Author Archives

ភូមិខ្មែរ|Khmer Village

welcome!

ការកម្ចាត់ជំងឺផ្សិតលើដំណាំ

ផ្សិត (Fungi) គឺជាភ្នាក់ងារមួយ ដែលបង្កជំងឺលើរុក្ខជាតិ ។ ជំងឺផ្សិតសំខាន់ៗរួមមានជំងឺប្លាស (Rice Blast) លើដំណាំស្រូវ ជំងឺអង់ត្រាក់ណូសលើម្ទេសជាដើម ។  ជំងឺបង្ករដោយផ្សិត លើដំណាំបន្លែមានរោគសញ្ញាដូចជាស្នាមអុច និង ស្រពោនជាដើម ។ ស្នាមអុចកើតឡើងដោយសារ ការងាប់កោសិការ នៃរុក្ខជាតិ ភាពស្រពោនអាចបង្ករដោយការងាប់ផ្នែកខាងក្នុងនៃដើម ដែលបង្អាក់ដល់ការស្រូបយកទឹកពីក្នុងដីរបស់ដំណាំ ។ដើម្បីទប់ទល់នឹងជំងឺផ្សិត កសិករបានអនុវត្តវិធានការណ៍មួយចំនួនដូចជា វិធានការដាំដុះ តាមរយៈការសំអាតចំការ ការប្រើគ្រាប់ពូជដែល គ្មានជំងឺផ្សិត និង ការជ្រើសរើសទីតាំងឲ្យបានសមស្រប ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលមានការបំផ្លាញខ្លាំង និង ការជួបប្រទះកន្លងមកនូវទំហំនៃការខូចខាតធ្ងន់ធ្ងរពីរដូវមុន កសិករបានប្រើប្រាស់ថ្នាំផ្សិតសំរាប់បាញ់ការពារ និង ការព្យាបាល ។ ប៉ុន្តែ ការប្រើប្រាស់កម្មវិធីប្រើថ្នាំផ្សិតមិនបានត្រឹមត្រូវ បានជំរុញផ្សិតកាន់តែមានភាពធន់ ហើយប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំថយចុះ ។  តើការប្រើប្រាស់ថ្នាំរបៀបណា ដែលជំរុញឲ្យមានការធន់?  សូមបង្ហាញយ៉ាងសង្ខេបនូវ យន្តការ ថ្នាំផ្សិតសំលាប់ផ្សិត តាមរយៈការបង្អាក់នូវដំណើការសំយោគ ធាតុណាមួយ […]

ប្រទេសសិង្ហបុរី (Singapore)

សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។ «សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួប​ព្យុះសង្ឃរាពេល​ធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅ​កោះនោះ។ ស្ដេចនោះក៏បានប្រទះ​ឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មត់ដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន ។ សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម២ ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម២ នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម២ ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗ​នានា​ទៅកាន់កោះធំៗ តាមរយៈ​ការចាក់ដី​តភ្ជាប់ផងដែរ។ សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេ​គឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុង​អាងសិប្បនិម្មិត។ សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ចំនួន ១០,២លាន​នាក់បានមកទស្សនាសិង្ហបុរី​ក្នុងឆ្នាំ ២០០៧ ។ សិង្ហបុរីទទួលស្គាល់ភាសាផ្លូវការ៤គឺ ភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ […]

