តើគួរជ្រើសរើសរៀនមុខវិជ្ជាអ្វីនៅមហាវិទ្យាល័យ?

ប្អូនៗដែលទើបតែបញ្ចប់ថ្នាក់ទី១២ ថ្មីៗ ច្បាស់ជាខ្វល់ខ្វាយក្នុងចិត្តថាតើគួរជ្រើសរើសជំនាញអ្វីសំរាប់សិក្សានៅមហាវិទ្យាល័យ។អ្នកខ្លះបានប្រឹក្សាយោល់ជាមួយរៀមច្បងដែលមានបទសោធន៍ ជាមួយលោកគ្រូ ឪពុកមា្តយ និងមិត្តភ័ក្រ។ខ្ញុំគិតប្អូនៗច្បាស់ជាមានគំនិតខ្លះហើយដើម្បីជ្រើសរើសមុខវិជ្ជាសំរាប់សិក្សា ប៉ុន្តែថ្ងៃនេះគេហទំព័រ < ភូមិខ្មែរ>  សូមចូលរួមជាគំនិតមួយចំនួនដើម្បីជួយដល់ការសំរេចចិត្តរបស់ប្អូនៗ។អត្ថបទនេះមិនមានជាបង្ហាញថាគួរជ្រើសរើស មុខវិជ្ជានេះ ឫជ្រើសរើសមុខវិជ្ជានោះ នោះទេតែជារបៀបគិតមួយដែលអាចឈានទៅដល់ការសំរេចដ៏ត្រឺមត្រូវ៕

១.កំណត់គោលដៅ

ការកំណត់គោលដៅជារឿងចាំបាច់បំផុត មុននិងឈានទៅដល់ការជ្រើសរើសមុខវិជ្ជា ដោយសារដែលវាផែនទីមួយសំរាប់ដើរអោយត្រូវផ្លូវដែលយើងបានកំណត់។ ការកំណត់គោលដៅនេះដែរត្រូវតែសមស្របនិងចំណង់ចំណូលចិត្តដែលយើងស្រឡាញ់និងចេញពីសក្តានុពលរបស់ខ្លួនឯង(អាចជាទេពកោសល្យឫ ភាពខ្លាំងក្នុងខ្លួន) ។ជាទូទៅមនុស្សយើងប្រសិនធ្វើអ្វីដែលខ្លួនស្រលាញ់តែងតែប្រឹងប្រែងខ្លាំង តស៊ូមិនងាយបោះបង់ ទោះនឿយហត់យ៉ាងណាក៏តស៊ូរហូតសំរេចគោលដៅ។

 ២.​ ត្រូវមានយុទ្ធសាស្ត្រក្នុងការឆ្ពោះទៅរកគោលដៅ

ពាក្យថាយុទ្ធសាស្ត្រនេះមិនប្រើតែនៅក្នុងវិស័យយោធាឫ អាជីកម្មនេះទេ តែនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃយើងក៍ត្រូវមានយុទ្ធសាស្រ្តដែរ។ យ៉ាងណាម៉ិញដើម្បីអោយការសិក្សាយើងទទួលបានជោគជ័យដល់គោលដៅយើងត្រូវមានយុទ្ធសាស្ត្រ និងវិធីសាស្រ្តក្នុងការរៀនដូចជា ការសិក្សាស្រាវជា្រវបន្ថែម ចូលរួមសិក្ខាសាលា ការមានទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យ មិត្តភ័ក្រ និង ការងារស័គ្រចិត្តផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍ទាំងការងារនិងជីវិតរស់នៅប្រចាំថ្ងៃ។ឧទារហណ៍ថា គោលដៅរបស់យើងចង់ក្លាយជាសហគ្រិនរកស៊ីដ៏ពូកែ ។យើងគួរជ្រើសរើសរៀនមុខវិជ្ជាជំនាញគ្រប់គ្រងធុរកិច្ច។ នៅក្នុងឆ្នាំទី១ និងទី ២ ប្អូនៗត្រូវប្រឹងប្រែងសិក្សាដើម្បីកសាងគ្រឹះអោយរឹងមាំ រួមទាំងភាសាអង់គ្លេសផងដែរ ដោយសារវាជាភាសាសាកល។ ចូលដល់ឆ្នាំទី ៣ យើងគួរចាប់ផ្តើមរកការងារស្ម័គ្រចិត្តឫការងារហាត់ការ(Internship)ដែលពាក់ព័ន្ធនិងមុខជំនាញដែលយើងរៀន។ពេលដែលធ្វើការងារស័្មគ្រចិត្តមានន័យថាយកទ្រឹស្តីនៅក្នុងសាលាមកផ្សាភ្ជាប់និងការអនុវត្តជាក់ស្តែង  និងដឹងពីរបៀបទំនាក់ទំនង  ការលក់ផលិតផល ការដឹកជញ្ជូន ការគ្រប់គ្រងបុគ្គលិក ជាដើម ល៕

៣. ក្រោយបញ្ចប់មហាវិទ្យាល័យ

ជាទូទៅក្រោយបញ្ចប់បរិញ្ញាប័ត្រពីមហាវិទ្យាល័យយើងតែងតែចង់មានការងារដែលល្អមួយ ឫមានអាជីកម្មខ្លួនឯង។ មិនថាគោលដៅណាមួយក្នុងចំណោមទាំងពីរខាងលើនេះ ជាគំនិតខ្ញុំប្អូនៗគួរតែ ស្វែករកការងារដែលស្របនិងគោលដៅ ដើម្បីយើងមានបទពិសោធន៍និងភាពរឹងមាំគ្រប់គ្រាន់ក្នុងការចាប់ផ្តើមបង្កីតអាជីវកម្មដោយខ្លួនឯង ដូចមានបញ្ជាក់ក្នុងឧទាហរណ៍ខាងលើ។

សង្ឃឹមថាអត្ថបទនេះនិងជួយជាគំនិតដល់ប្អូនៗក្នុងសំរេចចិត្តជ្រើសរើសមុខវិជ្ជាបានត្រឹមត្រូវនិងស្របតាមគោលដៅរៀងៗខ្លួន

អត្ថបទពាក់ព័ន្ធ៖ ១០​ជំនាញ​សម្រាប់​យុវវ័យ​ជ្រើសរើស

Advertisements