លក្ខណៈទូទៅនៃសត្វល្អិត
១.និយមន័យៈ
សត្វល្អិតៈ គឺជាសត្វដែលមានគ្រោងឆ្អឹងនៅក្រៅខ្លួន,មានដងខ្លួនចែកចេញជា ៣កង់ ក្បាល ទ្រូង និង ពោះ,មានជើង៦មានស្លាបពីរគូ,មានអង់តែន១គូ និងបន្តពូជដោយសារភេទ។
២.លក្ខណៈរូបរាងៈ
ក. ក្បាលៈ
– មានថ្ងាស ថ្ពាល់ និងប្រអប់មាត់
– ទ្រង់ទ្រាយរបស់ក្បាល៣មានគឺ ក្បាលលយទៅមុខ ក្បាលសំយ៉ុង និងក្បាលខុបទៅមុខ។
ខ.ភ្នែកៈ មាន
– ភ្នែកសមាស ២ធំ
– ភ្នែកជំនួយ ឬសាមញ្ញ១ទៅ៣គូ
*ភ្នែកសមាសៈអត់ត្របកទេ វាជាអេក្រង់ទទួលពន្លឺមកហើយជះទៅវិញ
*ភែ្នកជំនួយៈ មានត្របក មានតួនាទីផ្ទៀងផ្ទាត់ការមើល
គ.អង់តែនៈ បង្គុំអង់តែន មាន គល់ ដង ប្រមោយ ។ អង់តែនមានតួនាទីស្តាប់សំលេង ស្រង់
ក្លិន ទទួលព័ត៌មាន និងបញ្ចូនពត៌មាន វេទនារម្មណ៏(សប្បាយ កើតទុក) ។ អង់តែនសត្វល្អិត
ទទួលព័ត៌មានបានល្អបំផុតគឺ១គីឡូម៉ែត្របួនជ្រុង។
ឃ. ប្រអប់មាត់ៈ
– កកេរឬទំពារ
– ចុចជញ្ជក់
– លិទ្ធ(មេអំបៅ)
ង. ទ្រូងៈមាន៣កង់ ទី១(កង់មុខ) ទី២(កង់កណ្តាល) ទី៣(កង់ក្រោយ)ក្នុង១កង់មានជើង១គូ
ច. ជើងៈ សត្វល្អិតមានជើង ៦គូ
ឆ. ស្លាបៈ សត្វល្អិតមានស្លាប២គូ តែសត្វល្អិតខ្លះទៀតស្លាបមាន១គូ
*ស្លាប២គូ គឺ១គូដុះនៅកង់កណ្តាល និង១គូទៀតដុះនៅកង់ក្រោយនៃទ្រូង
*ស្លាប១គូ គឺដុះកង់កណ្តាលនៃទ្រួង
គ. ពោះ មានច្រើនកង់ ជាទូទៅវាមាន១១កង់ ប៉ុន្តែសត្វល្អិតខ្លះអាចមានដល់១២ ទៅ១៣កង់
នៅកង់ផ្នែកចុងក្រោយមានប្រដាប់បន្តពូជ និងប្រដាប់បញ្ចេញចោល។
* ប្រដាប់បន្តពូជញី នៅកង់ទី៩
* ប្រដាប់បន្តពូជឈ្មោល នៅកង់ទី៨ និងទី៩
ច.ស្បែកៈ ស្បែករបស់សត្វល្អិតចែកចេញជាពីរ ផ្នែកៈ
– Epiderm: គឺស្រទាប់ស្តើងខាងក្រៅបំផុត
– Cuticule: គឺជាជាតិស្នែងរឹង
* ស្បែករបស់សត្វល្អិតមានជាតិស្នែងរឹង មិនជ្រាបទឹក បើប្រៀបធៀបនឹងស្បែករបស់
មនុស្ស ស្បែកសត្វល្អិតរឹងជាង១៦ដង។
៣.ការបន្តពូជៈ
– ការបន្តពូជដោយភេទញី និង ឈ្មោល
– សត្វញីបញ្ចេញពងតាមរយៈប្រដាប់បន្តពូជ
៤.បំរែបំរួលរូបរាងៈ
បំរែបំរួលរូបរាងមាន ២សណ្ឋានៈ
ក. សណ្ឋានពេញលេញៈ
មេ
ពងៈ មានពងរាយ ពងជាសំបុក
ពងរបស់សត្វល្អិតមានរាងផ្សេងៗគ្នា
ដឹកឌឿៈ មានលក្ខណៈ
• ក្បាល ជើង អង់តែនៈ នៅក្រៅស្រោម
• ក្បាល ជើង អង់តែនៈ នៅផ្អោបជាប់នឹងខ្លួន
• គ្រប់សរីរាង្គៈ នៅក្នុងស្រោម
ដង្កូវៈ ខ្លះគ្មានជើង, ខ្លះមានជើង៣គូ, ខ្លះមានជើង៣គូនិងជើងបញ្ឆោត
លូតលាស់ខុសធម្មតា។
*សត្វល្អិតមានវដ្តជីវិតពេញមានដូចជាដង្កូវរយ ដង្កូវយោលទោង ដង្កូវស៊ីបណ្តូល
ទាកគូ អណ្តើកមាស….។ល។
ខ. សណ្ឋានមិនពេញលេញៈ
-មេ
-ពង
-កូន