រឿង ៥ យ៉ាងដែលសំខាន់ជាងលុយ

ក្នុងនាមជាសហគ្រិន ដែលបានប្រើប្រាស់ពេលវេលានិងកម្លាំងច្រើនក្នុងការបណ្តាក់ទុនរកលុយអោយបានច្រើន។ ការរកលុយ មានសារៈសំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែរឿងខ្លះសំខាន់ជាងលុយ ប្រសិនបើយើងមិនអើពើនឹងវា ធ្វើអោយលុយរបស់អ្នកគ្មានតំលៃ។ នេះគឺជាចំណុចសំខាន់ៗទាំង ៥ ដែលគួរតែយកចិត្តទុកដាក់ចំបង៖ 1. សុខភាពរបស់អ្នក ក្នុងនាមជាសហគ្រិនអ្នកចំណាយពេលច្រើនម៉ោងក្នុងការគិតអំពីជំនួញ។ ប្រសិនបើមិនដូច្នោះទេអាចនិងមានគ្រោះថ្នាក់ដល់អាជីវកម្មនឹងបរាជ័យ។​ តែទោះបីជាយ៉ាងណាក៏ដោយសុខភាពជារឿងសំខាន់ទីមួយដែលត្រូវយកចិត្តទុកដាក់ដូចជា ការញ៉ាំត្រឹមត្រូវ ការដេកបានគ្រប់គ្រាន់ ការផឹកទឹកអោយបានច្រើន និង ការហាត់ប្រាណជាដើម។ល។អាជីវកម្មរបស់អ្នកត្រូវការអ្នកដែលរឹងមាំបំផុត។ នោះមានន័យថាអ្នកត្រូវថែទាំសុខភាពអោយបានល្អដើម្បីអ្នកមានគំនិតថ្មី ច្បាស់លាស់ និងអាចដឹកនាំក្រុមអ្នកទៅរកអនាគតដែលពោរពេញដោយភាពជោគជ័យ។ 2. គ្រួសាររបស់អ្នក អ្នកចង់ផ្តល់ឱ្យកូនអ្នកនូវជីវិតល្អប្រសើរនៅពេលពួកគេធំឡើង។ ប៉ុន្តែការខិតខំរកប្រាក់ធ្វើអោយអ្នកមានពេលវេលាតិចតួចសម្រាប់គ្រួសារ។ អ្នកចំណាយពេលពេញមួយថ្ងៃនៅការិយាល័យ ហើយពេលត្រឡប់មកផ្ទះដោយភាពនឿយហត់និងការងារ អ្នកត្រូវការសម្រាក ដែលធ្វើអោយអ្នកគ្មានពេលសម្រាប់ប្តី/ប្រពន្ធនិងកូនៗរបស់អ្នក។អ្នកគួរចងចាំថា គ្រួសារ​ជា​កន្លែងផ្ដល់នូវ​ការអប់រំ​ដំបូង ដែល​អ្នក​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​មុនគេ​។ ព្រោះ​ការអប់រំ​ដំបូង​អាច​ផ្តល់​ទម្លាប់​ល្អ​ឬ​អាក្រក់​។ ប្រសិនបើ​ការអប់រំ​បានល្អ​ពីដំបូង នោះ​ការអប់រំ​បន្ដ​នឹង​ទៅជា​ការងាយស្រួល ប៉ុន្តែ​បើ​ការអប់រំ​ដំបូង​អាក្រក់​វិញ​ការអប់រំ​បន្ដ​មុខជា​ពិបាក​ខ្លាំងណាស់​។ ដូច្នេះ​គ្រួសារ​គឺជា​ទីកន្លែង​គំរូ​ល្អ​បំផុត សម្រាប់​អប់រំ​សីលធម៌ ចំណេះដឹង​និង​ជំនាញ​។ ហេតុនេះ ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​បំផុត ចំពោះ​សុខុមាលភាព​ក្រុមគ្រួសារ ដោយ​ជួយ​សម្រួល​ជីវភាព​រស់នៅ និង​សន្ដិសុខ​ឱ្យបាន​ល្អ ។​ 3. ជំនឿរបស់អ្នក នៅទីនេះមិនសំដៅជំនឿសាសនាទោះទេ។ ជំនឿដែលខ្ញុំកំពុងនិយាយគឺជាជំនឿដែលអ្នកមាននៅក្នុងខ្លួនដើម្បីសំរេចក្តីសុបិន្ត  និងអាជីវកម្មរបស់អ្នក។ អ្នកត្រូវតែជឿជាក់លើខ្លួនឯងនិងជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើដើម្បីសំរេចគោលដៅរបស់អ្នក។​ តើត្រូវធ្វើដូចម្តេចដើម្បីអោយយើងមានជំនឿលើខ្លួនឯង? អ្នកត្រូវរកចម្លើយនេះអោយឃើញដើម្បីធានាថាមិនបោះបង់អ្វីដែអ្នកកំពុងធ្វើ៕ចំពោះខ្ញុំ ដើម្បីមានជំនឿលើខ្លួនឯង យើងត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ អ្វីដែលជាសមត្ថភាពនិង​ជំនាញរបស់ខ្លួន។ 4. បទពិសោធន៍របស់អ្នក អ្នកអង្គុយក្នុងការិយាល័យពេញមួយថ្ងៃរាល់ថ្ងៃគ្មានន័យអ្វីទាំងអស់ ប្រសិនអ្នកមិនបានរកក្តីសុខសំរាប់ជីវិត។ […]

