អាហារដែលធ្វើឲ្យនោមញឹក

លោក​អ្នក​មាន​ជ្រាប​ដែរ​ទេ​ថា មាន​អាហារ​​មួយ​ចំនួន​ដែល​ក្រោយ​ពេល​ទទួល​ទាន​រួច​ ហើយ​នឹង​ធ្វើ​ឲ្យ​ក្រពះ​នោម​រលាក​រហូត​ដល់​ត្រូវ​នោម​ជា​ញឹក​ញាប់​ហួស​ពី​ការ​ចាំ​បាច់​។ ប្រសិន​បើ​នរណា​ម្នាក់​កើត​រោគ​ពាក់​ព័ន្ធ​នឹង​តម្រង​នោម​នោះ​ យក​ល្អ​គួរ​ចៀស​វាង​អាហារ​មួយ​ចំនួន​ដូចខាង​ក្រោម​នេះ។

អាហារ​ដែល​ធ្វើ​ឲ្យ​នោម​ញឹក​រួម​មាន​ដូចជា ក្រូច​ពោធិ៍​សាត់​ ក្រូច​ថ្លុង​ ម្នាស់​ ស្ករសូ​កូ​ឡា ទឹក​តែ​ កាហ្វេ ទឹក​ម្ទេស ស្ករ​ ទឹក​ឃ្មុំ​ ផលលិតផល​ពី​ផ្លែ​ប៉េង​ប៉ោះ​ ភេសជ្ជៈលាយ​គ្រឿង​ស្រវឹង​ ទឹក​ដោះ​គោ​ឆៅ​ ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​ និង​ទឹក​ក្រូច​ដប​ ឬ​កំ​ប៉ុង​ ។ គួរ​ងាក​មក​ទទួល​ទាន​ផ្លែ​ចេក​ទុំ​ ផ្លែ​ប៉ោម​ តែ​បុរាណ​ និង​មើម​ខ្ទឹម​ស ក៏​អាច​ជំ​នួស​បាន​ដែរ​៕

Advertisements

Categories: សុខភាព