*សត្វល្អិតមានវដ្តជីវិតមិនពេញលេញមានដូចជាពពួក មមាច ចៃ ស្រឹង កណ្តូប ចង្រិត មមង់..។ល។
៥. កត្តាដែលនាំអោយមានសត្វល្អិតៈ
សត្វមានប្រយោជន៍
១.និយមន័យៈ
សត្វមានប្រយោជន៍ គឺជាសត្វទាំងឡាយដែលរស់នៅក្នុងដំណាំ ប៉ុន្តែវាមិនបំផ្លាញដំណាំ តែស៊ីសត្វស៊ីដំណាំជាចំណីអាហារ។ សត្វមានប្រយោជន៍ជាមិត្តរបស់កសិករនិងវាជាកងការពារដែលមិនទារ
កម្រៃ។
២.តួនាទីសត្វមានប្រយោជន៍នៅក្នុងប្រព័ន្ធបរិស្ថានដំណាំមានៈ ៣ប្រភេទ
-ពពួកប្រេដាទ័រ រឺ សត្វទំពារ
-ពពួកប៉ារ៉ាស៊ីត
-ពពួកបង្ករោគ
៣. និយមន័យពីតួនាទីសត្វមានប្រយោជន៍និមួយៗ៖
-ប្រេដាទ័រៈ គឺជាពពួកសត្វទាំងឡាយណាដែលស៊ីពង,សាច់គ្នាវាជាអាហារ។
ដូចជាៈ ពីងពាង អណ្តើកមាស កន្ទុំរុយ រុយចោរ។
ប្រេដាទ័រចែកជា ៣ក្រុម
ក្រុមយាមល្បាតៈ គឺពពួកសត្វមានប្រយោជន៍ទាំងឡាយណាដែលមានវត្តមានជាប្រចាំនៅក្នុង
និងក្រៅចំការ។ ឧទាហរណ៍ៈ ពីងពាង ខ្មូតដី សត្វ កន្ទុយពីរ។
ក្រុមតាមដានៈ កើតមាននៅពេលមានវត្តមានសត្វស៊ីដំណាំ។
ឧទាហរណ៍ៈ ស្រឹងគោក កណ្តូបអង់តែនវែង ចង្រិតកន្តុល។
ក្រុមឆក់ឱកាសៈ កើតមាននៅពេលមានវត្តមានសត្វស៊ីដំណាំ។
ឧទាហរណ៍ៈ កន្ទុំរុយ រុយចោរ។
ប៉ារ៉ាស៊ីតៈគឺជាពពួកសត្វទាំងឡាយណាជ្រកនៅលើគេស៊ីបំផ្លាញគេ ហើយវិវត្តជិវិត
របស់វាលើសត្វស៊ីដំណាំ។ ឧទាហរណ៍ៈ ឪម៉ាល់ រុយប៉ារ៉ាស៊ីត។
ពពួកបង្ករោគៈ គឺជាភ្នាក់ងារបង្ករោគសំរាប់សំលាប់សត្វល្អិត។
ឧទាហរណ៍ៈ បាក់តេរី វីរុស ផ្សិត។
៤. កត្តាបរិស្ថានដែលធ្វើអោយសត្វមានប្រយោជន៍កើនឡើងៈ
ចំណីគ្រប់គ្រាន់ ជំរក
អាកាសធាតុ ការប្រើប្រាស់ថ្នាំពុល
ដង្កូវរយឬដង្កូវហ្វូងឬដង្កូវទ័ព
វដ្តជីវិត
ដង្កូវយោលទោង
វដ្តជីវិត និងលក្ខណៈរូបរាងៈ
-ពងៈ ពណ៌លឿងភ្លាវទៅក្រម៉ៅពេលវាជិតញាស់ ពងនៅរាយៗផ្នែកខាងក្រោមនៃផ្ទៃស្លឹក
-ដង្កូវៈពណ៌បៃតងព្រលែត ខ្លួន១២កង់ លើដងខ្លួនមានរោមពណ៌ខ្មៅ កន្ទុយព្រែកជាពីរ ជើងបីគូ ជើង បញ្ឆោត៤គូ និងប្រវែង៧ ទៅ ៩ ម.ម។
-ដឹកដឿៈប្រវែង៦ ម.ម មានសំឡីព័ទ្ធជុំវិញវារស់នៅផ្នែកខាងក្រោមនៃផ្ទៃស្លឹក
– -មេអំបៅៈក្បាលពណ៌ប្រផេះក្រម៉ៅពណ៌លឿងក្រម៉ៅនៅលើខ្នង វាចូលចិត្តរស់នៅផ្នែកខាង
– ក្រោមនៃ ផ្ទៃស្លឹក ។
– ការស៊ីបំផ្លាញ និងស្នាមបំផ្លាញ
ស៊ីបំផ្លាញផ្នែកខាងក្រោមនៃផ្ទៃស្លឹកពីទ្រនុងទៅកណ្តាលស្លឹក
ដោយបំផ្លាញជាលិកា នៃផ្ទៃស្លឹកពណ៌ បៃតងបន្សល់ភ្នាសសៗ ។
៤.វិធានការការពារនិងកំចាត់
– រៀបចំដីអោយបានស្អាត និងដាំដុះស្របពេលតែមួយ
– ដាំដំណាំជាអន្ទាក់ឬដំណាំឆ្លាស់,ដាក់អន្ទាក់ស្ករទាក់មេអំបៅ,
– ប្រមូលកាកសំណល់ដុតចោល,ប្រើកន្ត្រងបក់សត្វ
