងសាងសង់យើងីត្រូវជ្រើសរើសអោយបានល្អ ដីទួលស្រឡះមិនលិចទឹកមានខ្យល់ចេញចូលបានល្អ ។ 3.2  ការសាងសង់ទ្រុងមាន់ ៖ ទ្រុងមាន់យើងគួរធ្វើតាមរបៀបងាយដោយមិនចំណាយទុនច្រើន  ទៅលើការ សាងសង់ទ្រុង  ហើយសាមញ្ញ  យើង ប្រើប្រាស់សំភារៈដែលអាចរកបាននៅមូលដ្ធានក្នុង  សហគមន៏ មានដូចជា  ឈើ  ឬស្សី ស្បូវ  វល្លិ៍  ដែកគោល លួស សំរាប់ សាងសង់ ។ទ្រុងមាន់ត្រូវសាងសង់បណ្តោយថ្ងៃ ពីលិចទៅកើត និងមានពន្លឺថ្ងៃចាំងចូលគ្រប់គ្រាន់ ទ្រុងមាន់ […]

បច្ចេកទេស ដំណាំដំឡូងមី

1)  ប្រវត្តិដំឡូងមីនៅកម្ពុជា នៅប្រទេសកម្ពុជា មុនសម័យសង្រ្គាមឆ្នាំ ១៩៧០ មានដាំដំឡូងមីបន្តិចបន្តួច។ឆ្នាំ ១៩៩៦ មានខេត្តចំនួន ៨ បានដាំដុះ (កណ្តាល​ កំពត កំពង់ចាម បាត់ដំបង ព្រៃវែង កំពង់ធំ មណ្ឌលគីរី និងសៀមរាប) លើផ្ទៃដី  ២,១០០ហិតា និងទទួលបានបរិមាណផល​២៣​តោនក្នុងមួយហិតា។ ក្នុងឆ្នាំ ១៩៨០ ដល់ ១៩៨១ ទិន្នផលទទួលបាន ៨ តោន។ ចាប់ពីឆ្នាំ ១៩៩២ ដល់ ១៩៩៣ ទទួលបានទិន្នផល ៩ តោន។ ក្នុងឆ្នាំ២០១២ ដំណាំដំឡូងមី មានផ្ទៃដីចំនួន ៣៦១,៨៥៤ ហិតា ទិន្នផល​ជា​មធ្យម ២២តោនក្នុងមួយហិតា។ នាពេលបច្ចុប្បន្នវាបានផ្លាស់ប្តូរពីដំណាំសម្រាប់អាហារទៅជាដំណាំឧស្សាហកម្មដូចជា យកម្សៅ អេតាណុល និង ចំណីសត្វ។ដំណាំដំឡូងមីត្រូវបានដាំគ្រប់ផ្នែកទាំងអស់នៃប្រទេសកម្ពុជា ជាពិសេស​ក្នុងខេត្ត កំពង់ចាម បាត់ដំបង […]

តើគួរជ្រើសរើសរៀនមុខវិជ្ជាអ្វីនៅមហាវិទ្យាល័យ?

