កង្កែបធ្លាក់រណ្តៅ

កង្កែបមួយហ្វូងកំពុងធ្វើដំណើរឆ្លងកាត់ព្រៃ រំពេចនោះមានកង្កែបពីរក្បាលបានធ្លាក់ចូលរណ្តៅជ្រៅមួយ។ កង្កែបផ្សេងទៀតបានអើតមើលជុំវិញរណ្តៅដោយក្តីអាណិតអាសូរ និងបានប្រាប់កង្កែបទាំងពីរនោះថាគ្មានសង្ឃឹមនិងអាចចេញពីរណ្តៅដ៏ជ្រៅនេះបានទេ។

ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីមិនបាក់ទឹកចិត្តនឹងអ្វីដែលកង្កែបផ្សេងទៀតកំពុងនិយាយនោះទេហើយពួកគេបានបន្តព្យាយាមលោតចេញពីរណ្តៅ។

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយហ្វូងកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាកង្កែបទាំងពីរគួរតែបោះបង់ ទោះព្យាយាមយ៉ាងណាក៏មិនអាចលោតចេញពីរណ្តៅនេះបានទេ។

នៅទីបំផុតសត្វកង្កែបមួយក្បាលបានស្តាប់តាមសម្តីរបស់ហ្វូងកង្កែបខាងលើហើយវាបានបោះបង់ចោលការព្យាយាមនិងរងចាំការស្លាប់។ កង្កែបមួយទៀតបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន។ ជាថ្មីម្តងទៀតហ្វូងកង្កែបខាងលើបានស្រែកដាក់វាឱ្យបញ្ឈប់ការលោតដ៏ឈឺចាប់ហើយត្រៀមចិត្តទទួលយកការស្លាប់នេះទៅ។

វាលោតកាន់តែខ្លាំងឡើងៗហើយទីបំផុតវាអាចលោតចេញបាន។ នៅពេលដែលវាចេញផុតពីណ្តៅកង្កែបផ្សេងទៀតបាននិយាយថា“ តើឯងមិនស្តាប់ពួកយើងនិយាយទេឬ?”

កង្កែបបានពន្យល់ហ្វូងកង្កែបផ្សេងទៀតថាវាជាកង្កែបថ្លង់។ វាគិតថាគ្រប់ពេលហ្វូងកង្កែបស្រែកដាក់វាជាការលើកទឹកចិត្តទៅវិញ​ ទើបធ្វើអោយវាអាចលោតចេញពីរណ្តៅដ៏ជ្រៅនេះបាន។

 ការអប់រំនៃរឿង៖

  • ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ។ គិតពីផលប៉ះពាល់មុននិយាយចេញមក។ពាក្យសំដីអាចធ្វើអោយយើងរស់និងស្លាប់បាន។
  • កុំខ្វល់ខ្វាយនិងសម្តីអវិជ្ជមានរបស់អ្នកដ៏ទៃ អ្នកអាចធ្វើគធ្វើថ្លង់ដូចជាកង្កែប ហើយព្យាយាមធ្វើវាអោយអស់ពីលទ្ធភាព ប្រសើរជាងរងចាំការស្លាប់ នោះអ្នកនិងឃើញលទ្ធផលដ៏អស្ចារ្យដែលអ្នកដ៏ទៃនឹកស្មានមិនដល់។

Advertisements