បច្ចេកទេសចិញ្ចឹមមាន់

1.  សេចក្តីផ្តើម

ការចិញ្ចឹមមាន់ របស់សហគមន៏គូរស្វែងយល់ដល់ការចិញ្ចឹមអោយបានច្បាស់ អំពីការចិញ្ចឹមជាលក្ខណៈបច្ចេកទេស និងលក្ខណៈសាមញ្ញរបស់សគមន៏។បើយើងចិញ្ចឹមលក្ខណៈបច្ចេកទេស យើងត្រូវសិក្សាអំពីដើមទុនបច្ចេកទេស ពេលវេលានៃការទទួលផលអោយបានច្បាស់សិន ទើបយើងចាប់ផ្តើមអនុវត្តនបានទទួលផលល្អ។ចំពោះការចីញ្ចឹមតាមលក្ខណៈសមញ្ញ  នៅក្នុងសហគមន៏យើងគ្រាន់តែមានដើមទុនបន្តិចបន្តួច ធ្វើទ្រុងនិងទិញពូជ ចំណីស្រូវ អង្ករថ្នាំការពារ  ថ្នាំព្យាបាលមួយចំនួនជាការល្អសំរាប់ការគ្រប់គ្រងក្នុងការចិញ្ចឹមមាន់។              

          សិក្សាអំពីការចិញ្ចឹមមាន់នៅក្នុងសហគមន៏អោយបានយល់ច្បាស់អំពីទីធ្លាសំរាប់ការចិញ្ចឹមមាន់និងផលប៉ះពាល់ដល់លើដំណាំអ្នកជិតខាង។ដើម្បីអោយដំណើរការបានទទួលជោគជ័យយើងត្រូវដឹងអំពីរបៀបថែទាំសត្វជំងឺសត្វខ្លះៗជាល្អរបស់សហគមន៏ក្នុងការគ្រប់គ្រងលើសុខភាពសត្វ។ការចិញ្ចឹមសត្វគឺជាត្តាមួយជួយបង្កើននូវការរកប្រាក់ចំណូលបានមួយផ្នែកដែរប៉ុន្តែម៉្យាងទៀតអាចយកមកធ្វើជាម្ហូបបានផង ជួយអោយយើងមានសុខភាពល្អមានកំលាំងអាចសំរេចការងារផ្សេងៗបានប្រសើផងដែរ។

2.  ទីកន្លែងនិងទ្រុងសំរាប់ចិញ្ជឹម   

3.1 ការជ្រើសរើសទីកន្លែងសាងសង់ទ្រុង ៖

          កាជ្រើសរើសទីកន្លែងជាការល្អបំផុតសំរាប់ក្នុងការចិញ្ចឹមមាន់ដែលគួរស្វែងយល់អំពីការរស់នៅរបស់សត្វ សុខភាព អាកាសធាតុ ចំណីអាហារ ទីកន្លែងសាងសង់យើងីត្រូវជ្រើសរើសអោយបានល្អ ដីទួលស្រឡះមិនលិចទឹកមានខ្យល់ចេញចូលបានល្អ ។

3.2  ការសាងសង់ទ្រុងមាន់ ៖

ទ្រុងមាន់យើងគួរធ្វើតាមរបៀបងាយដោយមិនចំណាយទុនច្រើន  ទៅលើការ សាងសង់ទ្រុង  ហើយសាមញ្ញ  យើង ប្រើប្រាស់សំភារៈដែលអាចរកបាននៅមូលដ្ធានក្នុង  សហគមន៏ មានដូចជា  ឈើ  ឬស្សី ស្បូវ  វល្លិ៍  ដែកគោល លួស សំរាប់ សាងសង់ ។ទ្រុងមាន់ត្រូវសាងសង់បណ្តោយថ្ងៃ ពីលិចទៅកើត និងមានពន្លឺថ្ងៃចាំងចូលគ្រប់គ្រាន់ ទ្រុងមាន់ យើងអាចសង់ ទៅតាមតម្រូវការរបស់យើងចិញ្ចឹមតិចឬច្រើន។  ទ្រុងមាន់សហគមន៏ភាគច្រើនធ្វើ ទទឹង ៣ម, បណ្តោយ ៥ម កំពស់ជើង រាង ១.៧ ម  អាចចិញ្ចឹមមាន់បានចំនួន ១០០ ក្បាល ( ទ្រុងមាន់ សំរាប់លែង )។