កង្កែបធ្លាក់រណ្តៅ

កង្កែបមួយហ្វូងកំពុងធ្វើដំណើរឆ្លងកាត់ព្រៃ រំពេចនោះមានកង្កែបពីរក្បាលបានធ្លាក់ចូលរណ្តៅជ្រៅមួយ។ កង្កែបផ្សេងទៀតបានអើតមើលជុំវិញរណ្តៅដោយក្តីអាណិតអាសូរ និងបានប្រាប់កង្កែបទាំងពីរនោះថាគ្មានសង្ឃឹមនិងអាចចេញពីរណ្តៅដ៏ជ្រៅនេះបានទេ។ ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីមិនបាក់ទឹកចិត្តនឹងអ្វីដែលកង្កែបផ្សេងទៀតកំពុងនិយាយនោះទេហើយពួកគេបានបន្តព្យាយាមលោតចេញពីរណ្តៅ។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយហ្វូងកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាកង្កែបទាំងពីរគួរតែបោះបង់ ទោះព្យាយាមយ៉ាងណាក៏មិនអាចលោតចេញពីរណ្តៅនេះបានទេ។ នៅទីបំផុតសត្វកង្កែបមួយក្បាលបានស្តាប់តាមសម្តីរបស់ហ្វូងកង្កែបខាងលើហើយវាបានបោះបង់ចោលការព្យាយាមនិងរងចាំការស្លាប់។ កង្កែបមួយទៀតបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតហ្វូងកង្កែបខាងលើបានស្រែកដាក់វាឱ្យបញ្ឈប់ការលោតដ៏ឈឺចាប់ហើយត្រៀមចិត្តទទួលយកការស្លាប់នេះទៅ។ វាលោតកាន់តែខ្លាំងឡើងៗហើយទីបំផុតវាអាចលោតចេញបាន។ នៅពេលដែលវាចេញផុតពីណ្តៅកង្កែបផ្សេងទៀតបាននិយាយថា“ តើឯងមិនស្តាប់ពួកយើងនិយាយទេឬ?” កង្កែបបានពន្យល់ហ្វូងកង្កែបផ្សេងទៀតថាវាជាកង្កែបថ្លង់។ វាគិតថាគ្រប់ពេលហ្វូងកង្កែបស្រែកដាក់វាជាការលើកទឹកចិត្តទៅវិញ​ ទើបធ្វើអោយវាអាចលោតចេញពីរណ្តៅដ៏ជ្រៅនេះបាន។  ការអប់រំនៃរឿង៖ ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ។ គិតពីផលប៉ះពាល់មុននិយាយចេញមក។ពាក្យសំដីអាចធ្វើអោយយើងរស់និងស្លាប់បាន។ កុំខ្វល់ខ្វាយនិងសម្តីអវិជ្ជមានរបស់អ្នកដ៏ទៃ អ្នកអាចធ្វើគធ្វើថ្លង់ដូចជាកង្កែប ហើយព្យាយាមធ្វើវាអោយអស់ពីលទ្ធភាព ប្រសើរជាងរងចាំការស្លាប់ នោះអ្នកនិងឃើញលទ្ធផលដ៏អស្ចារ្យដែលអ្នកដ៏ទៃនឹកស្មានមិនដល់។

