សត្វល្អិតសំខាន់ៗលើដំណាំបន្លែ

chewing2aលក្ខណៈទូទៅនៃសត្វល្អិត

១.និយមន័យៈ

សត្វល្អិតៈ គឺជាសត្វដែលមានគ្រោងឆ្អឹងនៅក្រៅខ្លួន,មានដងខ្លួនចែកចេញជា ៣កង់ ក្បាល ទ្រូង និង ពោះ,មានជើង៦មានស្លាបពីរគូ,មានអង់តែន១គូ និងបន្តពូជដោយសារភេទ។
២.លក្ខណៈរូបរាងៈ
ក. ក្បាលៈ
– មានថ្ងាស ថ្ពាល់ និងប្រអប់មាត់
– ទ្រង់ទ្រាយរបស់ក្បាល៣មានគឺ ក្បាលលយទៅមុខ ក្បាលសំយ៉ុង និងក្បាលខុបទៅមុខ។
ខ.ភ្នែកៈ មាន
– ភ្នែកសមាស ២ធំ
– ភ្នែកជំនួយ ឬសាមញ្ញ១ទៅ៣គូ
*ភ្នែកសមាសៈអត់ត្របកទេ វាជាអេក្រង់ទទួលពន្លឺមកហើយជះទៅវិញ
*ភែ្នកជំនួយៈ មានត្របក មានតួនាទីផ្ទៀងផ្ទាត់ការមើល
គ.អង់តែនៈ បង្គុំអង់តែន មាន គល់ ដង ប្រមោយ ។ អង់តែនមានតួនាទីស្តាប់សំលេង ស្រង់
ក្លិន ទទួលព័ត៌មាន និងបញ្ចូនពត៌មាន វេទនារម្មណ៏(សប្បាយ កើតទុក) ។ អង់តែនសត្វល្អិត
ទទួលព័ត៌មានបានល្អបំផុតគឺ១គីឡូម៉ែត្របួនជ្រុង។
ឃ. ប្រអប់មាត់ៈ
– កកេរឬទំពារ
– ចុចជញ្ជក់
– លិទ្ធ(មេអំបៅ)
ង. ទ្រូងៈមាន៣កង់ ទី១(កង់មុខ) ទី២(កង់កណ្តាល) ទី៣(កង់ក្រោយ)ក្នុង១កង់មានជើង១គូ
ច. ជើងៈ សត្វល្អិតមានជើង ៦គូ
ឆ. ស្លាបៈ សត្វល្អិតមានស្លាប២គូ តែសត្វល្អិតខ្លះទៀតស្លាបមាន១គូ
*ស្លាប២គូ គឺ១គូដុះនៅកង់កណ្តាល និង១គូទៀតដុះនៅកង់ក្រោយនៃទ្រូង
*ស្លាប១គូ គឺដុះកង់កណ្តាលនៃទ្រួង
គ. ពោះ មានច្រើនកង់ ជាទូទៅវាមាន១១កង់ ប៉ុន្តែសត្វល្អិតខ្លះអាចមានដល់១២ ទៅ១៣កង់
នៅកង់ផ្នែកចុងក្រោយមានប្រដាប់បន្តពូជ និងប្រដាប់បញ្ចេញចោល។
* ប្រដាប់បន្តពូជញី នៅកង់ទី៩
* ប្រដាប់បន្តពូជឈ្មោល នៅកង់ទី៨ និងទី៩
ច.ស្បែកៈ ស្បែករបស់សត្វល្អិតចែកចេញជាពីរ ផ្នែកៈ
– Epiderm: គឺស្រទាប់ស្តើងខាងក្រៅបំផុត
– Cuticule: គឺជាជាតិស្នែងរឹង
* ស្បែករបស់សត្វល្អិតមានជាតិស្នែងរឹង មិនជ្រាបទឹក បើប្រៀបធៀបនឹងស្បែករបស់
មនុស្ស ស្បែកសត្វល្អិតរឹងជាង១៦ដង។
៣.ការបន្តពូជៈ
– ការបន្តពូជដោយភេទញី និង ឈ្មោល
– សត្វញីបញ្ចេញពងតាមរយៈប្រដាប់បន្តពូជ
៤.បំរែបំរួលរូបរាងៈ
បំរែបំរួលរូបរាងមាន ២សណ្ឋានៈ
ក. សណ្ឋានពេញលេញៈ
 មេ
 ពងៈ មានពងរាយ ពងជាសំបុក
ពងរបស់សត្វល្អិតមានរាងផ្សេងៗគ្នា
 ដឹកឌឿៈ មានលក្ខណៈ
• ក្បាល ជើង អង់តែនៈ នៅក្រៅស្រោម
• ក្បាល ជើង អង់តែនៈ នៅផ្អោបជាប់នឹងខ្លួន
• គ្រប់សរីរាង្គៈ នៅក្នុងស្រោម
 ដង្កូវៈ ខ្លះគ្មានជើង, ខ្លះមានជើង៣គូ, ខ្លះមានជើង៣គូនិងជើងបញ្ឆោត
លូតលាស់ខុសធម្មតា។
*សត្វល្អិតមានវដ្តជីវិតពេញមានដូចជាដង្កូវរយ ដង្កូវយោលទោង ដង្កូវស៊ីបណ្តូល
ទាកគូ អណ្តើកមាស….។ល។