ទ្រុងត្រូវមានជញ្ជាំងនិងដំបូលការពារភ្លៀង កំដៅថ្ងៃ និងខ្យល់ ត្រូវរៀបចំទ្រុង និងទីធ្លាសំរាប់អោយមាន់ ជ្រក មានដើមឈើ់និងរបងជាម្លប់សំរាប់មាន់ជ្រក។

ក្នុងទីធ្លាត្រូវជីករណ្តៅដាក់ខ្សាច់សំរាប់អោយមាន់បំប៉ុក ត្រសុះរោមស្លាប ក្នុងទ្រុងត្រូវធ្វើសំបុកសំរាប់មាន់ពង ដោយធ្វើធ្នើរ ឬ រានសំរាប់អោយមាន់ដេក នៅពេលយប់និងកន្លែង ដាក់កូនតូចៈៗអោយបានល្អ។

3.   ការជ្រើសរើសពូជមាន់

3.3 ពូជមាន់ក្នុងស្រុកៈ 

នៅក្នុងប្រទេសកម្ពុជាយើង  មានពូជមាន់ពីរប្រភេទ  ពូជនាំចូលពីបរទេសនិងពូជក្នុងស្រុកដែលមានលក្ខណៈងាយស្រួលក្នុងការចិញ្ចឹម ប្រជាជនរស់នៅតាមជនបទភាគច្រើននិយមចិញ្ចឹមមាន់លែង មិនសូវចំណាយចំណីអោយស៊ីអស់ច្រើន អោយមាន់ដើររកស៊ីតាមវាល តាមព្រៃ ដោយខ្លូនវាសំរាប់ចិញ្ចឹមជីវិត។

មានដូចជា ៖ មាន់សំឡី មាន់ខ្មៅ  មាន់ចែ មាន់ក្រញាស់  មាន់សំពៅ  មាន់ជុល  មាន់ស្គួយ  មាន់កណ្តូង  និងមាន់ខ្លឹង។

ចរិកលក្ខណៈមាន់ក្នុងស្រុកជាលក្ខណៈធម្មជាតិរបស់សត្វចូលចិត្តដើរ កកាយ រកស៊ីចំណីជាហ្វូង ប្រចាំថ្ងៃជាទំលាប់ របស់សត្វ ចំណីដែលបានពីការស្វែងរករបស់មាន់ វាមានការលូតលាស់តាមធម្មជាតិ  ប្រកបដោយសប្បាយចិត្តរបស់សត្វនិងគ្មានកង្វល់។ ការជ្រើសរើសពូជមាន់មេនិងបាសំរាប់ធ្វើពូជ មាន់មានសុខភាពល្អមិនធ្លាប់មានជំងឺឆ្លង។

3.4. របៀបជ្រើសរើសមាន់ឈ្មោលធ្វើបា ៖

ចំណុចសំខាន់ក្នុងការជ្រើសរើសមាន់សំរាប់ធ្វើពូជមានដូចតទៅ ៖   ជ្រើសរើសពូជមាន់នៅពេលមាន់ពេញវ័យជំទង់ចាប់ពីអាយុ ៥ ដល់ ៧ ខែ មកធ្វើពូជ។  បាមាន់ត្រូវមានរូបរាងធំធាត់  ហើយរឹងមាំ  មិនធ្លាប់មានជំងឺឆ្លង មាន់ឈ្មោលមាន ទំងន់ចាប់ពី ២ ដល់ ៣ គីឡូក្រាមឡើង។    មាន់មានអាយុពី ៨ខែ ដល់ ៣ឆ្ម្នាំ  បាមាន់មួយអាចជាន់មេបានចំនួន  ១០ ដល់១២ ក្បាល សំរាប់មាន់ចិញ្ចឹមលែង។