– ប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិ
– ប្រើថ្នាំគីមីដែលមានធាតុសកម្មអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin)…
ដង្កូវស៊ីបណ្តូល
វដ្តជីវិតនិងលក្ខណៈរូបរាងៈ
ស្នាមបំផ្លាញនិងការស់នៅៈ ស៊ីបំផ្លាញបណ្តូល ឬត្រួយរហូតធ្វើអោយដំណាំថយទិន្នផលឬខូចខាត
ទាំងស្រុង វារស់នៅក្នុងបណ្តូល បន្លែ ពេលបណ្តូលត្រូវបានបំផ្លាញវាចោះចូលទៅក្នុងគល់ហើយរស់
នៅទីនោះ ។
វិធានការការពារនិងកំចាត់
រៀបចំដីអោយបានស្អាត , ដាំដំណាំជាអន្ទាក់ឬដំណាំឆ្លាស់
ប្រមូលកាកសំណល់ដុតចោល
ប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិ
ប្រើអន្ទាក់ស្អិតទាក់មេអំបៅ
ប្រើថ្នាំគីមីកសិកម្មដែលមានធាតុសកម្មអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) កាបារីល(carbaryl)…
ដង្កូវស៊ីញ៉េ
វដ្តជីវិតនិងលក្ខណៈរូបរាងៈ
ស្នាមបំផ្លាញៈ ដង្កូវវាស៊ីកោសជាលិកាបៃតងរបស់ស្លឹករុក្ខជាតិ ដោយបន្សល់ទុកនូវភ្នាសរាងដូច
ស៊ីញ៉េឬផែនទី។
វិធានការការពារនិងកំចាត់
សំអាតស្មៅជុំវិញចំការ ,ដំាដំណាំបង្វិល,សំអាតកូនសំណាប,ដាំដំណាំបង្វិល
ប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិ
ប្រើអន្ទាក់ស្អិតកំចាត់រុយស៊ីញ៉េ
បេះស្លឹកដែលមានរុយស៊ីញ៉េ
ប្រើថ្នាំគីមីកសិកម្មមានដូចជាធាតុសកម្មអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) កាបារីល(carbaryl)…
ដង្កូវចោះផ្លែ
វដ្តជីវិតនិងលក្ខណៈរូបរាងៈ
វិធានការកំចាត់ៈ
-បេះដោយដៃនូវផ្លែដែលវាស៊ីបំផ្លាញ និងពងរបស់វារួចកំទេចចោល
-ដង្កូវនេះបានបង្កើតភាពស៊ាំជាមួយនិងថ្នាំកំចាត់សត្វល្អិតជាច្រើន ដូចនេះត្រូវជ្រើសរើសថ្នាំណា ដែលមាន ប្រសិទ្ធភាព ដែលធាតុសកម្មដូចជា អាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) កាបារីល(carbar)អ៊ីមីដាក្លរព្រីដ(Imidacloprid)…។
-ឪម៉ាល់ប៉ារ៉ាស៊ីតជាសត្រូវធម្មជាតិមួយយ៉ាងមានប្រសិទ្ធភាពក្នុងការកំចាត់ពងដង្កូវ។ ពងដង្កូវនិងប្រែ ទៅជា
ព៌ណខ្មៅនៅពេលដែលត្រូវឪម៉ាល់ពងដាក់។ ក្រៅពីនេះមាន ភ្នាក់ងារ អិន ភី វី NPV និង អណ្តើកមាស។
សត្វទ្រីប
វដ្តជីវិតៈ (មិនអាចកំណត់ច្បាស់លាស់ដោយវាមានភាពប្រែប្រួលខ្លាំង)
ស្នាមបំផ្លាញនិងការរស់នៅៈ
មេពេញវ័យ និងកូនដង្កូវ វាជញ្ជក់រុក្ខរស(ជ័រ) ធ្វើអោយស្លឹកដំណាំឡើងស្ងួត នៅផ្នែកខាងចុង ហើយ
មានលក្ខណៈរមូរដែលជាជំរករបស់ទ្រីប។ វាចូលចិត្តបំផ្លាញដំណាំបន្លែនៅដំណាក់លូតលាស់ ជា