ខ. សណ្ឋានមិនពេញលេញៈ
-មេ
-ពង
-កូន

*សត្វល្អិតមានវដ្តជីវិតមិនពេញលេញមានដូចជាពពួក មមាច ចៃ ស្រឹង កណ្តូប ចង្រិត មមង់..។ល។

៥. កត្តាដែលនាំអោយមានសត្វល្អិតៈ

សត្វមានប្រយោជន៍
១.និយមន័យៈ
សត្វមានប្រយោជន៍ គឺជាសត្វទាំងឡាយដែលរស់នៅក្នុងដំណាំ ប៉ុន្តែវាមិនបំផ្លាញដំណាំ តែស៊ីសត្វស៊ីដំណាំជាចំណីអាហារ។ សត្វមានប្រយោជន៍ជាមិត្តរបស់កសិករនិងវាជាកងការពារដែលមិនទារ
កម្រៃ។
២.តួនាទីសត្វមានប្រយោជន៍នៅក្នុងប្រព័ន្ធបរិស្ថានដំណាំមានៈ ៣ប្រភេទ
-ពពួកប្រេដាទ័រ រឺ សត្វទំពារ
-ពពួកប៉ារ៉ាស៊ីត
-ពពួកបង្ករោគ
៣. និយមន័យពីតួនាទីសត្វមានប្រយោជន៍និមួយៗ៖
-ប្រេដាទ័រៈ គឺជាពពួកសត្វទាំងឡាយណាដែលស៊ីពង,សាច់គ្នាវាជាអាហារ។
ដូចជាៈ ពីងពាង អណ្តើកមាស កន្ទុំរុយ រុយចោរ។
ប្រេដាទ័រចែកជា ៣ក្រុម
ក្រុមយាមល្បាតៈ គឺពពួកសត្វមានប្រយោជន៍ទាំងឡាយណាដែលមានវត្តមានជាប្រចាំនៅក្នុង
និងក្រៅចំការ។ ឧទាហរណ៍ៈ ពីងពាង ខ្មូតដី សត្វ កន្ទុយពីរ។
ក្រុមតាមដានៈ កើតមាននៅពេលមានវត្តមានសត្វស៊ីដំណាំ។
ឧទាហរណ៍ៈ ស្រឹងគោក កណ្តូបអង់តែនវែង ចង្រិតកន្តុល។
ក្រុមឆក់ឱកាសៈ កើតមាននៅពេលមានវត្តមានសត្វស៊ីដំណាំ។
ឧទាហរណ៍ៈ កន្ទុំរុយ រុយចោរ។
ប៉ារ៉ាស៊ីតៈគឺជាពពួកសត្វទាំងឡាយណាជ្រកនៅលើគេស៊ីបំផ្លាញគេ ហើយវិវត្តជិវិត
របស់វាលើសត្វស៊ីដំណាំ។ ឧទាហរណ៍ៈ ឪម៉ាល់ រុយប៉ារ៉ាស៊ីត។
ពពួកបង្ករោគៈ គឺជាភ្នាក់ងារបង្ករោគសំរាប់សំលាប់សត្វល្អិត។
ឧទាហរណ៍ៈ បាក់តេរី វីរុស ផ្សិត។
៤. កត្តាបរិស្ថានដែលធ្វើអោយសត្វមានប្រយោជន៍កើនឡើងៈ
ចំណីគ្រប់គ្រាន់ ជំរក
អាកាសធាតុ ការប្រើប្រាស់ថ្នាំពុល
ដង្កូវរយឬដង្កូវហ្វូងឬដង្កូវទ័ព
វដ្តជីវិត

ដង្កូវយោលទោង
វដ្តជីវិត និងលក្ខណៈរូបរាងៈ

-ពងៈ ពណ៌លឿងភ្លាវទៅក្រម៉ៅពេលវាជិតញាស់ ពងនៅរាយៗផ្នែកខាងក្រោមនៃផ្ទៃស្លឹក
-ដង្កូវៈពណ៌បៃតងព្រលែត ខ្លួន១២កង់ លើដងខ្លួនមានរោមពណ៌ខ្មៅ កន្ទុយព្រែកជាពីរ ជើងបីគូ ជើង បញ្ឆោត៤គូ និងប្រវែង៧ ទៅ ៩ ម.ម។
-ដឹកដឿៈប្រវែង៦ ម.ម មានសំឡីព័ទ្ធជុំវិញវារស់នៅផ្នែកខាងក្រោមនៃផ្ទៃស្លឹក
– -មេអំបៅៈក្បាលពណ៌ប្រផេះក្រម៉ៅពណ៌លឿងក្រម៉ៅនៅលើខ្នង វាចូលចិត្តរស់នៅផ្នែកខាង
– ក្រោមនៃ ផ្ទៃស្លឹក ។
– ការស៊ីបំផ្លាញ និងស្នាមបំផ្លាញ
ស៊ីបំផ្លាញផ្នែកខាងក្រោមនៃផ្ទៃស្លឹកពីទ្រនុងទៅកណ្តាលស្លឹក
ដោយបំផ្លាញជាលិកា នៃផ្ទៃស្លឹកពណ៌ បៃតងបន្សល់ភ្នាសសៗ ។
៤.វិធានការការពារនិងកំចាត់
– រៀបចំដីអោយបានស្អាត និងដាំដុះស្របពេលតែមួយ
– ដាំដំណាំជាអន្ទាក់ឬដំណាំឆ្លាស់,ដាក់អន្ទាក់ស្ករទាក់មេអំបៅ,
– ប្រមូលកាកសំណល់ដុតចោល,ប្រើកន្ត្រងបក់សត្វ
– ប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិ
– ប្រើថ្នាំគីមីដែលមានធាតុសកម្មអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin)…