3.5 របៀបជ្រើសរើសមេមាន់ធ្វើពូជ ៖

មេមាន់មានសុខភាពល្អ រូបរាងធំធាត់ ក្តារខ្នងធំ មិនធ្លាប់កើតជំងឺឆ្លង មាន់មានអាយុពី ៤ ខែ ដល់ ៧ ខែ មានទំងន់ពី ១.៥ ដល់ ២ គីឡូក្រាមឡីងទៅ ធ្វើពូជបានសំរាប់ ៣ឆ្នាំ ពងក្នុងមួយឆ្នាំបាន ២ ដល់ ៣ ដង ពងក្នុងមួយដងៗ  បានពី ៨ ដល់ ១២ ពង ចេះចិញ្ថម្ចឹកូនក្នុងមួយសំបុកបានជាមធ្យម មានចំនូនួពី ៨ ដល់ ១២ កូនធំធាត់ល្អ ពូជមាន់ មិនជាន់ឈាមគ្នា ។

4. ផ្តល់ចំណីនិងការផ្តល់ទឹកស្អាតអោយគ្រប់គ្រាន់

មាន់រស់នៅត្រូវការចំណីអាហារសំរាប់ចិញ្ចឹមជីវិតរស់នៅនិងបន្តរពូជ។ចំនីអាហារមានតួនាទី៣យ៉ាង សំខាន់ៗសំរាប់ជួយទ្រទ្រង់ជីវិត សំរាប់ជួយលូតលាស់សពាង្គកាយនិងបន្តរពូជ ស៊ុត ។ សារៈធាតុសំខាន់ ដែលមាន់ត្រូវការគឺ ថាមពល  ប្រូតេអ៊ីន វីតាមីន ធាតុរ៉ែ និងទឹក ។ 

សារៈធាតុផ្តល់ថាមពល ៖

 ចំណីអាហារ  សំបូរដោយម្សៅគឺមានជាតិការបូនីត្រាត ដើម្បីជួយបញ្ចោញកំដៅ និងជាតិស្ករ ជួយរំលាយអាហារ។

ក.ចំណីមានថាមពលគឺ ៖

ពោត,មើមដំឡូងមី,ជ្វា,ល្ពៅ,ចុងអង្ករ,អង្ករ,ស្រូវ,ស្រូវសំឡី។ មាន់ត្រូវការចំណីអាហារមានថាពលសំរាប់ជួយទ្រ ទ្រង់រាងកាយ ជួយកំដៅ ជួយរំលាអាហារ ជួយជីវិតរស់នៅ និងសុខភាពល្អ។    

ខ.ចំណីសំបូរដោយប្រូតេអ៊ីនៈ

មានសណ្តែកសៀង សណ្តែកដី ល្ង កាដូង គ្រាប់ល្ហុងប្រេង ល្ហុងខ្វង កំពឹស ត្រី សាច់ កណ្តូប កណ្តៀរ ចង្រិត។ មាន់ត្រូវការចំណីអាហារ ប្រូតេអ៊ីន សំរាប់ជួយបង្កើន កោសិការលូតលាស់  ផលិតសាច់  ផលិតពងធំធាត់និង សុខភាពល្អ។

គ.ចំណីសំបូរដោយជីវជាតិវីតាមីនៈ 

មានបន្លែស្រស់ ផ្លែឈើទុំ ស្ករការ៉ុត។ចំណីអាហារសំបូរដោយវីតាមីនសំរាប់ជួយបង្កើនការលូតលាស់ ជួយពណ៌សំបុរប្រឆាំងនឹងជំងឺនិងជួយផ្នែកសុខភាព។

ឃ.ចំណីសំបូរដោយរ៉ែធាតុៈ

មាន អំបិល  ឆ្អឹង  សំបកខ្ចងខ្ចៅ លាស ងាវ គ្រុំ។ចំណីអាហារសំបូរដោយសារធាតុរ៉ែសំរាប់ជួយបង្កើនការលូតលាស់ផ្នែកគ្រោងឆ្អឹង ពងបន្ថយជំងឺក្រិននិងជួយផ្នែក សុខភាពការចិញ្ចឹមមាន់ក្នុងស្រុក សហគមន៏ការផ្តល់ចំណីដល់មាន់ជាការងាយស្រួលបំផុតយើងគ្រាន់មានអង្ករ ចុងអង្ករ ស្រូវ មកដាក់ក្នុងស្នូកចំណីអោយមាន់ស៊ីតែម្តងជាស្រេច។ ការផ្តល់ចំណីយើងត្រូវគិតដល់អាយុរបស់សត្វពីតូចរហូតដល់ធំ   ចំពោះ កូនមាន់តូចៗ យើងត្រូវផ្តល់ចំណីដែលសំបូរដោយសារៈជាតិ  ប្រូតេអ៊ីនមាន កណ្តៀរ  ចុងអង្ករ កូនកណ្តូប  យកមកកាប់ដាក់អោយស៊ី  ដើម្បីអោយធំលឿន ឬ ចំណីផ្សំ លក់នៅទីផ្សារទិញយកមកអោយស៊ីក៏បានដែរ។