ប្អូនៗដែលទើបតែបញ្ចប់ថ្នាក់ទី១២ ថ្មីៗ ច្បាស់ជាខ្វល់ខ្វាយក្នុងចិត្តថាតើគួរជ្រើសរើសជំនាញអ្វីសំរាប់សិក្សានៅមហាវិទ្យាល័យ។អ្នកខ្លះបានប្រឹក្សាយោល់ជាមួយរៀមច្បងដែលមានបទសោធន៍ ជាមួយលោកគ្រូ ឪពុកមា្តយ និងមិត្តភ័ក្រ។ខ្ញុំគិតប្អូនៗច្បាស់ជាមានគំនិតខ្លះហើយដើម្បីជ្រើសរើសមុខវិជ្ជាសំរាប់សិក្សា ប៉ុន្តែថ្ងៃនេះគេហទំព័រ < ភូមិខ្មែរ>  សូមចូលរួមជាគំនិតមួយចំនួនដើម្បីជួយដល់ការសំរេចចិត្តរបស់ប្អូនៗ។អត្ថបទនេះមិនមានជាបង្ហាញថាគួរជ្រើសរើស មុខវិជ្ជានេះ ឫជ្រើសរើសមុខវិជ្ជានោះ នោះទេតែជារបៀបគិតមួយដែលអាចឈានទៅដល់ការសំរេចដ៏ត្រឺមត្រូវ៕ ១.កំណត់គោលដៅ ការកំណត់គោលដៅជារឿងចាំបាច់បំផុត មុននិងឈានទៅដល់ការជ្រើសរើសមុខវិជ្ជា ដោយសារដែលវាផែនទីមួយសំរាប់ដើរអោយត្រូវផ្លូវដែលយើងបានកំណត់។ ការកំណត់គោលដៅនេះដែរត្រូវតែសមស្របនិងចំណង់ចំណូលចិត្តដែលយើងស្រឡាញ់និងចេញពីសក្តានុពលរបស់ខ្លួនឯង(អាចជាទេពកោសល្យឫ ភាពខ្លាំងក្នុងខ្លួន) ។ជាទូទៅមនុស្សយើងប្រសិនធ្វើអ្វីដែលខ្លួនស្រលាញ់តែងតែប្រឹងប្រែងខ្លាំង តស៊ូមិនងាយបោះបង់ ទោះនឿយហត់យ៉ាងណាក៏តស៊ូរហូតសំរេចគោលដៅ។  ២.​ ត្រូវមានយុទ្ធសាស្ត្រក្នុងការឆ្ពោះទៅរកគោលដៅ ពាក្យថាយុទ្ធសាស្ត្រនេះមិនប្រើតែនៅក្នុងវិស័យយោធាឫ អាជីកម្មនេះទេ តែនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃយើងក៍ត្រូវមានយុទ្ធសាស្រ្តដែរ។ យ៉ាងណាម៉ិញដើម្បីអោយការសិក្សាយើងទទួលបានជោគជ័យដល់គោលដៅយើងត្រូវមានយុទ្ធសាស្ត្រ និងវិធីសាស្រ្តក្នុងការរៀនដូចជា ការសិក្សាស្រាវជា្រវបន្ថែម ចូលរួមសិក្ខាសាលា ការមានទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ មិត្តភ័ក្រ និង ការងារស័គ្រចិត្តផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍ទាំងការងារនិងជីវិតរស់នៅប្រចាំថ្ងៃ។ឧទារហណ៍ថា គោលដៅរបស់យើងចង់ក្លាយជាសហគ្រិនរកស៊ីដ៏ពូកែ ។យើងគួរជ្រើសរើសរៀនមុខវិជ្ជាជំនាញគ្រប់គ្រងធុរកិច្ច។ នៅក្នុងឆ្នាំទី១ និងទី ២ ប្អូនៗត្រូវប្រឹងប្រែងសិក្សាដើម្បីកសាងគ្រឹះអោយរឹងមាំ រួមទាំងភាសាអង់គ្លេសផងដែរ ដោយសារវាជាភាសាសាកល។ ចូលដល់ឆ្នាំទី ៣ យើងគួរចាប់ផ្តើមរកការងារស្ម័គ្រចិត្តឫការងារហាត់ការ(Internship)ដែលពាក់ព័ន្ធនិងមុខជំនាញដែលយើងរៀន។ពេលដែលធ្វើការងារស័្មគ្រចិត្តមានន័យថាយកទ្រឹស្តីនៅក្នុងសាលាមកផ្សាភ្ជាប់និងការអនុវត្តជាក់ស្តែង  និងដឹងពីរបៀបទំនាក់ទំនង  ការលក់ផលិតផល ការដឹកជញ្ជូន […]