ដង្កូវស៊ីបណ្តូល
វដ្តជីវិតនិងលក្ខណៈរូបរាងៈ

ស្នាមបំផ្លាញនិងការស់នៅៈ ស៊ីបំផ្លាញបណ្តូល ឬត្រួយរហូតធ្វើអោយដំណាំថយទិន្នផលឬខូចខាត
ទាំងស្រុង វារស់នៅក្នុងបណ្តូល បន្លែ ពេលបណ្តូលត្រូវបានបំផ្លាញវាចោះចូលទៅក្នុងគល់ហើយរស់
នៅទីនោះ ។
វិធានការការពារនិងកំចាត់
 រៀបចំដីអោយបានស្អាត , ដាំដំណាំជាអន្ទាក់ឬដំណាំឆ្លាស់
 ប្រមូលកាកសំណល់ដុតចោល
 ប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិ
 ប្រើអន្ទាក់ស្អិតទាក់មេអំបៅ
 ប្រើថ្នាំគីមីកសិកម្មដែលមានធាតុសកម្មអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) កាបារីល(carbaryl)…
ដង្កូវស៊ីញ៉េ
វដ្តជីវិតនិងលក្ខណៈរូបរាងៈ

ស្នាមបំផ្លាញៈ ដង្កូវវាស៊ីកោសជាលិកាបៃតងរបស់ស្លឹករុក្ខជាតិ ដោយបន្សល់ទុកនូវភ្នាសរាងដូច
ស៊ីញ៉េឬផែនទី។
វិធានការការពារនិងកំចាត់
 សំអាតស្មៅជុំវិញចំការ ,ដំាដំណាំបង្វិល,សំអាតកូនសំណាប,ដាំដំណាំបង្វិល
 ប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិ
 ប្រើអន្ទាក់ស្អិតកំចាត់រុយស៊ីញ៉េ
 បេះស្លឹកដែលមានរុយស៊ីញ៉េ
 ប្រើថ្នាំគីមីកសិកម្មមានដូចជាធាតុសកម្មអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) កាបារីល(carbaryl)…

ដង្កូវចោះផ្លែ
វដ្តជីវិតនិងលក្ខណៈរូបរាងៈ

វិធានការកំចាត់ៈ
-បេះដោយដៃនូវផ្លែដែលវាស៊ីបំផ្លាញ និងពងរបស់វារួចកំទេចចោល
-ដង្កូវនេះបានបង្កើតភាពស៊ាំជាមួយនិងថ្នាំកំចាត់សត្វល្អិតជាច្រើន ដូចនេះត្រូវជ្រើសរើសថ្នាំណា ដែលមាន ប្រសិទ្ធភាព ដែលធាតុសកម្មដូចជា អាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) កាបារីល(carbar)អ៊ីមីដាក្លរព្រីដ(Imidacloprid)…។
-ឪម៉ាល់ប៉ារ៉ាស៊ីតជាសត្រូវធម្មជាតិមួយយ៉ាងមានប្រសិទ្ធភាពក្នុងការកំចាត់ពងដង្កូវ។ ពងដង្កូវនិងប្រែ ទៅជា
ព៌ណខ្មៅនៅពេលដែលត្រូវឪម៉ាល់ពងដាក់។ ក្រៅពីនេះមាន ភ្នាក់ងារ អិន ភី វី NPV និង អណ្តើកមាស។

សត្វទ្រីប
វដ្តជីវិតៈ (មិនអាចកំណត់ច្បាស់លាស់ដោយវាមានភាពប្រែប្រួលខ្លាំង)