របៀបនៃការផ្តល់ចំណីអោយកូនមាន់  យើងទិញចំណីផ្សំពីផ្សារយកមកអោយកូនមាន់ស៊ីត្រូវអោយក្នុង មួយថ្ងៃ ៤ដល់ ៦ ដង និងទឹកមានក្នុងស្នូកជាប្រចាំ ដើម្បីអោយមាន់ស៊ីចំណីហើយផឹកទឹក បើសិនជាដាច់ទឹកក្នុងស្នូកមាន់ អាចងាយ ទទូលជំងឺ។ ចំណីអាហារទិញពីផ្សារ សហគមន៏យើងមិនអាចទិញយកមកអោយមាន់ស៊ីបានរហូតដល់មាន់ធំបានទេ ពីព្រោះ មាន់ក្នុងស្រុក មានការធំធាត់យឺ់ត ស៊ីចំណីច្រើន  ចិញ្ចឹមប្រើរយៈពេលវែងចាប់ពី ៥ ខែ ដល់ ៨ ខែ  ទើបអាចលក់បានដោយមានទំងន់ចាប់ពី ១.២ ដល់ ១.៨ គីឡូក្រាម។ ការចិញ្ចឹមមាន់នៅក្នុងសហគមន៏និមួយៗ យើងគ្រាន់តែផ្តល់នូវចំណីអាហារ ងាយៗ ដែលបាចរកបាន  ហើយការចំណាយលុយតិចជាការល្អ  ការចិញ្ចឹមមាន់ជាមុខរបបន្ថែម  សំរាប់ជួយរកប្រាក់ចំណួលបានមួយចំនួនផងដែរ ។

5. ការផ្សំចំណី

  • យកកន្ទក់ ឬ អង្ករ ឬ ចុងអង្ករ ៥០គក្រ (៥០%)
  • លាយជាមួយ ត្រកួន ឬ ចកបាយទា ៤០គក្រ (៤០%)
  • ស្លឹកកន្ធំថេត ៥គក្រ (៥%)
  • ស្លឹកស្តៅ ឬ ម្ស៊ៅគ្រាប់ស្តៅ ៤គក្រ (៤%) ឬ ទឹកបណ្តូល ពេជ្រត្រាំ
  • អំបិល ០.៥០គក្រ (០.៥%)
  • ម្សៅសំបកខ្យង, ខ្ចៅ, លៀស ០.៥០គក្រ (០.៥%)

6.  ការថែរក្សា

ដើំម្បីអោយការចិញ្ចឹមមាន់យើងទទួលបានជោគជ័យនិងពុំមានជំងឺផ្សេងៗយើងត្រូវមានវិធានការដូចតទៅ ៖

  • បោសសំអាតនិងអនាម័យទ្រុងជាប្រចាំ
  • ផ្តល់ចំណីអាហារនិងទឹកអោយបានគ្រប់គ្រាន់
  • ប្រើប្រាស់ថ្នាំសំលាប់ស្រមើល ចៃរាល់ខែនិងថ្នាំទំលាក់ព្រូន
  • បើមាន់មានជំងឺត្រូវបំបែកចេញពីមាន់ជា
  • មិនត្រូវទិញមាន់ថ្មីមកដាក់ចូលក្នុងហ្វុងូភ្លាមនោះទេ
  • មិនត្រូវយកមាន់មានងាប់ដោយសារជំងឺមកហូបឬបរិគោគឡើយ

ជំងឺមាន់

7.  ជំងឺអុតមាន់ (Fowl pox disease)

