ប្រជាជនថៃ ១៣លាននាក់ជាកសិករ ដែលភាគច្រើននៃកសិករថៃមានដីកសិកម្ម៨ហិតា(៥០រ៉ៃ)ក្នុងមួយគ្រួសារ
ថៃអាចផលិតទឹកដោះគោស្រស់២៨០០តោនក្នុង១ថ្ងៃ ឬលើស១លានតោនក្នុង១ឆ្នាំ(២០១៥)។៤០%នៃទឹកដោះគោប្រើប្រាស់ក្នុងកម្មវិធីទឹកដោះគោរបស់សាលារៀន។ថៃគឺជាប្រទេសផលិតទឹកដោះគោធំបំផុតតំបន់នៅអាស៊ាន។
តាមរបាយការរបស់អង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិ(FAO)បានប៉ាន់ប្រមាណថាមាន២០០០០ កសិដ្ឋានចិញ្ចឹមចង្រឹតលក្ខណៈគ្រួសារនៅ៥៣ខេត្ត នៃ ៧៦ខេត្តរបស់ថៃ។
ថៃជាប្រទេសធំទី៣ ដែលផលិតប្រេងដូងនៅលើពិភពលោកដែលផលិតបាន ២លានតោនក្នុងឆ្នាំ ស្មើនិង ១.២% នៃកាផលិតរបស់ពិភពលោក។
ថៃជាប្រទេសធំបំផុត ដែលផលិតនិងនាំចេញកៅស៊ូនៅលើពិភពលោកដែលផលិតបាន ៤.៣ ទៅ ៤.៥ លានតោនក្នុងឆ្នាំ។
ថៃជាប្រទេសនាំចេញស្ករធំបផុតទី២ ក្នុងពិភពលោកបន្ទាប់ពីប្រេស៊ីល។
ថៃអាចផលិតបាន ២៨ ទៅ៣០លានតោនក្នុងមួយឆ្នាំមើមដំឡូងមីស្រស់ ដែលមានកសិករដាំដុះ៥០ម៉ឺនគ្រួសារនៅក្នុង៤៨ខេត្ត។
ថៃជាប្រទេសលេខ១ ខាងផលិតនិងនាំចេញផ្លែធូរេន ដែលផលិតបាន៧០ម៉ឺនតោនក្នុងមួយឆ្នាំ ។ធូរេនភាគច្រេើនទៅកាន់ប្រទេសចិននិងហុងកុង
ប្រភព៖wikipedia
Categories: កសិកម្ម