ស្នាមបំផ្លាញនិងការរស់នៅៈ
មេពេញវ័យ និងកូនដង្កូវ វាជញ្ជក់រុក្ខរស(ជ័រ) ធ្វើអោយស្លឹកដំណាំឡើងស្ងួត នៅផ្នែកខាងចុង ហើយ
មានលក្ខណៈរមូរដែលជាជំរករបស់ទ្រីប។ វាចូលចិត្តបំផ្លាញដំណាំបន្លែនៅដំណាក់លូតលាស់ ជា
ពិសេសក្នុងដំណាក់កាលកូន ទ្រីបកើតឡើងច្រើនបំផុតនៅរដូវក្តៅគ្មានភ្លៀង ហើយវាក៏ថយចុះទៅវិញនៅពេលមានភ្លៀងធ្លាក់
វិធានការការពារ និង កំចាត់ៈ
– ថ្នាលបណ្តុះកូនត្រូវគ្របសំណាញ់ក្រឡាញឹក
– សំអាតស្មៅ និងចុះពិនិត្យចំការជាប្រចាំពិនិត្យពីវត្តមានសត្វទ្រីប
– ដាក់អន្ទាក់ពណ៌ខៀវ ពណ៌លឿងស្អិតការពារខាងក្រៅចំការ
– កុំប្រើជីអាសូតច្រើនហួស
-ដកដើមដែលកើតជម្ងឺវីរ៉ុសចេញភ្លាមដើម្បីកាត់បន្ថយការចំលងជំងឺនេះ
-ប្រើថ្នាំផ្សំពីធម្មជាតិ រារាំងនិងបណ្តេញកុំអោយទ្រីបមកបំផ្លាញ
– ប្រើថ្នាំគីមីប្រសិនបើមានការបំផ្លាញធ្ងន់ធ្ងរ ដូចជាថ្នាំ អាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) ដែលតាមេទ្រីន(Deltamethrin)អ៊ីមីដាក្លរព្រីដ(Imidacloprid)…

សត្វទាកគូ

វដ្តជីវិត និងលក្ខណៈរូបរាង

ស្នាមបំផ្លាញនិងការរស់នៅៈ
មេរស់នៅលើស្លឹក និងគល់របស់ដំណាំវាស៊ីបំផ្លាញស្លឹកបន្សល់
ស្នាម ដាច់ធ្លុះតូចៗ រីឯដង្កូវស៊ីបំផ្លាញឬស និងគល់ដំណាំ។
វិធានការការពារ និងកំចាត់
-រៀបចំដីអោយបានស្អាតដោយដុតដីលើរងសំរាប់សាបគ្រាប់និងដាំ,ដាំដំណាំជាអន្ទាក់ដាំដំណាំចំរុះដូចជាជីអង្កាមដើមខ្ទឹម ប៉េងប៉ោះជាដើម និងថែរក្សាសត្វមានប្រយោជន៏។
-សំអាតស្មៅ និងពន្លិចទឹកមុនដាំ.គ្របស្បោងប្លាស្ទិចលើរងរយៈពេល១៥ ថ្ងៃ មុនដាំ
– បណ្តុះកូនប្រើសំណាញ់ការពារសត្វល្អិត និងប្រើសំណាញ់ហ៊ុំព័ទ្ធជារបងពេលដាំ
កម្ពស់១,២-១,៥ម ទាកគូមិនអាចលោតចូលទៅក្នុងសួនបន្លែ។
– ចាប់ដោយប្រើបំពង់បឺត,ប្រើប្រដាប់ឆក់មូស,ប្រើអន្ទាក់ស្អិត.អន្ទាក់ទឹក និងអន្ទាក់ទឹកមានក្លិនស្អុយ-ប្រើថ្នាំផ្សំពីរុក្ខជាតិសំរាប់បណ្តេញនិងកំចាត់
-ក្នុងករណីបំផ្លាញខ្លាំងប្រើថ្នាំគីមីដែលសារធាតុសកម្មដូចជា ដែលតាមេទ្រីន(Deltamethrin),ពែរមេទ្រីន(Premethrin) អ៊ីមីដាក្លរព្រីដ(Imidacloprid)…

ពីងពាងក្រហម

លក្ខណៈរូបរាង និង វដ្តជីវិតៈ

ស្នាមបំផ្លាញៈមេនិងកូនជញ្ជាក់យករុក្ខរសផ្នែកខាងក្រោមនៃស្លឹក ធើ្វអោយស្លឹកមានស្នាមអុចៗ
ពណ៌លឿងស និង ប្រែទៅលឿងច្រេស ។ ស្លឹករុក្ខជាតិរមូលស្លឹក ស្ងួតហើយស្រួយ បង្អាក់ការលូត
លាស់ឬងាប់តែម្តង ។វាជញ្ជក់ផ្នែកខាងក្រោមផ្ទៃស្លឹកយករុក្ខរសរបស់រុក្ខជាតិ ហើយវាក៍ជាភ្នាក់ងារ
ចំលងជំងឺវីរុសផងដែរ ។
វិធានការពារនិង កំចាត់ៈ
-រៀបចំដីអោយបានស្អាត សំអាតចំការជាប្រចាំ
-កាច់មែកឬធាងដែលមានសំបុកពង,មានពីងពាងនិង ស្លឹករងការបំផ្លាញចោល
-ថ្នាំផ្សំពីរុក្ខជាតិសំរាប់បណ្តេញ និងការពារ
-ថ្នាំគីមីដែលមានសារធាតុសកម្មដូចជាអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) ដែលតាមេទ្រីន(Deltamethrin)អ៊ីមីដាក្លរព្រីដ(Imidacloprid)…
អណ្តើកមាសកវែង