ជំងឺនេះបង្កឡើងដោយមេរោគវីរុស ។ ការចម្លងជំងឺ  អាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស ពីមាន់ឈឺទៅមាន់ជាតាមរយៈសត្វមូសខាំ  នាំមេរោគចូលសត្វដទៃផ្សេងទៀត។

រោគសញ្ញ ៖  គេចែករោគសញ្ញជំងឺចែកចេញជា ៣សណ្ធានគឺ ៖

ស្រាល  មាន់កើតអុតដំបូង ស៊ីចំណីធម្មតា មានពងថ្លាលើស្បែក នៅម្តុំត្រចៀក បណ្តាលមកពីមូសខាំ  កន្ទួលពងៗក្រោមស្លាប.ភ្លៅត្រង់កន្លែងដែលអត់មានរោម ពងនោះក្លាយទៅជាក្រម៉ក្រម៉ៅ  ដូចមានឈាមហើយនៅលើរោមមានពណ៌ស្រអាប់ ចំពោះមាន់ខ្លះគ្រាន់តែថយការស៊ីចំណីមួយរយះ ប៉ុណ្តោះក្រោយមកក៏មានសភាពធម្មតា ឡើងវិញ ។

មធ្យម  មាន់មានជំងឺ  សំកុក រោមពណ៌ស្រអាប់ ដោយប្រឡាក់ទឹកសំបោរ ទឹកភ្នែក   មានចេញពងអុតទឹកថ្លាៗបែកក្លាយជាក្រម៉ លើភ្នែករន្ធច្រមុះ ក្បាល សិរ ជើងតាមម្រាមជើង គែរ មាន់មិនស៊ីចំណី គែរប៉ោង

ហៀសំបោរ ពិបាកដកដង្ហើម មានសំបោរ ហូចេញតាមច្រមុះថ្លាៗ នៅលើក្រម៉ក្នុងរន្ធច្រមុះ ក្លាយជាកកដុំពកគ្រាប់សរ។

ធ្ងន់ មាន់កើតជំងឺ ចេញអុតពេញខ្លួនទាំងអស់ កំដៅឡើងខ្ខស់  ភ្នែកពណ៌ស្រ អាប់ លើរន្ធច្រមុះ ភ្នែក ខ្លួន  ជើង ម្រាមជើង បំពង់ក មាន់មានសភាពទ្រុតទ្រោម ផ្នែកសុខភាព ចុះខ្សោយខ្លាំង មិនស៊ីចំណី  ស្រកទំងន់ គែរប៉ោង រាគលាមកពណ៌ដី ភ្នែកក្រហម   អាចបណ្តាលអោយស្លាប់។

ការព្យាបាល ៖  គ្មានថ្នាំព្យាបាល ។ អាចប្រើថ្នាំព្យាបាលជំងឺ  ទីពីរដែលបង្ករដោយបាក់តេរី យើងប្រ

បេតាមៃស៊ីន(Batamycin).លាយទឹកអោយផឹក។ ផ្នែកខាងក្រៅយើងកេះក្រម៉លាបថ្នាំស្រិបតូមមៃស៊ីន

អាយយូឌីន។

ការការពារៈ

  • អនាម័យសម្ភារៈប្រើប្រាស់ផ្សេងៗ ក្នុងទ្រុងនិងក្រៅទ្រុងរាល់ថ្ងៃ
  • បាញ់ថ្នាំសំលាប់ភ្នាក់ងារចម្លងមេរោគ(មូស រុយ ល្បោម កណ្តុរ)
  • ការពារភ្នាក់ងារចម្លងមេរោគមិនអោយចូលក្នុងទ្រុងដូចជា ឆ្កែ ឆ្មានិងមនុស្សមកពីចំងាយ មិនអោយចូលទ្រុង។
  • មិនត្រូវមានថ្លុកឬកន្លែងទឹកដក់នៅជិតទ្រុងមាន់ឡើយ។
  • ដាំស្លឹកគ្រៃអោយបានច្រើននៅជំវិញទ្រុងនិងទីធ្លា ពីព្រោះស្លឹកគ្រៃមានក្លិនម៉្យាងដែលធ្វើអោយមូសមិនិអាចនៅ ជិតបាន ។
  • ពេលមាន់ងាប់ត្រូវយកទៅកប់ចោល ហើយរោយកំបោរសរពីលើសាសពសត្វលុបដី  រោយកំបោរសរពីលើទៀតដើម្បីសំលាប់មេរោគបាចកំបោរសរ ជុំវិញទ្រុង។
  • ចាក់ថ្នាំការពារជំងឺលើសត្វដែលមានសុខភាពល្អ(សត្វមិនឈឺ) មានចិញ្ចឹមនៅ ជិតខាងគ្នាអោយបានចំនួនច្រើន ទាំងអស់ក្នុងភូមិ។    

