សមាសធាតុផ្សំ និង សត្វល្អិត
ខ្ទឹមជាពិសេសមើមរបស់វាមានផ្ទុកសមាសធាតុដែលមានក្លិន ឆួលឈ្មោះ Diallyl disulphide and Diallyl trysulphide ដែលអាចបង្អាក់សកម្មភាពជីវសាស្ត្ររបស់សត្វល្អិត។

វិធីសាស្ត្រ និងការប្រើប្រាស់
- បុក ឫចិញ្ច្រាំមើមខ្ទឹម ចំនួន ៨៥ក្រាម
- ចាក់ខ្ទឹមខាងលើចូលក្នុងប្រេងឆា ចំណុះ៥០មីលីលីត្រ
- រក្សាល្បាយខាងលើទុករយៈពេល២៤ ម៉ោង
- ចាក់ទឹកចំណុះ៩៥០ មីលីលីត្រនិងទឹកសាប៊ូ៥០មីលីលីត្រចូល កូរល្បាយរួចរក្សាថ្នាំពុលទុកក្នុងដប
- យកថ្នាំខាងលើ១ភាគ លាយជាមួយទឹក១៩ភាគ
- កូរអោយសព្វល្អ មុនពេលបាញ់ទៅលើដំណាំដែលរងការបំផ្លាញដោយសត្វល្អិត នៅពេលព្រឹក
ប្រសិទ្ធភាពលើសត្វល្អិត
- ចៃ
- ស្រឹង
- ដង្កូវស៊ីញ៉េ
- ដង្កូវស៊ីស្លឹកស្ពៃ
- អណ្តើកមាស

Categories: កសិកម្ម