បុរសម្នាក់បានឆ្លងកាត់កន្លែងមួយភ្លាមៗនោះគាត់ឃើញដំរីដែលជាសត្វធំ ត្រូវបានដោយចងជើងដោយខ្សែពួរតួចមួយ ដោយគ្មានច្រវ៉ាក់ និងគ្មានទ្រុង។ វាច្បាស់ណាស់ថាសត្វដំរីអាចផ្តាច់ចេញពីចំណងនេះបានប៉ុន្តែហេតុអីវាអាចធ្វើមិនបាន។
គាត់បានឃើញគ្រូបង្វឹកម្នាក់នៅក្បែរនោះហើយបានសួរថាហេតុអ្វីបានជាសត្វទាំងនេះបានឈរនៅទីនោះហើយមិនបានព្យាយាមរត់ចេញ។ គ្រូបង្វឹករូបនេះបាននិយាយថា “ពេលពួកគេនៅតូចយើងប្រើខ្សែពួរដូចគ្នាដើម្បីចងពួកគេ។ នៅពេលដែលពួកគេធំឡើងពួកគេជឿថាមិនអាចផ្តាច់ខ្សែចេញបាន។
បុរសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សត្វទាំងនេះអាចផ្តាច់ខ្សែរចំណងនៅពេលណាក៏បានប៉ុន្តែដោយសារតែពួកគេជឿថាមិនអាចធ្វើបានទើបពួកគេនៅតែជាប់ចំណងដូចដែលយើងបានឃើញនេះ។
តើមានមនុស្សប៉ុន្មានដូចសត្វដំរី ដែលជឿថាមិនអាចធ្វើអ្វីមួយបានដោយសារតែយើងធ្លាប់បរាជ័យពីមុនមក?
បរាជ័យគឺជាផ្នែកមួយនៃការរៀនសូត្រ យើងមិនគួរបោះបង់ការតស៊ូក្នុងជីវិតឡើយ។
Categories: ជីវិតនិងសង្គម