8.  ជំងឺញូកាសមាន់     (Newcastle Disease)

ជំងឺបង្កឡើងដោយមេរោគ វីរុស វាអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស ពីសត្វមួយទៅសត្វមួយ តាមរយៈទឹករំអិល  ទឹកមាត់  សំបោរ  លាមករបស់សត្វឈឺ  តាមចំណីអាហារដែលយកចំណីអាហារពីសត្វឈឺមកអោយសត្វជាស៊ីមានការប៉ះ ពាល់ឆ្លងជំងឺដល់សត្វជា តាមរយៈសត្វឆ្កែ .ឆ្មា. កណ្តុរ . រុយ ទាំងអស់នេះជាភ្នាក់ងារចំលងមេរោគ។

រោគសញ្ញាៈ 

មេរោគជ្រៀតចូលទៅក្នុងខ្លួនសត្វតាមមាត់ហើយសំងំត្រង់បំពង់ខ្យល់មួយរយៈ និងបញ្ចោញជាតិពុលមាន់ចាប់ផ្តើមបង្ករជំងឺ ខ្សោយសុខភាព ទើបបង្ហាញអាការៈជួនមាន់មុខក្រហមជួនមាន់មុខស្លេក កំដៅឡើងលើសពី ៤២ អង្សាសេរ មាន់សំកុក ស្លាបធ្លាក់ ភ្មែក្នក្រហមបើកភ្នែកព្រឹមៗ ស៊ីតិចជួនអត់ស៊ី ផឹកទឹកច្រើន ។ ចំពោះមេមាន់ថយពងឬអត់ពង មាន់ឈ្មោលឈប់ជាន់មេនិងរងាវ មេខ្លះលាកពង  លាមកពណ៌សលាយទឹករំអិលថ្លា  ក្រោយមករាគពណ៌ខៀវ លាយសតិចនិងទឹកថ្លាៗ គែរមិនរលាយ  រលាកផ្លូវដង្ហើម ដកដង្ហើមតាមស្នូសំលេងក្រួកក្រក មាន់ឧស្សាហ៏ងើយក្បាលឡើងលើហាមាត់ញាក់ញ័រ កន្ត្រាក់ខ្លួនភ្ញាក់ម្តងៗ ជូនករមួលវិលៗចឹកចំណីស៊ីខុស មានដំបៅគូទ។

ការព្យាបាលៈ គ្មានថ្នាំ

9.  ជំងឺអាសន្នរោគមាន់ (Cholera disease):

          ជំងឺនេះបង្កមេរោគឡើងដោយ  បាក់តេរី។   ជំងឺអាសន្នរោគមាន់គឺជំងឺឆ្លងសាហាវ បើសិនមានជំងឺនេះផ្ទុះឡើងនៅទីកន្លែងចិញ្ចឹមមាន់ អាចសំលាប់មាន់បានយ៉ាងច្រើនក្បាល។មេរោកអាចឆ្លងតាមការប៉ះពាល់ ចំណីអាហារដែលសល់ពីសត្វឈឺយកមកអោយសត្វជាស៊ី តាមលាមក តាមរុយ ល្បោម ឆ្កែ ឆ្មា កណ្តុរនិងមនុស្ស។