វដ្តជីវិត និងលក្ខណៈរូបរាងៈ

មមាចខៀវ
វដ្តជីវិត និងលក្ខណៈរូបរាងៈ

សត្វចៃ
វដ្តជីវិត និងលក្ខណៈរូបរាងៈ
កូនៈ កូនចៃឆ្លងកាត់៤ដំណាក់កាល ទើបក្លាយទៅជាមេពេញវ័យ
មេៈ បន្តពូជដោយគ្មានញីឈ្មោល ព្រោះនៅក្នុងខ្លួនរបស់ចៃ មានលក្ខណៈបន្តពូជស្រាប់តែម្តង
ហើយវាក៏អាចបន្តពូជដោយញីឈ្មោលបានដែរ។ នៅផ្នែកខាងក្រោមនៃចៃ វាមានប្រដាប់
បញ្ចេញជាតិស្ករ ដែលស្រមោចចូលចិត្តស៊ីអាចម៏វា។មេពេញវ័យអាចរស់បានប្រហែល៣ សប្តាហ៍ ហើយក្នុងថ្ងៃមេ១ក្បាលអាចបង្កើតកូន៩ក្បាល ។ វាបំផ្លាស់ទីដោយជើងក្នុងចំងាយ
ជិតៗ ហើយបំផ្លាស់ទីឆ្ងាយដោយសារខ្យល់ និងការយកកូនដំណាំទៅដាំ ។
វដ្តជីវិតៈ យើងមិនអាចកំណត់អាយុកាលរស់នៅរបស់ចៃបានជាក់លាក់ទេ ការរស់ឬស្លាប់ប្រែ
ប្រួលទៅតាមលក្ខខ័ណ្ឌសមស្របឬចំណីគ្រប់គ្រាន់របស់វា។
– នៅតំបន់ត្រជាក់វដ្តជីវិតវាឆ្លងកាត់៣ដំណាក់ការគឺពីមេ ពង កូន(ភាគច្រើនដុះស្លាប)
-នៅតំបន់ត្រូពិច វដ្តជីវិតវាឆ្លងកាត់ពីរដំណាក់កាលគឺមេ ពង កូន(ញីមានស្លាប)
ស្នាមបំផ្លាញ និងលក្ខណៈបំផ្លាញរបស់ចៃ
ស្លឹករុក្ខជាតិរមូលចុះក្រោម ស្លឹកស្ងួតហើយស្រួយ ភាគច្រើនវាជញ្ជក់ផ្នែកខាងក្រោម ផ្ទៃស្លឹក យករុក្ខរសពីដើម នាំអោយបង្អាក់ការលូតលាស់របស់រុក្ខជាតិ ហើយសំខាន់ជាងនេះទៅទៀត វាជាភ្នាក់ងារចំលង ជំងឺវីរុស ។
វិធានការនិងការពារកំចាត់ចៃ
-រៀបចំដីអោយបានស្អាតល្អ សំអាតសួនបន្លែជាប្រចាំ
-ចាប់ដោយដៃ
-កាច់មែកឬធាងដែលមានចៃញីចចោល
-ប្រេដាទ័រដូចជា អណ្តើកមាស កន្ទេចអាល រុយចោរប្លន់ ពីងពាង
-ពពួកបង្ករោគដូចជា ផ្សិត បាក់តេរី វីរុស
វិធានការប្រើថ្នាំកសិកម្មៈ
-ថ្នាំផ្សំពីរុក្ខជាតិ
-ថ្នាំគីមីដែលឋិតនៅក្នុងចំណាត់ថ្នាក់ពុលមធ្យមឬពុលខ្សោយដូចជា OSHIN អូស៊ីន ក្នុងបរិមាណ ៥ ក្រាម ទឹក ១៦លីត្រ ។

រុយស
វដ្តជីវិត និងលក្ខណៈរូបរាងៈ

ស្នាមបំផ្លាញ និងលក្ខណៈបំផ្លាញរបស់រុយសៈ
មេនិងកូនជញ្ជក់រុក្ខរសស្លឹករបស់រុក្ខជាតិបណ្តាលអោយរុក្ខ
ជាតិស្រពោន ស្លឹកលឿង ការលូតលាស់ខ្សោយ ហើយបន្ទាប់មកងាប់
តែម្តង ។ មេបញេ្ចញជាតិស្ករម្យ៉ាង(អាចម៏) វាបណ្តាលអោយកើតជម្ងឺផ្សិត
នៅលើស្លឹកធ្វើអោយពណ៌ខ្មៅ បណ្តាលអោយការធ្វើរស្មីសំយោគថយចុះ។
រុយសជាភ្នាក់ងារចំលងជម្ងឺវីរ៉ុស(រួញស្លឹក)។
វិធានការនិងការពារកំចាត់ៈ
– ប្រើក្រដាសពណ៌លឿងដាក់អន្ទាក់ស្អិត
– ប្រើសំណាញ់គ្របលើថ្នាលសំណាប
– សត្រូវធម្មជាតិ(ពងៈបំផ្លាញដោយ អណ្តើកមាស,ចង្រិតកន្តុល,កណ្តូបអង់តែនវែង,
ឳម៉ាល់,កូនៈពីងពាង,ខ្មូដី,សត្វកន្ទុយពីរ,ឳម៉ាល់ មេៈ ពីងពាង,កន្ទុំរុយ,ផ្សិត)
– ប្រើទឹកបាញ់លើរុក្ខជាតិដើម្បីសំលាប់មេរុយស
– ប្រើថ្នាំគីមីអាបាមិកទីន(Abmectin),ពែរមេទ្រីន(Premethrin) ដែលតាមេទ្រីន(Deltamethrin)អ៊ីមីដាក្លរព្រីដ(Imidacloprid)…

