នៅពេលនេះ ក្រុមហ៊ុនម៉ៃក្រូសូហ្វបានឱ្យដឹងថា គេបានដាក់ Internet Explorer 10 ឱ្យប្រើហើយតែអ្វីដែលក្រុមហ៊ុននេះមិនបានប្រាប់គេឱ្យដឹងនោះគឺ វាមិនអាចប្រើបានជាមួយ Vista ឡើយព្រោះ Vista នឹងឈានចូលដល់ទីបញ្ចប់របស់វាហើយ ហេតុនេះសម្រាប់អ្នកដែលប្រើ Vista មិនអាចប្រើ Internet Explorer 10 បានឡើយ ។ សូម្បីតែ Internet Explorer 9 ក៏មិនអាចប្រើជាមួយWindows XP បានដែរ ហេតុនេះយើងត្រូវដឹងថា ចាប់ពីពេលនេះទៅ Internet Explorer លែងអាចប្រើបានជាមួយ Windows ចាស់ៗបានទៀតឡើយ ។
តាមមើលទៅ ក្រុមហ៊ុនម៉ៃក្រូសូហ្វកំពុងតែកាត់បន្ថយការប្រើ Windows ចាស់ៗចោលចេញ ហើយជម្រុញឱ្យអ្នកប្រើងាកមកប្រើ Windows7 ជាជំនួសវិញ ដើម្បីងាយស្រួលដល់ការរុញបច្ចេកវិទ្យាថ្មីៗបញ្ចូល និងកាត់បន្ថយចំណាយនិងពេលវេលាសម្រាប់ការផលិតប្រូក្រាមដែលចាស់ៗនោះទៅហើយ រួចចាប់ផ្ដើមសាវតាថ្មីចាប់ពី Windows7 នេះឡើងទៅ
ប្រភព៖ CEN
Categories: បច្ចេកវិទ្យា