រោគសញ្ញាៈ

មាន់មានជំងឺបង្ហាញអាការៈ ក្តៅខ្លួនខ្លាំង  រាគអាចមានពណ៌លឿងព្រលែតថ្លា  លាយកំបោរតិតៗ   បន្ទាប់មករាគពណ៌សរកំបោរ  លាយរំអិលថ្លាដូចទឹក រោមត្រង់គូទប្រឡាក់សើមជោគ មាន់សំកុក មិនស៊ីចំណីផឹក ទឹកច្រើន  សិរជាំក្រខ្មៅច្រមុះចំពុះមានទឹកសំបោរហូរថ្លាៗ រលាកផ្លូវដង្ហើម  ដង្ហើមញាប់ ជួនមាន់ដើរស៊ីប្រកាច់ងាប់ភ្លាម ជួនដេកប្រកាច់ធ្លាក់ពីលើបង្គងស្លាប់នៅពេលព្រឹក   មានហូរទឹកចេញពីមាត់ មានឈាមតិចៗ។ មាន់ខ្លះរមួលករឡើងលើវិលក្បាលញ័រចឹកចំណីស៊ីមិន បាន រស់ដោយសារម្ចាស់ជាអ្នកបញ្ចុកចំណី។

ការព្យាបាលៈ

ពេលសង្កេតឃើញមាន់ផ្ទុះជំងឺឡើង យើងម្ចាស់មាន់ត្រូវមានវិធានការព្យាបាលជាបន្ទាន់លើមាន់ដែលមានទាំងអស់ប្រើថ្នាំបេតាមៃស៊ីន  9បាតាមយចិនប កំរិត៤ក្រាម ទឹក១លីត្រដាក់អោយផឹករាល់ថ្ងៃ ប្រើរយៈពេល៣-៥ថ្ងៃឈប់មាន់ឈឺចាក់ថ្នាំអុកស៊ីតេត្រាស៊ីគ្លីន 9ខៀយតាតរាចយចលិនប ០.២៥-០.៥សេសេ ចាក់សាច់ដុំទ្រូង  ទំងន់មានចាប់ពី់ ២-៣ឡើងប្រើរយៈ៣-៥ថ្ងៃ។

វិធានការការពារៈ

  • អនាម័យសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងទ្រុងនិងសំអាតក្រៅទ្រុងអោយបានរាល់ថ្ងៃ
    • បាញ់ថ្នាំសំលាប់ភ្នាក់ងារចម្លងមេរោគ (រុយ  ល្បោម  កណ្តុរ)  និងការពារភ្នាក់ងារចម្លងមេរោគមិនអោយចូល ក្នុងទ្រុងដូចជា ឆ្កែ ឆ្មានិងមនុស្សមកពីចំងាយមិនអោយចូលក្នុងទ្រុង។
    • មិនត្រូវមានថ្លុកឬកន្លែងទឹកដក់នៅជិតទ្រុងមាន់ឡើយ។
    • ដាំស្លឹកគ្រៃអោយបានច្រើននៅជុំវិញទ្រុងនិងទីធ្លា ពីព្រោះស្លឹកគ្រៃមានក្លិន ម៉្យាងដែលមូសមិនអាចនៅជិតបាន។
    • ពេលមាន់ងាប់ត្រូវយកទៅកប់ចោល បាចកំបោរសរជុំវិញទ្រុង ហើយរោយកំបោរពីលើសាសពសត្វលុប ដីរោយកំ បោរសរពីលើទៀត។
    • ចាក់ថ្នាំការពារជំងឺលើសត្វដែលមានសុខភាពល្អ(សត្វមិនឈឺ)មានសត្វដែលចិញ្ចឹមនៅជិតខាងគ្នាអោយបានចំនួនច្រើនទាំងអស់ក្នុងភូមិ។
ជំងឺបក្សីផ្តាសាយបក្សី    