ស្រឹងបៃតងលើសណ្តែក
វដ្តជីវិត និងលក្ខណៈរូបរាងៈ

*វដ្តជីវិតមានច្រើនថ្ងៃដោយសារវាមានជីវិតក្រាំង

២.ជម្ងឺសំខាន់ៗលើដំណាំបន្លែ

លក្ខណៈទូទៅនៃជំងឺរុក្ខជាតិ

១. និយមន័យៈ
ជម្ងឺគឺជាដំណើរការមិនប្រក្រតីនៃសរីរាង្គនៅក្នុងកោសិការបស់រុក្ខជាតិ ដែលធ្វើអោយការលូតលាស់មិនល្អ និងទិន្នផលថយចុះ។
ជម្ងឺ គឺផ្នែកទំាងឡាយណារបស់ដំណាំ ដែលមានលក្ខណៈខុសពីសភាពដើម ឬមានទ្រង់ទ្រាយប្លែកពីធម្មតាដែលបណ្តាលមកពីភ្នាក់ងារបង្ករោគ ឬមជ្ឍដ្ឋានជុំវិញដែលបង្កលក្ខណៈសមស្របសំរាប់ការវិវត្តន៍នៃមេរោគ ។
២.កត្តាបណ្តាលអោយមានជម្ងឺរុក្ខជាតិៈ

៣-លក្ខណៈនៃត្រីកោណជំងឺៈ

៤-ភ្នាក់ងារបង្កជំងឺៈ មាន ៤គឺ
-ផ្សិតៈ រោគសញ្ញាដែលបង្កដោយផ្សិតមានសរសៃមីសេល្យូម ព៌ណស ខ្មៅ រឺ បៃតង នៅលើស្លឹក និង ដើម ហើយ ជួនកាលអាចមានស្ប៉ នៅលើគ្រាប់ពូជ។
-វីរុសៈ រោគសញ្ញាដែលបង្កឡើងដោយវីរុសស្លឹករុក្ខជាតិ រួញ ក្រញ៉ង់ ឡើងលើដើមស្លេក
ព៌ណស្លឹកមានព៌ណលឿង ដើមរឹងក្រិន។រីករាលដាលដោយភ្នាក់ងារចំលង (ចៃ មមាចខៀវ រឺ រុយស)
-បាក់តេរីៈ រោគសញ្ញាដែលបង្កឡើងដោយបាក់តេរីដើមស្ពៃក្តោប ផ្លែរលួយមានក្លិនស្អុយខ្លាំង គេឃើញមានសរសៃព៌ណស នៅពេលកាត់ដើម ។ លក្ខណៈនៃការចូលរបស់
បាក់តេរីទៅក្នុងរុក្ខជាតិ មាន ២ គឺ តាមរយៈរន្ធតូច និង ស្នាមរបួស។
-ណេម៉ាតូតៈ រោគសញ្ញានៃណេម៉ាតូតរាងដូចជន្លេន មានវដ្តជីវិតដូចសត្វល្អិត (មានពង និង ដង្កូវ)ឬសមានពក រុក្ខជាតិស្រពោននៅពេលថ្ងៃត្រង់ លូតលាស់នៅពេលត្រជាក់ ហើយដើមក្រិន។

*ចំណាំៈ ភាពខុសគ្នារវាងពកឬសណេម៉ាតូត និង ពកឬសដើមសណ្តែក

ជំងឺទាំងឡាយអាចរាលដាលដោយកត្តា ២យ៉ាងគឺៈ
ក. ការចំលងដោយផ្ទាល់ៈ
-គ្រាប់ពូជ
-ផ្នែកផ្សេងៗនៃរុក្ខជាតិ
-សំណល់រុក្ខជាតិ
-មើម ខ្នែងរុក្ខជាតិ

ជម្ងឺរលាកគល់កូនសំណាប

រោគសញ្ញា និងលក្ខណៈសំគាល់ៈ
 ច្រើនកើតនៅដំណាក់កាលកូនសំណាប គល់ជាំទឹក ទន់ មានរាងស្តួច ហើយ
បាក់កដួលតែម្តង ។
 គល់ដែលនៅក្បែរឬសត្រូវកាត់ផ្តាច់ សរសៃនាំទឹក
រុក្ខរសប្រែជាពណ៌ត្នោតនិងមានផ្សិតនៅគល់
 ឬសប្រែជាពណ៌តោ្នត ហើយរលួយ
 មេរោគរស់នៅលើសារធាតុសរីរាង្គដែលពុកផុយ
វិធានការការពារ និងកំចាត់ៈ
 រៀបចំដីអោយដាំដុះបានស្អាតល្អ
 បណ្តុះកូននៅលើល្បាយដីដែលបានសំលាប់មេរោគ
 បណ្តុះកូនក្នុងកន្ទោង ឬ ក្នុងដង់ស៊ីតេសមស្របដើម្បីអោយមានពន្លឺគ្រប់គ្រាន់
 មិនស្រោចទឹកនៅពេលព្រលឹមពេក ឬល្ងាចត្រជាក់ពេកទេ
 ត្រូវលាងសំអាតដៃឬឧបករណ៍នៅពេលចាប់កាន់កូនសំណាបដែលល្អ
 ត្រាំគ្រាប់ពូជនៅក្នុងទឹកក្តៅ៥០អង្សាសេ ទុករយៈពេល៣០នាទីមុនពេលសាប
 រៀបចំកន្លែងបណ្តុះកូនដែលមានពន្លឺគ្រប់គ្រាន់
 សំអាតស្មៅ
 ប្រើពូជធន់
 ប្រើជីសរីរាង្គពុកផុយល្អ
 ប្រើប្រាស់ទឹកស្រោចស្រពអោយសមស្រប
 ដកដើមកើតជម្ងឺ កប់ចោល
 ប្រើថ្នាំគីមី កំចាត់ពពួកផ្សិត មានដូចជាម៉ង់កូហ្សិប, មេតាឡាក់ស៊ីល,កុក៨៥ ,កាបែនណាហ្សីម

