ចាប់ផ្តើមរៀនភាសាអង់គ្លេស

បច្ចុប្បន្នទីផ្សាការងារនៅក្នុងប្រទេសកម្ពុជាមានការប្រកួតប្រជែងយ៉ាងខ្លាំង ហេតុនេះហើយ ទាមទារអោយសិស្ស និស្សិត អ្នកសិក្សាទាំងឡាយមានការខិតខំប្រឹងប្រែង សិក្សានូវជំនាញនិង បង្កើន សម្ថភាពររបស់ខ្លួនតាមរយះការសិក្សានៅសាលា កាស្រាវជ្រាវបន្ថែម កាស្វែងយល់ពីសង្គម ដើម្បី អោយស្របតាមទីផ្សារការងារ។ក្នុងនោះដែរភាសាអង់គ្លេសជាភាសាអន្តជាតិដែលប្រើប្រាស់យ៉ាងទូលំ ទូលាយក្នុងសកលលោកក្នុងការទំនាក់ទំនង ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ។សិស្ស និស្សិត និងអ្នកសិក្សាគួរបង្កើសសម្ថភាពភាសាអង់គ្លេសរបស់ខ្លួន។ខាងក្រោមនេះជា ប្រធានបទ និងវិធីសាស្រ្តដ៏ល្អមួយសំរាប់រៀនភាសាអង់គ្លេសថ្នាក់ដំបូង៖
1. អ្នកដូចកូនទារកទើបនិងកើត
ទារកទើបនិងកើតរៀនភាសារបស់ពួកគេយ៉ាងយឹតៗ។
ដំបូងពួកគេរៀនស្តាប់ បន្ទាប់ មកពួកគេរៀនិយាយ ហើយចុងក្រោយពួកគេរៀនអាននិងសរសេរ។
2. ស្តាប់ភាសាអង់គ្លេសរាល់ថ្ងៃ
ស្តាប់វិទ្យុ មើលទូរទស្សន៍ និង មើលភាពយន្តភាសាអង់គ្លេស
រៀនតាមប្រពន័្ធ អ៊ិនធឺណេត
3. រាប់អានមិត្តជនជាតិអង់គ្លេសរឺ អ្នកសិក្សាភាសាអង់គ្លេស
រៀបចំការសន្ទនា និងអនុវត្តការសន្ទនា
ប្រើប្រាស់សៀវភៅសិក្សាថ្នាក់ដំបូង
4. អានរឿងភាសាអង់គ្លេស
ចាប់ផ្តើមជាមួយសៀវភៅរឿងកូនក្មេង
អានការផ្សាយពានិជ្ចកម្ម ផ្លាកសញ្ញា និងយីហោផ្សេងៗ

5. កត់ត្រាពាក្យថ្មី
សរសេរនូវពាក្យថ្មីៗនៅក្នុងសៀវភៅកត់ត្រារបស់អ្នក
កត់ត្រាពាក្យទាំងនោះតាមលំដាប់តួអក្ស(A…..B………C….)
បង្កើតប្រយោគឧទាហរណ៍
ទំលាប់ប្រើប្រាស់វចនានុក្រមភាសាអង់គ្លេស English-English dictionary
6. កំណត់ហេតុប្រចាំថ្ងៃជាភាសាអង់គ្លេស
ចាប់ផ្តើមជាមួយប្រយោគមួយ អំពីអារម្មណ៍របស់អ្នក អំពីអាកាសធាតុ
អ្វីដែលអ្នកបានធ្វើថ្ងៃនេះ ហើយសរសេរប្រយោគផ្សេងទៀតសំរាប់ថ្ងៃស្អែក
7. ដំណើរកំសាន្តប្រទេសដែលនិយាយភាសាអង់គ្លេស
ពីព្រោះងាយស្រួលរៀនភាសាអង់គ្លេសបានឆាប់រហ័ស
ស្នាក់នៅជាមួយគ្រួសារជនជាតិអង់គ្លេស
ស្តាប់ជនជាតិអង់គ្លេសនិយាយ
និយាយរឿងកំប្លែងដើម្បីបង្ករបរិយាកាសសប្បាយរីករាយ

Post by:ផ្ទះខ្មែរ

Advertisements

2 replies

  1. សំរាប់បទពិសោធផ្ទាល់របស់ខ្ញុំ
    ដើម្បីរៀនភាសាអង់គ្លេសឲបានឆាប់ចេះនិយាយ សូមកុំផ្តោតខ្លាំងលើវេយ្យាករណ៍ពេក 
    ព្រោះgrammarតែងធ្វើឲអ្នកសីក្សាភាសាអង់គ្លេសធុញទ្រាន់ក្នុងការសិក្សា​ មានអារម្មណ៍
    ថារៀនមិនងាយចេះនិយាយ ។​​  grammarភាគច្រើនប្រើនៅពេលសរសេរតែប៉ុណ្ណោះ 
    ណាមួយកាលប្រាស្រ័យទាក់ទងជនបរទេសភាគច្រើនលើសលប់គឺជាជនជាតិអាស៊ីតែ
    ប៉ុណ្ណោះ ពួកគេក៏ចេះមិនលើសយើងដែរ ដូចច្នេះការសន្ទនាគ្នា​ ពួកគេមិនផ្តោតលើ
    វេយ្យាករណ៏​ឡើយព្យាយាមរៀនពាក្យឲបានច្រើន​​​ នឹងព្យាយាមស្តាប់តង់នៃការអាន
    របស់ជនបរទេសឲបានច្រើន​ ព្រោះពាក្យនៃភាសាអង់គ្លេសវាមានតង់់នៃការអានរបស់វា​​ ,
    ខាងក្រោមគឺវីដេអូពន្យល់អ្នកអំពីវិធីរៀនភាសាអង់គ្លេសអោយឆាប់ចេះនិយាយ
    ដោយវិធីងាយ​​​​៧តំណាក់កាល

    Like

    • អគុណសំរាប់ការមកលេងភូមិខ្មែរនិងចែករំលែកនូវបទពិសោធន៌

      Like