          ជំងឺផ្តាសាយបក្សី  គឺជាជំងឺមួយដែលកើតលើសត្វបក្សី  បន្ទាប់ពីសត្វបក្សីនោះបានទទួលជំងឺ  ផ្តាស សាយបក្សី។ គ្រប់បក្សីទាំងអស់អាចឆ្លងវីរុសនេះ ហើយសត្វបក្សីជាច្រើនងាប់យ៉ាងលឿន ជាពិសេសសត្វបក្សី ស្រុក។  ជំងឺផ្តាសាយបក្សី អាចកើតឡើងភ្លាមៈៗ  នៅក្នុងតំប់មួយដែលគ្មានជំងឺនេះ ពីមុនមកសោះ  ព្រោះមាន វិធីជាច្រើនដែលវីរុសរបស់ជំងឺនេះអាចឆ្លងរាលដាលពីតំបន់មួយទៅតំបន់មួយួទៀត។ សត្វបក្សីព្រៃធ្វើដំណើរបានឆ្ងាយ  ពីតំបន់មួយទៅតំបន់  ដែលធ្វើអោយគេគិតថាជាកត្តាចម្លងជំងឺផ្តសាយបក្សីនេះព្រោះសត្វទាំងនេះអាចជាអ្នកផ្ទុកវីរុសជំងឺផ្តាសាយបក្សីនេះ ហើយអាចចម្លងទៅបក្សីស្រុកតាមរយៈការជួបគ្នា ។ ការ ចល័តទីកន្លែងរបស់បក្សីស្រុកដែលមានជំងឺផ្តាសាយបក្សី បណ្តាលអោយមានការឆ្លងរាលដាលជំងឺនេះ។ការចល័តចំណី ទ្រុង យានជំនិះសំភារិៈងមនុស្ស(ជាពិសេសតាមរយៈស្បែកជើងនិងសំសៀកបំពាក់)ដែលប្រឡាក់ជាប់វីរុសជំងឺផ្តាសាយបក្សី  អាចចំលងវីរុសទៅបក្សីថ្មីផ្សេងទៀត។

សត្វបក្សីគ្រប់ប្រភេទសុទ្ធតែអាចកើតជំងឺផ្តាសាយបក្សី ៖

 ការប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សី ដែលមានជំងឺការដកដង្ហើមចូលនៃទឹករំអិល (ទឹកមាត់ ទឹករំអិលច្រមុះ ឬកណ្តាស់ ទឹកភ្នែក ឈាម និងលាមក )។ សំភារៈបរិក្ខារ សំលៀកបំពាក់ ដៃ ចំណី ទឹក លើផ្ទៃវត្ថុផ្សេងៗ និង ទ្រុងដែលមានប្រឡាក់វីរុសអាចតាមរយៈស៊ុត និងសំបកស៊ុត សាច់មាន់ចល័តសត្វបក្សីដែលមាន ជំងឺផ្តាសាយបក្សីបញ្ចោញ វីរុសផ្តាសាយតាមទឹកមាត់ ទឹករំអិលច្រមុះនិងលាមក។

រោគសញ្ញានៃជំងឹផ្តាសាយបក្សីលើមាន់

          ជំងឺនេះច្រើនតែកើតឡើងភ្លាមៗ ហើយមានសត្វបក្សីជាច្រើនងាប់ក្នុងពេលជាមួយគ្នា (អត្រាងាប់ខ្ពស់ ) សត្វបក្សី អាចមិនបង្ហាញរោគសញ្ញាទេ ជាញឹកញាប់វាគ្មានរោគសញ្ញាអ្វីទាំងអស់ ឬអាចមានរោគសញ្ញាមួយឬពីរ។

រោគសញ្ញាៈ

          សត្វបក្សីដេកសំកុក  ទន់ខ្សោយនិងដើរយឺតៗ  អាចជាសត្វមានជំងឺ  ការងាប់ភ្លាមៗ  ការហើមក្បាល  ត្របកភ្នែក សិរមាន់ផ្នែកខាងលើ និងខាងក្រោម និងគន្លាក់ជើង។ មិនសូវដើរ ចំពោះមេមាន់វិញ អាចឈប់ផលិតពង  សិរមាន់ផ្នែកខាង  លើ និងខាងក្រោម និងជើង ប្រែទៅជាពណ៌ស្វាយ  ហៀសំបោរ សំបកស៊ុតទៅជាទន់ ឬខូចទ្រង់ទ្រាយ  ការក្អកនិងកណ្តាស់  មានរាគ។ សត្វបក្សីដែលបានឆ្លងវីរុសនេះ អាចងាប់នៅពេលជាមួយួគ្នា និងពេលដែលវាចាប់ផ្តើមមានរោគសញ្ញា ឬអាចឈឺ បន្តិចម្តងៗ និងងាប់ក្នុងរយៈពេល ២-៣ថ្ងៃ។

Advertisements