ពិសេសក្នុងដំណាក់កាលកូន ទ្រីបកើតឡើងច្រើនបំផុតនៅរដូវក្តៅគ្មានភ្លៀង ហើយវាក៏ថយចុះទៅវិញនៅពេលមានភ្លៀងធ្លាក់
វិធានការការពារ និង កំចាត់ៈ
– ថ្នាលបណ្តុះកូនត្រូវគ្របសំណាញ់ក្រឡាញឹក
– សំអាតស្មៅ និងចុះពិនិត្យចំការជាប្រចាំពិនិត្យពីវត្តមានសត្វទ្រីប
– ដាក់អន្ទាក់ពណ៌ខៀវ ពណ៌លឿងស្អិតការពារខាងក្រៅចំការ
– កុំប្រើជីអាសូតច្រើនហួស
-ដកដើមដែលកើតជម្ងឺវីរ៉ុសចេញភ្លាមដើម្បីកាត់បន្ថយការចំលងជំងឺនេះ
-ប្រើថ្នាំផ្សំពីធម្មជាតិ រារាំងនិងបណ្តេញកុំអោយទ្រីបមកបំផ្លាញ
– ប្រើថ្នាំគីមីប្រសិនបើមានការបំផ្លាញធ្ងន់ធ្ងរ ដូចជាថ្នាំ អាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) ដែលតាមេទ្រីន(Deltamethrin)អ៊ីមីដាក្លរព្រីដ(Imidacloprid)…
សត្វទាកគូ
វដ្តជីវិត និងលក្ខណៈរូបរាង
ស្នាមបំផ្លាញនិងការរស់នៅៈ
មេរស់នៅលើស្លឹក និងគល់របស់ដំណាំវាស៊ីបំផ្លាញស្លឹកបន្សល់
ស្នាម ដាច់ធ្លុះតូចៗ រីឯដង្កូវស៊ីបំផ្លាញឬស និងគល់ដំណាំ។
វិធានការការពារ និងកំចាត់
-រៀបចំដីអោយបានស្អាតដោយដុតដីលើរងសំរាប់សាបគ្រាប់និងដាំ,ដាំដំណាំជាអន្ទាក់ដាំដំណាំចំរុះដូចជាជីអង្កាមដើមខ្ទឹម ប៉េងប៉ោះជាដើម និងថែរក្សាសត្វមានប្រយោជន៏។
-សំអាតស្មៅ និងពន្លិចទឹកមុនដាំ.គ្របស្បោងប្លាស្ទិចលើរងរយៈពេល១៥ ថ្ងៃ មុនដាំ
– បណ្តុះកូនប្រើសំណាញ់ការពារសត្វល្អិត និងប្រើសំណាញ់ហ៊ុំព័ទ្ធជារបងពេលដាំ
កម្ពស់១,២-១,៥ម ទាកគូមិនអាចលោតចូលទៅក្នុងសួនបន្លែ។
– ចាប់ដោយប្រើបំពង់បឺត,ប្រើប្រដាប់ឆក់មូស,ប្រើអន្ទាក់ស្អិត.អន្ទាក់ទឹក និងអន្ទាក់ទឹកមានក្លិនស្អុយ-ប្រើថ្នាំផ្សំពីរុក្ខជាតិសំរាប់បណ្តេញនិងកំចាត់
-ក្នុងករណីបំផ្លាញខ្លាំងប្រើថ្នាំគីមីដែលសារធាតុសកម្មដូចជា ដែលតាមេទ្រីន(Deltamethrin),ពែរមេទ្រីន(Premethrin) អ៊ីមីដាក្លរព្រីដ(Imidacloprid)…
ពីងពាងក្រហម
លក្ខណៈរូបរាង និង វដ្តជីវិតៈ
ស្នាមបំផ្លាញៈមេនិងកូនជញ្ជាក់យករុក្ខរសផ្នែកខាងក្រោមនៃស្លឹក ធើ្វអោយស្លឹកមានស្នាមអុចៗ
ពណ៌លឿងស និង ប្រែទៅលឿងច្រេស ។ ស្លឹករុក្ខជាតិរមូលស្លឹក ស្ងួតហើយស្រួយ បង្អាក់ការលូត
លាស់ឬងាប់តែម្តង ។វាជញ្ជក់ផ្នែកខាងក្រោមផ្ទៃស្លឹកយករុក្ខរសរបស់រុក្ខជាតិ ហើយវាក៍ជាភ្នាក់ងារ
ចំលងជំងឺវីរុសផងដែរ ។
វិធានការពារនិង កំចាត់ៈ
-រៀបចំដីអោយបានស្អាត សំអាតចំការជាប្រចាំ
-កាច់មែកឬធាងដែលមានសំបុកពង,មានពីងពាងនិង ស្លឹករងការបំផ្លាញចោល
-ថ្នាំផ្សំពីរុក្ខជាតិសំរាប់បណ្តេញ និងការពារ
