តាមការស្រាវជ្រាវបង្ហាញថា មនុស្ស ៩ក្នុងចំណោងម១០នាក់ មិនពេញចិត្តនិងការងារដែលពួកគេកំពុងធ្វើ។ តើអ្នកកំពុងតែគិតថាតើគួរលាឈប់ពីការងារ ដើម្បីចាប់ផ្តើមអាជីវកម្ម ឬ ស្វែងរកការងារថ្មីដែរឫទេ? បើសិនអ្នកសញ្ញាទាំង៥ ខាងក្រោមនេះអ្នកគួរតែលាឈប់ពីការងារ៖

1.ការត្អូញត្អែរ
សញ្ញាទី១ នេះ នៅពេលអ្នកត្រឡប់ពីកន្លែងធ្វើមកផ្ទះវិញអ្នកតែងត្អូញត្អែ ប្រាប់គ្រួសារអ្នកអំពីក្រុមការងារ ឫប្រធានរបស់អ្នកថា អ្នកនេះមិនល្អ មិនគួរធ្វើបែប គាត់មិនស្តាប់ហេតុផល….។ និយាយរួមទៅអ្នកតែងតែត្អូញត្អែភាពអវិជ្ជមានកន្លែងការងារ ប្រាប់ទៅមិត្តភក្រ័ និង ប្តី/ប្រពន្ធ
2 រាល់ថ្ងៃអ្នកមិនចង់ទៅធ្វើការ
ជារៀងរាល់ព្រឹកអ្នកមិនចង់ក្រោកពីដំណេកទៅធ្វើការ អ្នកមានតែងមានអារម្មរណ៍ថាថ្ងៃចន្ទជាថ្ងៃស្មុគស្មាញ និង អួអាប់។អ្នកតែងតែបន់អោយដល់ថ្ងៃចុងសប្តាហ៍ឆាប់ៗ។នេះមានន័យថាជីវិតរបស់អ្នករស់នៅសម្រាប់តែថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។ ការដែលអ្នកមិនចង់ទៅធ្វើការនេះមិនមានន័យថាអ្នកខ្ចិលនោះទេតែវាជាសញ្ញាមួយបញ្ចាក់វាអ្នកមិនពេញចិត្តនិងការងារដែលអ្នកកំពុងធ្វើ។ ម្យ៉ាងទៀតអាចថាការងារដែលអ្នកកំពុងតែធ្វើមិនស្របនិងគោលដៅឫក្តីស្រម៉ៃរបស់អ្នក។
3.អ្នកធុញទ្រាន់ញឹកញាប់
ពេលកំពុងធ្វើការងារប្រសិនបើអ្នកឧស្សាហ៍ឆែកមើលបណ្តាញសង្គម ដូចជា Facebook, YouTube … ។ សញ្ញានេះបញ្ជាក់អ្នកគួរតែស្វែរកការងារថ្មី ឫចាប់ផ្តើមអាជីវកម្ម ឫ ធ្វើអ្វីដែលខ្លួនពេញចិត្ត។ សំខាន់បំផុតត្រូវរកអោយឃើញអ្វីជាសក្តានុពលរបស់យើង។
4.អ្នកមានអារម្មណ៍អស់សង្ឃឹម
ប្រសិនបើអ្នកមិនសប្បាយចិត្តនិងការងារបច្ចុប្បន្នទេ ឫអ្នកមានអារម្មណ៍ថាមិនភាពរីកចំរើន ផលិតភាពការងារបស់អ្នកមានការធ្លាក់ចុះ ដែលធ្វើអោយអ្នកកាន់តែមានអារម្មណ៍តប់ប្រម៉ល់ ។អ្នកប្រៀបដូចមនុស្សគ្មានវិញ្ញាណ និង បាត់បង់ការផ្តោតអារម្មណ៍លើការងារ។
5.ក្រុមហ៊ុនមិនផ្តល់តម្លៃអោយអ្នក
ក្នុងចំណុចនេះចង់បង្ហាញថាក្រុមហ៊ុនមិនលើកទឹកចិត្ត មិនពង្រឹងសមត្ថភាពដល់បុគ្គលិក ឫ ប្រធានរបស់អ្នកមិន ជួយបង្វឹកការងារអ្នកបន្ថែមដើម្បីអោយអ្នកទទួលបានជំនាញកាន់តែប្រសើរឡើង។
តើលោកអ្នកមានសញ្ញាណាមួយក្នុងចំណោមទាំងប្រាំខាងលើ ?ប្រសិនមាន បានន័យថាអ្នកគួរធ្វើអ្វីដែលខ្លួនពេញចិត្តដើម្បីឆ្ពោះទៅរកគោលដៅរបស់អ្នក។
Categories: សហគ្រិន និង ធុរកិច្ច