ត្រួសៗពីកសិកម្មប្រទេសថៃ

ប្រជាជនថៃ ១៣លាននាក់ជាកសិករ ដែលភាគច្រើននៃកសិករថៃមានដីកសិកម្ម៨ហិតា(៥០​រ៉ៃ)ក្នុងមួយគ្រួសារ

ថៃអាចផលិតទឹកដោះគោស្រស់២៨០០តោនក្នុង១ថ្ងៃ ឬលើស១លានតោនក្នុង១ឆ្នាំ(២០១៥)។៤០%នៃទឹកដោះគោប្រើប្រាស់ក្នុងកម្មវិធីទឹកដោះគោរបស់សាលារៀន។ថៃគឺជាប្រទេសផលិតទឹកដោះគោធំបំផុតតំបន់នៅអាស៊ាន។

Image result for thai dairy

តាមរបាយការរបស់អង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិ(FAO)បានប៉ាន់ប្រមាណថាមាន២០០០០ កសិដ្ឋានចិញ្ចឹមចង្រឹតលក្ខណៈគ្រួសារនៅ៥៣ខេត្ត នៃ ៧៦ខេត្តរបស់ថៃ។

ថៃជាប្រទេសធំទី៣ ដែលផលិតប្រេងដូងនៅលើពិភពលោកដែលផលិតបាន ២លានតោនក្នុងឆ្នាំ ស្មើនិង ១.២% នៃកាផលិតរបស់ពិភពលោក។

ថៃជាប្រទេសធំបំផុត ដែលផលិតនិងនាំចេញកៅស៊ូនៅលើពិភពលោកដែលផលិតបាន ៤.៣ ទៅ ៤.៥ លានតោនក្នុងឆ្នាំ។

ថៃជាប្រទេសនាំចេញស្ករធំបផុតទី២ ក្នុងពិភពលោកបន្ទាប់ពីប្រេស៊ីល។

ថៃអាចផលិតបាន ២៨ ទៅ​៣០លានតោនក្នុងមួយឆ្នាំមើមដំឡូងមីស្រស់ ដែលមានកសិករដាំដុះ៥០ម៉ឺនគ្រួសារនៅក្នុង៤៨ខេត្ត។

Image result for Modern cassava growing in Thailand

ថៃជាប្រទេសលេខ១ ខាងផលិតនិង​នាំចេញ​ផ្លែធូរេន ដែលផលិតបាន​៧០ម៉ឺនតោនក្នុងមួយឆ្នាំ ។ធូរេនភាគច្រេើនទៅកាន់ប្រទេសចិននិងហុងកុង

 

ប្រភព៖wikipedia