តើអ្វីដែលមានសារៈសំខាន់ពិតនៅក្នុងជីវិត? អ្នកនិងដឹងកាន់តែច្បាស់បន្ទាប់ពីអានរឿងអនុបណ្ឌិត និង​អ្នកនេសាទ

Fishing boat

អ្នកជំនួញម្នាក់កំពុងឈរនៅលើឆ្នេរសមុទ្រមួយនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកតាមមើលទូកតូចមួយដែលមានអ្នកនេសាទវ័យក្មេងម្នាក់កំពុងនេសាទត្រី។ នៅខាងក្នុងទូកមានត្រីធូណាធំៗជាច្រើន។ អ្នកនេសាទមានការរីករាយដែលគាត់អាចរកបានត្រីច្រើន ។ ឃើញដូចនេះអ្នកជំនួញបានសួរ៖

តើអ្នកត្រូវការពេលប៉ុន្មានដើម្បីចាប់ពួកគេ? ”

អ្នកនេសាទបានឆ្លើយថា«អូរ ពីរបីម៉ោង»

ហេតុអ្វីបានជាអ្នកមិននៅយូជាងនិងដើម្បីចាប់បានកាន់តែត្រីច្រើន? ” អ្នកជំនួញបានសួរបន្ថែម។

អ្នកនេសាទបានឆ្លើយតបយ៉ាងកក់ក្តៅថា “ប៉ុណ្ណឹងគ្រប់គ្រាន់តម្រូវការរបស់គ្រួសារខ្ញុំហើយ” 

អ្នកជំនួញក្រោយមកបានសួរបន្ត តើអ្នកធ្វើអ្វីខ្លះជាមួយនឹងពេលវេលាដែលនៅសល់របស់អ្នក? ”

អ្នកនេសាទបានឆ្លើយតបដោយស្នាមញញឹមថា “ខ្ញុំលេងជាមួយកូនៗខ្ញុំ មើលការប្រកួតបាល់ នាំគ្រួសារដើរកំសាន្ត ហើយជួនកាលនៅពេលល្ងាចខ្ញុំដើរលេងក្នុងភូមិដើម្បីមើលមិត្តភក្តិលេងហ្គីតា ច្រៀងចម្រៀងពីរបីបទ … ”

អ្នកជំនួញបាននិយាយកាត់ថា “សូមស្តាប់ខ្ញុំ , ខ្ញុំមានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Harvard ហើយខ្ញុំអាចជួយអ្នកឱ្យទទួលបានផលចំណេញកាន់តែច្រើន ដោយអ្នកគា្រន់តែនេសាទត្រីជារៀងរាល់ថ្ងៃឱ្យបានច្រើនម៉ោងហើយអ្នកអាចរកចំណូលពីការលក់ត្រីដែលចាប់បន្ថែមម៉ោងបានកាន់តែច្រើនទៀត។ ពេលនោះអ្នកអាចទិញទូកធំជាងនេះ  ដែលទូកធំនឹងនាំអោយអ្នកអាចរកប្រាក់ចំណូលកាន់តែកើនឡើង រហូតដល់អ្នកអាចទិញទូក ពីរ បី បួន តាមអ្នកត្រូវការ។

អ្នកជំនួញនិយាយបន្ត “បន្ទាប់មកអ្នកអាចបើករោងចក្រកែច្នៃនិងចែកចាយដោយខ្លួនឯង។ ពេលនោះអ្នកអាចចាកចេញពីភូមិឆ្នេរសមុទ្រដ៏តូចនេះផ្លាស់ទៅនៅទីក្រុងដែលជាកន្លែងអ្នកអាចពង្រីកអាជីវកម្មរបស់អ្នកបន្ថែមទៀត។

ដោយមិនធ្លាប់គិតអំពីរឿងបែបនេះអ្នកនេសាទបានសួរថា “ប៉ុន្ដែតើវានិងប្រើរយៈពេលប៉ុន្មានឆ្នាំ?

បន្ទាប់ពីការគណនា អនុបណ្ឌិតមកពីសាកលវិទ្យាល័យហាវើតបានប្រាប់ថាប្រហែលជា 15 ទៅ 20 ឆ្នាំ ឬក៏អាចតិចជាងនេះប្រសិនបើអ្នកធ្វើខិតខំប្រឹងប្រែងអោយកាន់តែខ្លាំង។

“ហើយបន្ទាប់មកធ្វើអ្វីទៀត?” អ្នកនេសាទសួរ

អ្នកជំនួញឆ្លើយតបដោយសើចតិចៗ។ នៅពេលដែលក្រុមហ៊ុនជោគជ័យ អ្នកអាចលក់ភាគហ៊ុនរបស់ក្រុមហ៊ុនរបស់អ្នកទៅឱ្យសាធារណជននិងពេលនោះអ្នករកប្រាក់បានរាប់រយលាន។

“រាប់រយលាន? តើខ្ញុំអាចធ្វើវាបានទេ?” អ្នកនេសាទវ័យក្មេងបានសួរដោយមិនជឿ អ្វីដែលអ្នកជំនួញបាននិយាយ

អ្នកជំនួញបានអួតថា “បន្ទាប់មកអ្នកអាចចូលនិវត្តន៍ជាមួយប្រាក់ទាំងអស់ដែលអ្នករកបាន។ អ្នកអាចផ្លាស់ទៅភូមិឆ្នេរសមុទ្រមួយដែលអ្នកអាចលេងជាមួយចៅរបស់អ្នក មើលការប្រកួតបាល់ លំហែកាយជាមួយគ្រួសារ ។ អ្នកអាចដើរលេងក្នុងភូមិនៅពេលល្ងាចដែលអ្នកអាចលេងហ្គីតានិងច្រៀងជាមួយមិត្តភក្តិរបស់អ្នកតាមអ្វីដែលអ្នកចង់បាន។ ”

គោលគំនិតនៃរឿង៖  ដឹងពីអ្វីដែលសំខាន់ក្នុងជីវិត អ្នកអាចរកឃើញថាវានៅជិតរួចស្រាច់ទៅហើយ​  ជាងអ្វីដែលអ្នកគិត។