រមៀតមាន​ប្រសិទ្ធ​ភាព​ព្យាបាលជំងឺ​ដំបៅក្រពះ

រមៀត​​ ឬ​ល្មៀត​​ (Curcuma)​​ ជារុក្ខ​​ជាតិ​​ ដែល​​គេ​​ស្គាល់​​ជា​​ទូ​​ទៅ​​វា​​ មាន​​សារធាតុ​​ខឺ​រ​ឃ្យូ​មីន​​ (Curcuma)​ ​ដែល​​អាច​​ទប់​​ទល់​​​នឹង​​រ៉ា​ឌី​​កាល់​​សេរី​ ​និង​​ការ​​រលាក​​​ព្រម​​ទាំង​​កាត់​​បន្ថយ​​ជំងឺ​​ភ្លេច​​ក្លាំង​​​ និង​​​វង្វេង​​វង្វាន់​​​។

 

តាម​​លទ្ធ​​ផល​​នៃ​​ការ​​ស្រាវ​​ជ្រាវ​​របស់​​មហាវិទ្យា​​ល័យ​​សិង្ហ​​បុរី​​បាន​​​រក​​ឃើញ​​ថា​ ​មនុស្ស​​វ័យ​​ចាស់​ ​ដែល​​ពិសា​​សម្លការី​​ ជា​​ប្រចាំ​​មាន​​ជំងឺ​​ភ្លេច​ក្លាំង​​​ និង​​​វង្វេង​​វង្វាន់​​​​តិច​​ជាង​​មនុស្ស​​ចាស់​​ជរា​​ធម្មតា​​ដល់​​ទៅ ​​៤​ដង​​។​

 

​ការ​​សិក្សា​​មួយ​​ទៀត​​ នៅ​​មហា​​វិទ្យា​​ល័យ​​ អារីហ្សូ​ណា​​ បាន​​បង្ហាញ​​ថា​ ​សារធាតុ​​ខឺរ​​ ឃ្យូមីន​​អាច​​ជួយ​​សម្រាល​​អាការៈ​​រលាក​​សន្លាក់​​បាន​​។​ ​

 

ប្រការ​​សំខាន់​​គឺ​​រមៀត​​​អាច​​​ការ​ពា​​រ​ ថ្លើម​​​មិន​​ឲ្យ​​សារ​ធាតុ​​ពុល​​បំផ្លាញ់​​បាន​​ និង​​មាន​​ប្រសិទ្ធ​​ភាព​​សម្លាប់​​មេរោគ​​បាក់​​តេរី​ ទប់​​ស្កាត់​​មហារីក​​ ព្រម​​ទាំង​​ព្យាបាល​​ជំងឺ​​ដំ​បៅ​​ក្រពះ​​ទៀត​​ផង​​។

 

Advertisements

Categories: សុខភាព