-ថ្នាំគីមីដែលមានសារធាតុសកម្មដូចជាអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) ដែលតាមេទ្រីន(Deltamethrin)អ៊ីមីដាក្លរព្រីដ(Imidacloprid)…
អណ្តើកមាសកវែង
វដ្តជីវិត និងលក្ខណៈរូបរាងៈ
មមាចខៀវ
វដ្តជីវិត និងលក្ខណៈរូបរាងៈ
សត្វចៃ
វដ្តជីវិត និងលក្ខណៈរូបរាងៈ
កូនៈ កូនចៃឆ្លងកាត់៤ដំណាក់កាល ទើបក្លាយទៅជាមេពេញវ័យ
មេៈ បន្តពូជដោយគ្មានញីឈ្មោល ព្រោះនៅក្នុងខ្លួនរបស់ចៃ មានលក្ខណៈបន្តពូជស្រាប់តែម្តង
ហើយវាក៏អាចបន្តពូជដោយញីឈ្មោលបានដែរ។ នៅផ្នែកខាងក្រោមនៃចៃ វាមានប្រដាប់
បញ្ចេញជាតិស្ករ ដែលស្រមោចចូលចិត្តស៊ីអាចម៏វា។មេពេញវ័យអាចរស់បានប្រហែល៣ សប្តាហ៍ ហើយក្នុងថ្ងៃមេ១ក្បាលអាចបង្កើតកូន៩ក្បាល ។ វាបំផ្លាស់ទីដោយជើងក្នុងចំងាយ
ជិតៗ ហើយបំផ្លាស់ទីឆ្ងាយដោយសារខ្យល់ និងការយកកូនដំណាំទៅដាំ ។
វដ្តជីវិតៈ យើងមិនអាចកំណត់អាយុកាលរស់នៅរបស់ចៃបានជាក់លាក់ទេ ការរស់ឬស្លាប់ប្រែ
ប្រួលទៅតាមលក្ខខ័ណ្ឌសមស្របឬចំណីគ្រប់គ្រាន់របស់វា។
– នៅតំបន់ត្រជាក់វដ្តជីវិតវាឆ្លងកាត់៣ដំណាក់ការគឺពីមេ ពង កូន(ភាគច្រើនដុះស្លាប)
-នៅតំបន់ត្រូពិច វដ្តជីវិតវាឆ្លងកាត់ពីរដំណាក់កាលគឺមេ ពង កូន(ញីមានស្លាប)
ស្នាមបំផ្លាញ និងលក្ខណៈបំផ្លាញរបស់ចៃ
ស្លឹករុក្ខជាតិរមូលចុះក្រោម ស្លឹកស្ងួតហើយស្រួយ ភាគច្រើនវាជញ្ជក់ផ្នែកខាងក្រោម ផ្ទៃស្លឹក យករុក្ខរសពីដើម នាំអោយបង្អាក់ការលូតលាស់របស់រុក្ខជាតិ ហើយសំខាន់ជាងនេះទៅទៀត វាជាភ្នាក់ងារចំលង ជំងឺវីរុស ។
វិធានការនិងការពារកំចាត់ចៃ
-រៀបចំដីអោយបានស្អាតល្អ សំអាតសួនបន្លែជាប្រចាំ
-ចាប់ដោយដៃ
-កាច់មែកឬធាងដែលមានចៃញីចចោល
-ប្រេដាទ័រដូចជា អណ្តើកមាស កន្ទេចអាល រុយចោរប្លន់ ពីងពាង
-ពពួកបង្ករោគដូចជា ផ្សិត បាក់តេរី វីរុស
វិធានការប្រើថ្នាំកសិកម្មៈ
-ថ្នាំផ្សំពីរុក្ខជាតិ
-ថ្នាំគីមីដែលឋិតនៅក្នុងចំណាត់ថ្នាក់ពុលមធ្យមឬពុលខ្សោយដូចជា OSHIN អូស៊ីន ក្នុងបរិមាណ ៥ ក្រាម ទឹក ១៦លីត្រ ។
រុយស
វដ្តជីវិត និងលក្ខណៈរូបរាងៈ
ស្នាមបំផ្លាញ និងលក្ខណៈបំផ្លាញរបស់រុយសៈ
មេនិងកូនជញ្ជក់រុក្ខរសស្លឹករបស់រុក្ខជាតិបណ្តាលអោយរុក្ខ
ជាតិស្រពោន ស្លឹកលឿង ការលូតលាស់ខ្សោយ ហើយបន្ទាប់មកងាប់
តែម្តង ។ មេបញេ្ចញជាតិស្ករម្យ៉ាង(អាចម៏) វាបណ្តាលអោយកើតជម្ងឺផ្សិត
នៅលើស្លឹកធ្វើអោយពណ៌ខ្មៅ បណ្តាលអោយការធ្វើរស្មីសំយោគថយចុះ។
រុយសជាភ្នាក់ងារចំលងជម្ងឺវីរ៉ុស(រួញស្លឹក)។
វិធានការនិងការពារកំចាត់ៈ
– ប្រើក្រដាសពណ៌លឿងដាក់អន្ទាក់ស្អិត
– ប្រើសំណាញ់គ្របលើថ្នាលសំណាប
– សត្រូវធម្មជាតិ(ពងៈបំផ្លាញដោយ អណ្តើកមាស,ចង្រិតកន្តុល,កណ្តូបអង់តែនវែង,