មើលសញ្ញាទាំង៥នេះសិនបើអ្នកចង់លាឈប់ពីការងារ

តាមការស្រាវជ្រាវបង្ហាញថា មនុស្ស ៩​ក្នុងចំណោងម១០​នាក់ មិនពេញចិត្តនិងការងារដែលពួកគេកំពុងធ្វើ។  តើអ្នកកំពុងតែគិតថាតើគួរលាឈប់ពីការងារ ដើម្បីចាប់ផ្តើមអាជីវកម្ម ឬ​ ស្វែងរកការងារថ្មីដែរឫទេ? បើសិនអ្នកសញ្ញាទាំង៥ ខាងក្រោមនេះអ្នកគួរតែលាឈប់ពីការងារ៖ 1.ការត្អូញត្អែរ សញ្ញាទី១ នេះ នៅពេលអ្នកត្រឡប់ពីកន្លែងធ្វើមកផ្ទះវិញអ្នកតែងត្អូញត្អែ ប្រាប់គ្រួសារអ្នកអំពីក្រុមការងារ  ឫប្រធានរបស់អ្នកថា អ្នកនេះមិនល្អ  មិនគួរធ្វើបែប គាត់មិនស្តាប់ហេតុផល….។ និយាយរួមទៅអ្នកតែងតែត្អូញត្អែភាពអវិជ្ជមានកន្លែងការងារ ប្រាប់ទៅមិត្តភក្រ័ និង ប្តី/ប្រពន្ធ 2 រាល់ថ្ងៃអ្នកមិនចង់ទៅធ្វើការ ជារៀងរាល់ព្រឹកអ្នកមិនចង់ក្រោកពីដំណេកទៅធ្វើការ អ្នកមានតែងមានអារម្មរណ៍ថាថ្ងៃចន្ទជាថ្ងៃស្មុគស្មាញ និង អួអាប់។អ្នកតែងតែបន់អោយដល់ថ្ងៃចុងសប្តាហ៍ឆាប់ៗ។នេះមានន័យថាជីវិតរបស់អ្នករស់នៅសម្រាប់តែថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។ ការដែលអ្នកមិនចង់ទៅធ្វើការនេះមិនមានន័យថាអ្នកខ្ចិលនោះទេតែវាជាសញ្ញាមួយបញ្ចាក់វាអ្នកមិនពេញចិត្តនិងការងារដែលអ្នកកំពុងធ្វើ។  ម្យ៉ាងទៀតអាចថាការងារដែលអ្នកកំពុងតែធ្វើមិនស្របនិងគោលដៅឫក្តីស្រម៉ៃរបស់អ្នក។ 3.អ្នកធុញទ្រាន់ញឹកញាប់ ពេលកំពុងធ្វើការងារប្រសិនបើអ្នកឧស្សាហ៍ឆែកមើលបណ្តាញសង្គម ដូចជា Facebook, YouTube … ។ សញ្ញានេះបញ្ជាក់អ្នកគួរតែស្វែរកការងារថ្មី ​ឫចាប់ផ្តើមអាជីវកម្ម ឫ ធ្វើអ្វីដែលខ្លួនពេញចិត្ត។​​ សំខាន់បំផុតត្រូវរកអោយឃើញអ្វីជាសក្តានុពលរបស់យើង។ 4.អ្នកមានអារម្មណ៍អស់សង្ឃឹម ប្រសិនបើអ្នកមិនសប្បាយចិត្តនិងការងារបច្ចុប្បន្នទេ ឫអ្នកមានអារម្មណ៍ថាមិនភាពរីកចំរើន ផលិតភាពការងារបស់អ្នកមានការធ្លាក់ចុះ​​ ដែលធ្វើអោយអ្នកកាន់តែមានអារម្មណ៍តប់ប្រម៉ល់ ។អ្នកប្រៀបដូចមនុស្សគ្មានវិញ្ញាណ  និង​ […]

ការបង្ហាញម៉ាស៊ីនវាយដី លើករងបន្លែ ធ្វើស្មៅដល់កសិករ

នេះជាការបង្ហាញម៉ាស៊ីនដេែលមានមុខងារច្រើនយ៉ាង ដែលអាចជួយសម្រួលដល់កសិករក្នុងការដាំបន្លែនិងដំណាំផ្សេងៗដូចជាស្វាយ ដំឡូងមី ចន្ទី…។ម៉ាស៊ីននេះមានមុខងារដូចជា វាយដី លើករងបន្លែ ពូនគល់ ដាក់ជី ធ្វើស្មៅ។ ការបង្ហាញនេះធ្វើឡើងនៅភូមិស្រះឈូក ឃុំ ត្រពាំងប្រិយ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៩ ។ សូមតាមដានវីដេអូលីងយូធូបខាងក្រោមទាំងអស់គ្នា៖ https://youtu.be/vrl1cCNB1Bs