ជីវិតគឺជាការតស៊ូ ប៉ុន្តែត្រូវមានស្មារតីក្នុងការតស៊ូ

ការតស៊ូ គឺជារឿងជាមួយល្អណាស់ក្នុងការលើកមកនិយាយ ប៉ុន្តែតើមនុស្សអាចអភិវឌ្ឍការតស៊ូឡើងបានដោយរបៀបណា? តើមនុស្សអាចជំនះរាល់ការលំបាក ឧបសគ្គដោយរបៀបណា? ខណៈដែលមនុស្សដទៃបោះបង់ដោយសារតែជួបការលំបាក ឬ ឧសគ្គនោះ ។ នៅពេលណាដែលយើងគ្មាននៅសល់អ្វីៗទាំងអស់ហើយសូម្បីតែមិត្តក៏បាត់ស្រមោល តើយើងត្រូវធ្វើដូចម្តេច? តើនៅពេលដែលគ្មាននណាម្នាក់មកជិត តើមាននរណាអាចជួយយើងបាន? ខ្ញុំនិងមិននិយាយពីទិដ្ឋភាពនៃអារម្មណ៍ទេប៉ុន្តែខ្ញុំគ្រាន់តែចង់ពោលថាក្នុងអំឡុងពេលយើងបរាជ័យមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបានដោយស្មារតីរបស់យើង។ ស្មារតីរបស់យើងគឺជាវត្ថុតែមួយគត់ដែលអាចទាញយើងចេញពីរណ្តៅ មិនមែនមិត្តភក្តិ ឬ ឳពុកម្តាយ ឬ ប្តី/ប្រពន្ធរបស់យើងដែលអាចជួយយើងបាននោះទេ ពួកគេគ្រាន់តែអាចជួយលើកទឹកចិត្តប៉ុណ្ណោះ គឺមានតែស្មារតីទេដែលអាចជួយខ្លួនឯងបាន។ ប្រសិនបើស្មារតីរបស់យើង មើលមិនឃើញពីលទ្ធផលជោគជ័យនោះទេ យើងនិងបាត់បង់នូវឆន្ទះក្នុងការតស៊ូ។ មនុស្សភាគច្រើននៅពេលបរាជ័យ ពួកគេក៏បាត់បងស្មារតីផងដែរ ជាហេតុនាំពួកគេកាន់តែដុនដាបទៅ ប្រសិនបើពួកគេមិនព្យាយាមធ្វើអោយស្មារតីរបស់ពួកគេជាសះស្បើយទេ ពួកគេនិងមិនអាចងើបឡើងវិញបានម្តងទៀត ។មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំអោយក្តីសុបិន្តរបស់អ្នកបំផ្លាញដោយអ្វីៗដែលកើតឡើងក្រៅខ្លួនរបស់អ្នកអោយសោះ។ មនុស្សជាច្រើនទុកអោយលទ្ធផលបច្ចុប្បន្នត្រួតត្រាស្មារតីរបស់ពួកគេ។ ឧទាហរណ៍ថា ប្រសិនបើបច្ចុប្បន្នពួកគេក្រីក្រ ពួកគេប្រើស្ថានភាពក្រីក្រជាមូលដ្ឋានបង្កើតជាអារម្មណ៍យល់ថាខ្លួនឯងក្រ បរាជ័យ ដែលវានិងជ្រាបបន្តិចម្តងៗក្នុងគំនិតដោយគ្មានការពិចារណា ដូចសុភាសិតមួយពោលថា៖ “ចូរទទួលខុសត្រូវចំពោះគំនិតរបស់អ្នក​ដើម្បីអោយអ្នកអាចធ្វើនូវអ្វីដែលអ្នកត្រូវការ”។