ឳម៉ាល់,កូនៈពីងពាង,ខ្មូដី,សត្វកន្ទុយពីរ,ឳម៉ាល់ មេៈ ពីងពាង,កន្ទុំរុយ,ផ្សិត)
– ប្រើទឹកបាញ់លើរុក្ខជាតិដើម្បីសំលាប់មេរុយស
– ប្រើថ្នាំគីមីអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) ដែលតាមេទ្រីន(Deltamethrin)អ៊ីមីដាក្លរព្រីដ(Imidacloprid)…
ស្រឹងបៃតងលើសណ្តែក
វដ្តជីវិត និងលក្ខណៈរូបរាងៈ
*វដ្តជីវិតមានច្រើនថ្ងៃដោយសារវាមានជីវិតក្រាំង
២.ជម្ងឺសំខាន់ៗលើដំណាំបន្លែ
លក្ខណៈទូទៅនៃជំងឺរុក្ខជាតិ
១. និយមន័យៈ
ជម្ងឺគឺជាដំណើរការមិនប្រក្រតីនៃសរីរាង្គនៅក្នុងកោសិការបស់រុក្ខជាតិ ដែលធ្វើអោយការលូតលាស់មិនល្អ និងទិន្នផលថយចុះ។
ជម្ងឺ គឺផ្នែកទំាងឡាយណារបស់ដំណាំ ដែលមានលក្ខណៈខុសពីសភាពដើម ឬមានទ្រង់ទ្រាយប្លែកពីធម្មតាដែលបណ្តាលមកពីភ្នាក់ងារបង្ករោគ ឬមជ្ឍដ្ឋានជុំវិញដែលបង្កលក្ខណៈសមស្របសំរាប់ការវិវត្តន៍នៃមេរោគ ។
២.កត្តាបណ្តាលអោយមានជម្ងឺរុក្ខជាតិៈ
៣-លក្ខណៈនៃត្រីកោណជំងឺៈ
៤-ភ្នាក់ងារបង្កជំងឺៈ មាន ៤គឺ
-ផ្សិតៈ រោគសញ្ញាដែលបង្កដោយផ្សិតមានសរសៃមីសេល្យូម ព៌ណស ខ្មៅ រឺ បៃតង នៅលើស្លឹក និង ដើម ហើយ ជួនកាលអាចមានស្ប៉ នៅលើគ្រាប់ពូជ។
-វីរុសៈ រោគសញ្ញាដែលបង្កឡើងដោយវីរុសស្លឹករុក្ខជាតិ រួញ ក្រញ៉ង់ ឡើងលើដើមស្លេក
ព៌ណស្លឹកមានព៌ណលឿង ដើមរឹងក្រិន។រីករាលដាលដោយភ្នាក់ងារចំលង (ចៃ មមាចខៀវ រឺ រុយស)
-បាក់តេរីៈ រោគសញ្ញាដែលបង្កឡើងដោយបាក់តេរីដើមស្ពៃក្តោប ផ្លែរលួយមានក្លិនស្អុយខ្លាំង គេឃើញមានសរសៃព៌ណស នៅពេលកាត់ដើម ។ លក្ខណៈនៃការចូលរបស់
បាក់តេរីទៅក្នុងរុក្ខជាតិ មាន ២ គឺ តាមរយៈរន្ធតូច និង ស្នាមរបួស។
-ណេម៉ាតូតៈ រោគសញ្ញានៃណេម៉ាតូតរាងដូចជន្លេន មានវដ្តជីវិតដូចសត្វល្អិត (មានពង និង ដង្កូវ)ឬសមានពក រុក្ខជាតិស្រពោននៅពេលថ្ងៃត្រង់ លូតលាស់នៅពេលត្រជាក់ ហើយដើមក្រិន។
*ចំណាំៈ ភាពខុសគ្នារវាងពកឬសណេម៉ាតូត និង ពកឬសដើមសណ្តែក
ជំងឺទាំងឡាយអាចរាលដាលដោយកត្តា ២យ៉ាងគឺៈ
ក. ការចំលងដោយផ្ទាល់ៈ
-គ្រាប់ពូជ
-ផ្នែកផ្សេងៗនៃរុក្ខជាតិ
-សំណល់រុក្ខជាតិ
-មើម ខ្នែងរុក្ខជាតិ
ជម្ងឺរលាកគល់កូនសំណាប
រោគសញ្ញា និងលក្ខណៈសំគាល់ៈ
ច្រើនកើតនៅដំណាក់កាលកូនសំណាប គល់ជាំទឹក ទន់ មានរាងស្តួច ហើយ
បាក់កដួលតែម្តង ។
គល់ដែលនៅក្បែរឬសត្រូវកាត់ផ្តាច់ សរសៃនាំទឹក
រុក្ខរសប្រែជាពណ៌ត្នោតនិងមានផ្សិតនៅគល់
ឬសប្រែជាពណ៌តោ្នត ហើយរលួយ
មេរោគរស់នៅលើសារធាតុសរីរាង្គដែលពុកផុយ
វិធានការការពារ និងកំចាត់ៈ
រៀបចំដីអោយដាំដុះបានស្អាតល្អ
បណ្តុះកូននៅលើល្បាយដីដែលបានសំលាប់មេរោគ
