ឧបសគ្គបង្ហាញពីឱកាស

Image result for King and coin

មានស្ដេចមួយអង្គមានទ្រព្យសម្បត្តិមហាសារបានសាកចិត្តអ្នកធ្វើដំណើរតាមដងផ្លូវមួួយ។ ស្តេចនោះបានយកផ្ទាំងថ្មធំមួយដាក់នៅចំកណ្តាលផ្លូវរួចលាក់កាក់មាស នៅក្រោមថ្មនោះ។ បន្ទាប់មកគាត់បានលាក់ខ្លួននៅក្បែរនោះដើម្បីមើលថាតើអ្នកណានឹងព្យាយាមយកថ្មដ៏ធំសម្បើមចេញពីផ្លូវ។

មនុស្សទីមួយដែលត្រូវឆ្លងកាត់នោះគឺជាអ្នកជំនួញ គេមិនបានយកដុំថ្មនោះចេញទេដោយគ្រាន់តែដើរជុំវិញនិងរអ៊ូរទាំ។ មានមនុស្សពីរបីនាក់បានបន្ទោសថាព្រះមហាក្សត្រមិនថែរក្សាផ្លូវថ្នល់។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេព្យាយាមរើដុំថ្មនោះទេ។

នៅទីបំផុតកសិករម្នាក់ដែលដៃរបស់គាត់ពោរពេញដោយបន្លែ។ នៅពេលដែលគាត់បានទៅជិតផ្ទាំងថ្មហើយដាក់បន្លែចុះ ហើយគាត់ហើយព្យាយាមរុញដុំថ្មទៅម្ខាងផ្លូវ។ គាត់ខំប្រឹងប្រែងជាច្រើនដងប៉ុន្តែចុងក្រោយគាត់បានទទួលជោគជ័យ។

បន្ទាប់មកកសិករបានឃើញហិបតូចមួយដែលពោរពេញដោយកាក់មាសនិងលិខិតមួយច្បាប់របស់ស្តេច។ស្តេចបាននិយាយថាកាក់មាសនេះគឺជារង្វាន់សម្រាប់អ្នកក្នុងការដែលយកដុំថ្មពីផ្លូវ។

ស្តេចបានបង្ហាញកសិករនូវអ្វីដែលយើងជាច្រើននាក់មិនយល់។ ឧបសគ្គទាំងអស់បង្ហាញពីឱកាសដើម្បីកែរលម្អស្ថានភាពរបស់យើង។