សមាសធាតុប្រឆាំងនិងសត្វល្អិត
ម្ទេសមានផ្ទុកសមាសធាតុម្យា៉ង ឈ្មោះថា Capsaicin ដែលនាំអោយពុលដល់សត្វល្អិតតាមរយៈការបង្អាក់សកម្មភាពជីវសាស្ត្រ និងប្រព័ន្ធប្រសាទ និង រំខានដល់ដំណើរការដំណកដង្ហើមរបស់វា។

វិធីផ្សំ និង ការប្រើប្រាស់
- យកផ្លែម្ទេសទុំ កន្លះគីឡូក្រាមមកចិញ្ច្រាំ
- លាយជាមួយទឹក៥លីត្ររួចទុកមួយយប់
- បន្ថែមទឹកសាប៊ូចូល៥លីត្រទៀត
- ស្រោច ឬ បាញ់លើដំណាំដែលទទួលការបំផ្លាញពីសត្វល្អិត
ប្រសិទ្ធភាពលើសត្វល្អិត
- ស្រមោច
- ចៃ
- រុយ
- ដង្កូវមេអំបៅ
- កញ្ចែស្រូវ
ប្រការគួរជៀសវាង
- ប្រើប្រាស់សមាមាត្ររវាងម្ទេស និងទឹកអោយបានត្រឹមត្រូវ ដោយហេតុថាបរិមាណម្ទេសច្រើនពេកធ្វើអោយស្លោកដំណាំ
- ជៀសវាងការបាញ់នៅពេលក្តៅ ឫមានខ្យល់
- បន្សាបថ្នាំដែលសល់ពីការប្រើប្រាស់ដោយលាយជាមួយទឹករួចចាក់ចូលក្នុងដី។
Categories: កសិកម្ម