បណ្តុះកូនក្នុងកន្ទោង ឬ ក្នុងដង់ស៊ីតេសមស្របដើម្បីអោយមានពន្លឺគ្រប់គ្រាន់
មិនស្រោចទឹកនៅពេលព្រលឹមពេក ឬល្ងាចត្រជាក់ពេកទេ
ត្រូវលាងសំអាតដៃឬឧបករណ៍នៅពេលចាប់កាន់កូនសំណាបដែលល្អ
ត្រាំគ្រាប់ពូជនៅក្នុងទឹកក្តៅ៥០អង្សាសេ ទុករយៈពេល៣០នាទីមុនពេលសាប
រៀបចំកន្លែងបណ្តុះកូនដែលមានពន្លឺគ្រប់គ្រាន់
សំអាតស្មៅ
ប្រើពូជធន់
ប្រើជីសរីរាង្គពុកផុយល្អ
ប្រើប្រាស់ទឹកស្រោចស្រពអោយសមស្រប
ដកដើមកើតជម្ងឺ កប់ចោល
ប្រើថ្នាំគីមី កំចាត់ពពួកផ្សិត មានដូចជាម៉ង់កូហ្សិប, មេតាឡាក់ស៊ីល,កុក៨៥ ,កាបែនណាហ្សីម
ជម្ងឺផ្សិតម្សៅ
រោគសញ្ញា និងលក្ខណៈសំគាល់ៈ
ផ្សិតម្សៅពណ៌សៗ និងកើតមាននៅផ្ទៃស្លឹកខាងលើ
ផ្ទៃខាងក្រោមស្លឹកដែលរងការបំផ្លាញ និងប្រែទៅជាពណ៌ក្រហមត្នោត ហើយផ្ទៃខាងលើ និងប្រែទៅជាពណ៌លឿងតែបរិមាណផ្សិតម្យៅនៅតែបន្តិចបន្តួច
ប៉ុណ្ណោះ។
ផ្សិតម្សៅច្រើនកើតលើប្រភេទដំណាំ ត្រសក់ ល្ពៅ ម្ទេស ប៉េងបោះ និងត្រប់
វិធានការការពារ និងកំចាត់ៈ
សំអាតចំការអោយបានស្អាតល្អ
ដាំដំណាំឆ្លាស់
ដំាដំណាំក្នុងចន្លោះគុម្ពសមស្របដើម្បីអោយដំណាំទទួលពន្លឺបានគ្រប់គ្រាន់
ប្រើថ្នាំគីមី កំចាត់ពពួកផ្សិត មានដូចជាម៉ង់កូហ្សិប, មេតាឡាក់ស៊ីល,,កាបែនណាហ្សីម , ក្លរ៉ូតានីល (ថ្នាំដែលមានផ្សំជាមួយសារធាតុស្ពាន់ធ័រ) ។
ជម្ងឺទុំលឿងស្លឹក
រោគសញ្ញា និងលក្ខណៈសំគាល់ៈ
រោគសញ្ញាកើតនៅលើស្លឹក
ពីដំបូងមានផ្សិតពណ៌លឿងស្រាលរាងដូចសាជីនៅលើផ្ទៃស្លឹក
បន្ទាប់មកប្រែទៅជាពណ៌ស្វាយប្រផេះ ឬត្នោត
សីតុណ្ហភាពទាបឬខ្ពស់សុទ្ធតៃសមស្របសំរាប់ការវិវត្តន៍នៃមេរោគនេះ
ផ្សិតម្សៅច្រើនកើតលើប្រភេទដំណាំ ត្រសក់ ត្រសក់ស្រូវ និងឳឡឹក
វិធានការការពារ និងកំចាត់ៈ
សំអាតចំការអោយបានស្អាតល្អ
ដាំដំណាំឆ្លាស់ ,ប្រើពូជធ្ងន់
ដំាដំណាំក្នុងចន្លោះគុម្ពសមស្របដើម្បីអោយដំណាំទទួលពន្លឺបានគ្រប់គ្រាន់
ប្រើថ្នាំគីមី កំចាត់ពពួកផ្សិត មានដូចជាម៉ង់កូហ្សិប, មេតាឡាក់ស៊ីល,,កាបែនណាហ្សីម ។
ជម្ងឺអុចស្លឹក
រោគសញ្ញា និងលក្ខណៈសំគាល់ៈ
រោគសញ្ញាកើតនៅលើស្លឹក ទងស្លឹក ទងផ្កាឬផ្លែ និងដើម
មានអុចពណ៌ត្នោតស្រាល ឬពណ៌ត្នោត មានរាងមូល ហើយមានពណ៌ស
ឬពណ៌ទង់ដែងនៅចំកណ្តាល ។
ការបំផ្លាញធ្ងន់ធ្ងរស្លឹកប្រែទៅជាពណ៌លឿង ហើយជ្រុះ
បរិយាកាសសើមហើយក្តៅខ្លាំង ធ្វើអោយមេរោគវិវត្តន៍ និងរាលដាលឆាប់រហ័ស
មេរោគនេះអាចរស់នៅក្នុងដីរយៈពេលយូរ ហើយឆ្លងទៅដំណាំក្រោយៗទៀត
ជម្ងឺនេះច្រើនកើតលើប្រភេទដំណាំ ម្ទេស ប៉េងបោះ ពពួកសណ្តែក អូក្រា ឳឡឹក…
វិធានការការពារ និងកំចាត់ៈ