បច្ចេកទេសចិញ្ចឹមមាន់

1.  សេចក្តីផ្តើម ការចិញ្ចឹមមាន់ របស់សហគមន៏គូរស្វែងយល់ដល់ការចិញ្ចឹមអោយបានច្បាស់ អំពីការចិញ្ចឹមជាលក្ខណៈបច្ចេកទេស និងលក្ខណៈសាមញ្ញរបស់សគមន៏។បើយើងចិញ្ចឹមលក្ខណៈបច្ចេកទេស យើងត្រូវសិក្សាអំពីដើមទុនបច្ចេកទេស ពេលវេលានៃការទទួលផលអោយបានច្បាស់សិន ទើបយើងចាប់ផ្តើមអនុវត្តនបានទទួលផលល្អ។ចំពោះការចីញ្ចឹមតាមលក្ខណៈសមញ្ញ  នៅក្នុងសហគមន៏យើងគ្រាន់តែមានដើមទុនបន្តិចបន្តួច ធ្វើទ្រុងនិងទិញពូជ ចំណីស្រូវ អង្ករថ្នាំការពារ  ថ្នាំព្យាបាលមួយចំនួនជាការល្អសំរាប់ការគ្រប់គ្រងក្នុងការចិញ្ចឹមមាន់។                         សិក្សាអំពីការចិញ្ចឹមមាន់នៅក្នុងសហគមន៏អោយបានយល់ច្បាស់អំពីទីធ្លាសំរាប់ការចិញ្ចឹមមាន់និងផលប៉ះពាល់ដល់លើដំណាំអ្នកជិតខាង។ដើម្បីអោយដំណើរការបានទទួលជោគជ័យយើងត្រូវដឹងអំពីរបៀបថែទាំសត្វជំងឺសត្វខ្លះៗជាល្អរបស់សហគមន៏ក្នុងការគ្រប់គ្រងលើសុខភាពសត្វ។ការចិញ្ចឹមសត្វគឺជាត្តាមួយជួយបង្កើននូវការរកប្រាក់ចំណូលបានមួយផ្នែកដែរប៉ុន្តែម៉្យាងទៀតអាចយកមកធ្វើជាម្ហូបបានផង ជួយអោយយើងមានសុខភាពល្អមានកំលាំងអាចសំរេចការងារផ្សេងៗបានប្រសើផងដែរ។ 2.  ទីកន្លែងនិងទ្រុងសំរាប់ចិញ្ជឹម    3.1 ការជ្រើសរើសទីកន្លែងសាងសង់ទ្រុង ៖           កាជ្រើសរើសទីកន្លែងជាការល្អបំផុតសំរាប់ក្នុងការចិញ្ចឹមមាន់ដែលគួរស្វែងយល់អំពីការរស់នៅរបស់សត្វ សុខភាព អាកាសធាតុ ចំណីអាហារ ទីកន្លែងសាងសង់យើងីត្រូវជ្រើសរើសអោយបានល្អ ដីទួលស្រឡះមិនលិចទឹកមានខ្យល់ចេញចូលបានល្អ ។ 3.2  ការសាងសង់ទ្រុងមាន់ ៖ ទ្រុងមាន់យើងគួរធ្វើតាមរបៀបងាយដោយមិនចំណាយទុនច្រើន  ទៅលើការ សាងសង់ទ្រុង  ហើយសាមញ្ញ  យើង ប្រើប្រាស់សំភារៈដែលអាចរកបាននៅមូលដ្ធានក្នុង  សហគមន៏ មានដូចជា  ឈើ  ឬស្សី ស្បូវ  វល្លិ៍  ដែកគោល លួស សំរាប់ សាងសង់ ។ទ្រុងមាន់ត្រូវសាងសង់បណ្តោយថ្ងៃ ពីលិចទៅកើត និងមានពន្លឺថ្ងៃចាំងចូលគ្រប់គ្រាន់ ទ្រុងមាន់ […]

បច្ចេកទេស ដំណាំដំឡូងមី

1)  ប្រវត្តិដំឡូងមីនៅកម្ពុជា នៅប្រទេសកម្ពុជា មុនសម័យសង្រ្គាមឆ្នាំ ១៩៧០ មានដាំដំឡូងមីបន្តិចបន្តួច។ឆ្នាំ ១៩៩៦ មានខេត្តចំនួន ៨ បានដាំដុះ (កណ្តាល​ កំពត កំពង់ចាម បាត់ដំបង ព្រៃវែង កំពង់ធំ មណ្ឌលគីរី និងសៀមរាប) លើផ្ទៃដី  ២,១០០ហិតា និងទទួលបានបរិមាណផល​២៣​តោនក្នុងមួយហិតា។ ក្នុងឆ្នាំ ១៩៨០ ដល់ ១៩៨១ ទិន្នផលទទួលបាន ៨ តោន។ ចាប់ពីឆ្នាំ ១៩៩២ ដល់ ១៩៩៣ ទទួលបានទិន្នផល ៩ តោន។ ក្នុងឆ្នាំ២០១២ ដំណាំដំឡូងមី មានផ្ទៃដីចំនួន ៣៦១,៨៥៤ ហិតា ទិន្នផល​ជា​មធ្យម ២២តោនក្នុងមួយហិតា។ នាពេលបច្ចុប្បន្នវាបានផ្លាស់ប្តូរពីដំណាំសម្រាប់អាហារទៅជាដំណាំឧស្សាហកម្មដូចជា យកម្សៅ អេតាណុល និង ចំណីសត្វ។ដំណាំដំឡូងមីត្រូវបានដាំគ្រប់ផ្នែកទាំងអស់នៃប្រទេសកម្ពុជា ជាពិសេស​ក្នុងខេត្ត កំពង់ចាម បាត់ដំបង […]