ជម្ងឺផ្សិតម្សៅ

រោគសញ្ញា និងលក្ខណៈសំគាល់ៈ
 ផ្សិតម្សៅពណ៌សៗ និងកើតមាននៅផ្ទៃស្លឹកខាងលើ
 ផ្ទៃខាងក្រោមស្លឹកដែលរងការបំផ្លាញ និងប្រែទៅជាពណ៌ក្រហមត្នោត ហើយផ្ទៃខាងលើ និងប្រែទៅជាពណ៌លឿងតែបរិមាណផ្សិតម្យៅនៅតែបន្តិចបន្តួច
ប៉ុណ្ណោះ។
 ផ្សិតម្សៅច្រើនកើតលើប្រភេទដំណាំ ត្រសក់ ល្ពៅ ម្ទេស ប៉េងបោះ និងត្រប់

វិធានការការពារ និងកំចាត់ៈ
 សំអាតចំការអោយបានស្អាតល្អ
 ដាំដំណាំឆ្លាស់
 ដំាដំណាំក្នុងចន្លោះគុម្ពសមស្របដើម្បីអោយដំណាំទទួលពន្លឺបានគ្រប់គ្រាន់
 ប្រើថ្នាំគីមី កំចាត់ពពួកផ្សិត មានដូចជាម៉ង់កូហ្សិប, មេតាឡាក់ស៊ីល,,កាបែនណាហ្សីម , ក្លរ៉ូតានីល (ថ្នាំដែលមានផ្សំជាមួយសារធាតុស្ពាន់ធ័រ) ។

ជម្ងឺទុំលឿងស្លឹក

រោគសញ្ញា និងលក្ខណៈសំគាល់ៈ
 រោគសញ្ញាកើតនៅលើស្លឹក
 ពីដំបូងមានផ្សិតពណ៌លឿងស្រាលរាងដូចសាជីនៅលើផ្ទៃស្លឹក
 បន្ទាប់មកប្រែទៅជាពណ៌ស្វាយប្រផេះ ឬត្នោត
 សីតុណ្ហភាពទាបឬខ្ពស់សុទ្ធតៃសមស្របសំរាប់ការវិវត្តន៍នៃមេរោគនេះ
 ផ្សិតម្សៅច្រើនកើតលើប្រភេទដំណាំ ត្រសក់ ត្រសក់ស្រូវ និងឳឡឹក

វិធានការការពារ និងកំចាត់ៈ
 សំអាតចំការអោយបានស្អាតល្អ
 ដាំដំណាំឆ្លាស់ ,ប្រើពូជធ្ងន់
 ដំាដំណាំក្នុងចន្លោះគុម្ពសមស្របដើម្បីអោយដំណាំទទួលពន្លឺបានគ្រប់គ្រាន់
 ប្រើថ្នាំគីមី កំចាត់ពពួកផ្សិត មានដូចជាម៉ង់កូហ្សិប, មេតាឡាក់ស៊ីល,,កាបែនណាហ្សីម ។

ជម្ងឺអុចស្លឹក
រោគសញ្ញា និងលក្ខណៈសំគាល់ៈ
 រោគសញ្ញាកើតនៅលើស្លឹក ទងស្លឹក ទងផ្កាឬផ្លែ និងដើម
 មានអុចពណ៌ត្នោតស្រាល ឬពណ៌ត្នោត មានរាងមូល ហើយមានពណ៌ស
ឬពណ៌ទង់ដែងនៅចំកណ្តាល ។
 ការបំផ្លាញធ្ងន់ធ្ងរស្លឹកប្រែទៅជាពណ៌លឿង ហើយជ្រុះ
 បរិយាកាសសើមហើយក្តៅខ្លាំង ធ្វើអោយមេរោគវិវត្តន៍ និងរាលដាលឆាប់រហ័ស
 មេរោគនេះអាចរស់នៅក្នុងដីរយៈពេលយូរ ហើយឆ្លងទៅដំណាំក្រោយៗទៀត
 ជម្ងឺនេះច្រើនកើតលើប្រភេទដំណាំ ម្ទេស ប៉េងបោះ ពពួកសណ្តែក អូក្រា ឳឡឹក…