សំអាតចំការអោយបានស្អាតល្អ ដាំដំណាំឆ្លាស់ ,ប្រើពូជធន់
ដំាដំណាំក្នុងចន្លោះគុម្ពសមស្របដើម្បីអោយដំណាំទទួលពន្លឺបានគ្រប់គ្រាន់
ប្រើថ្នាំគីមី កំចាត់ពពួកផ្សិត មានដូចជាម៉ង់កូហ្សិប, មេតាឡាក់ស៊ីល,កាបែនណាហ្សីប, ថ្នាំដែលមានលាយសារធាតុទង់ដែង ។
ជម្ងឺស្រពោនស្រស់
រោគសញ្ញា និងលក្ខណៈសំគាល់ៈ
ជាធម្មតាដើមទាំងមូលស្រពោនពីត្រួយបណ្តូលមកមុន
បើយើងធ្វើពំនុះកាត់គល់ដំណាំ យើងឃើញសសៃរនាំទឹក និងរុក្ខរសប្រែ
ទៅជាពណ៌ត្នោត ។
បើយើងកាត់គល់ដាក់ត្រាំទឹក យើងនិងឃើញផ្សែងពណ៌សឬប្រផេះចេញពី
កំណាត់គល់ដំណាំ។
ជម្ងឺនេះច្រើនកើតលើប្រភេទដំណាំ ម្ទេស ប៉េងបោះ ដំឡូងបារាំង ថ្នាំជក់ និងល្ពៅ
ច្រើនកើតនៅពេលចេញផ្កា
វិធានការការពារ និងកំចាត់ៈ
បណ្តុះកូនក្នុងកន្ទោងដោយប្រើដីជីដែលបានសំលាប់មេរោគរួច
ត្រាំគ្រប់ពូជជាមួយទឹកក្តៅមុនពេលយកទៅដាំ និងមុនពេលសាបកូន
ជៀសវាងការដាំដុះលើដីដែលមានជម្ងឺនេះ
ដកដើមដែលកើតជម្ងឺកប់ឬដុតចោល
ការស្រោចទឹកបិទជាកំណាត់ៗការពារកុំអោយឆ្លងពីដើមមួយទៅដើមមួយទៀត
ការពារកុំអោយមានរបួសនៅលើដើមរបស់ដំណាំ
ជម្ងឺរួញស្លឹកពណ៌លឿង
រោគសញ្ញា និងលក្ខណៈសំគាល់ៈ
ដើមរុក្ខជាតិក្រិន ត្រួយបណ្តូលឈរត្រង់ ស្លឹកមានទំហំតូចជ្រួញ ហើយខ្មូររមូល ចូលក្នុង និង
មានពកពណ៌លឿងនៅតាមជាយគែមស្លឹក រឺនៅចន្លោះទ្រនង់ស្លឹក ចំណែកផ្កាអាចស្វិតស្រពោន។
ជម្ងឺនេះកើតច្រើនលើដំណាំប៉េងបោះ ហើយរុយសជាភ្នាក់ងារចំលងជម្ងឺដ៏សំខាន់ ដោយវាជញ្ជក់យករុក្ខរសពីដំណាំពេលនៅតូច ហើយរោគសញ្ញាលេចឡើងនៅពេលដំណាំធំ។ ស្មៅ និងអាកាស
ធាតុក្តៅស្ងួតផ្តល់នូវល័ក្ខខ័ណ្ឌសមប្រកបសំរាប់ការវិវវត្តន៍របស់រុយសក្នុងការចំលងវីរុស តែបរិ
មាណរុយស និងថយចុះបន្ទាប់ពីមានភ្លៀងធ្លាក់។វីរុសរាត្បាតយ៉ាងលឿន ហើយអាចបំផ្លាញ
ដំណាំ ១០០% នៅពេលប្រមូលផល វាមិនបណ្តាលអោយដំណាំងាប់ទេ តែក្រិន និងមានផ្លែតូច ធ្វើអោយបាត់បង់ទិន្នផលស្ទើតែ ១០០%។
វិធានការការពារ និងកំចាត់ៈ
– បណ្តុះកូនដំណាំក្នុងសំណាញ់ដែលមានក្រឡាញឹកល្អ ហើយរក្សាកូនសំណាបនៅក្នុង
សំណាញ់រហូតដល់អាយុ៣០ថ្ងៃទើបយកទៅស្ទូង ជៀសវាងស្ទូងកូនដំណាំនៅពេលដែលបរិមាណរុយសកើនឡើងនៅក្នុងចំការ ប្រសិនបើគ្មានសំណាញ់ការពារ នៅពេលស្ទូងគួរតែប្រើថ្នាំសំលាប់សត្វល្អិតដូចជាកុងហ្វីដ័រ Confidor ដើម្បីការពារ។
– សំអាតស្មៅជាប្រចាំ,ដាំដំណាំឆ្លាស់,ដំណាំរបងព័ទ្ធជុំវិញដូចជា ពោត និងផ្កាឈូករ័ត្ន …
– ប្រើគ្រាប់ស្តៅកំចាត់រុយសញីដែលមិនទាន់ពេញវ័យ ដើម្បីកាត់បន្ថយបរិមាណពង
Categories: កសិកម្ម