វិធានការការពារ និងកំចាត់ៈ
 សំអាតចំការអោយបានស្អាតល្អ ដាំដំណាំឆ្លាស់ ,ប្រើពូជធន់
 ដំាដំណាំក្នុងចន្លោះគុម្ពសមស្របដើម្បីអោយដំណាំទទួលពន្លឺបានគ្រប់គ្រាន់
 ប្រើថ្នាំគីមី កំចាត់ពពួកផ្សិត មានដូចជាម៉ង់កូហ្សិប, មេតាឡាក់ស៊ីល,កាបែនណាហ្សីប, ថ្នាំដែលមានលាយសារធាតុទង់ដែង ។

ជម្ងឺស្រពោនស្រស់
រោគសញ្ញា និងលក្ខណៈសំគាល់ៈ
 ជាធម្មតាដើមទាំងមូលស្រពោនពីត្រួយបណ្តូលមកមុន
 បើយើងធ្វើពំនុះកាត់គល់ដំណាំ យើងឃើញសសៃរនាំទឹក និងរុក្ខរសប្រែ
ទៅជាពណ៌ត្នោត ។
 បើយើងកាត់គល់ដាក់ត្រាំទឹក យើងនិងឃើញផ្សែងពណ៌សឬប្រផេះចេញពី
កំណាត់គល់ដំណាំ។
 ជម្ងឺនេះច្រើនកើតលើប្រភេទដំណាំ ម្ទេស ប៉េងបោះ ដំឡូងបារាំង ថ្នាំជក់ និងល្ពៅ
 ច្រើនកើតនៅពេលចេញផ្កា

វិធានការការពារ និងកំចាត់ៈ
 បណ្តុះកូនក្នុងកន្ទោងដោយប្រើដីជីដែលបានសំលាប់មេរោគរួច
 ត្រាំគ្រប់ពូជជាមួយទឹកក្តៅមុនពេលយកទៅដាំ និងមុនពេលសាបកូន
 ជៀសវាងការដាំដុះលើដីដែលមានជម្ងឺនេះ
 ដកដើមដែលកើតជម្ងឺកប់ឬដុតចោល
 ការស្រោចទឹកបិទជាកំណាត់ៗការពារកុំអោយឆ្លងពីដើមមួយទៅដើមមួយទៀត
 ការពារកុំអោយមានរបួសនៅលើដើមរបស់ដំណាំ

ជម្ងឺរួញស្លឹកពណ៌លឿង

រោគសញ្ញា និងលក្ខណៈសំគាល់ៈ
ដើមរុក្ខជាតិក្រិន ត្រួយបណ្តូលឈរត្រង់ ស្លឹកមានទំហំតូចជ្រួញ ហើយខ្មូររមូល ចូលក្នុង និង
មានពកពណ៌លឿងនៅតាមជាយគែមស្លឹក រឺនៅចន្លោះទ្រនង់ស្លឹក ចំណែកផ្កាអាចស្វិតស្រពោន។
ជម្ងឺនេះកើតច្រើនលើដំណាំប៉េងបោះ ហើយរុយសជាភ្នាក់ងារចំលងជម្ងឺដ៏សំខាន់ ដោយវាជញ្ជក់យករុក្ខរសពីដំណាំពេលនៅតូច ហើយរោគសញ្ញាលេចឡើងនៅពេលដំណាំធំ។ ស្មៅ និងអាកាស
ធាតុក្តៅស្ងួតផ្តល់នូវល័ក្ខខ័ណ្ឌសមប្រកបសំរាប់ការវិវវត្តន៍របស់រុយសក្នុងការចំលងវីរុស តែបរិ
មាណរុយស និងថយចុះបន្ទាប់ពីមានភ្លៀងធ្លាក់។វីរុសរាត្បាតយ៉ាងលឿន ហើយអាចបំផ្លាញ
ដំណាំ ១០០% នៅពេលប្រមូលផល វាមិនបណ្តាលអោយដំណាំងាប់ទេ តែក្រិន និងមានផ្លែតូច ធ្វើអោយបាត់បង់ទិន្នផលស្ទើតែ ១០០%។

វិធានការការពារ និងកំចាត់ៈ
– បណ្តុះកូនដំណាំក្នុងសំណាញ់ដែលមានក្រឡាញឹកល្អ ហើយរក្សាកូនសំណាបនៅក្នុង
សំណាញ់រហូតដល់អាយុ៣០ថ្ងៃទើបយកទៅស្ទូង ជៀសវាងស្ទូងកូនដំណាំនៅពេលដែលបរិមាណរុយសកើនឡើងនៅក្នុងចំការ ប្រសិនបើគ្មានសំណាញ់ការពារ នៅពេលស្ទូងគួរតែប្រើថ្នាំសំលាប់សត្វល្អិតដូចជាកុងហ្វីដ័រ Confidor ដើម្បីការពារ។
– សំអាតស្មៅជាប្រចាំ,ដាំដំណាំឆ្លាស់,ដំណាំរបងព័ទ្ធជុំវិញដូចជា ពោត និងផ្កាឈូករ័ត្ន …
– ប្រើគ្រាប់ស្តៅកំចាត់រុយសញីដែលមិនទាន់ពេញវ័យ ដើម្បីកាត់បន្ថយបរិមាណពង