ប្រភព៖ ខ្មែរស្ថាបនា
ផ្លែចេកអំបូង ផ្តល់ថាមពល ៩២គីឡូកាល់ឡូរី ក្នុង ១០០ក្រាម បើអ្នកទទួលទានចេកអំបូងពី ២-៣ផ្លែក្នុង១ថ្ងៃ នោះរាងកាយនឹងទទួលបានថាមពលដ៏សមរម្យ ប៉ុន្តែកុំគិតថា ទទួលទានចេកអំបូងតែ១មុខ អាចបញ្ចុះទម្ងន់បានគ្រប់គ្រាន់នោះណា ចំពោះវិធីបញ្ចុះទម្ងន់មិនឲ្យធាត់ដោយចេកអំបូង យើងសូមណែនាំឲ្យទទួលទានចេកអំបូង ១ផ្លៃ ជាមួយទឹកក្តៅឧណ្ហៗ ឬទឹកដោះគោឆៅ គឺត្រូវទទួលទានពេលព្រឹក ខណៈពេលកណ្តាលថ្ងៃ ទទួលបានធម្មតា តែជៀសវាងអាហារចៀន ឬឆា ស្បែកសត្វ ដែលមានជាតិខ្លាញ់ច្រើន យក ល្អគួរទទួលទានអាហារស្ងោរ ឬចំហុយ និងបន្លែឲ្យបានច្រើនជាងសាច់។
ចំណែកពេលល្ងាច គួរទទួលទានអាហារឲ្យរួចរាល់ មុនពេលម៉ោង ០៦ ដល់ ០៧យប់ បើទទួលទានយឺតពេលជាងនោះ អាហារដែលទទួលទានចូលទៅ នឹងត្រូវរាងកាយស្រូបយក បន្លែងទៅជាសំបូរជាតិខ្លាញ់ទៅវិញ។
បើអ្នកមានអារម្មណ៍ហេវ ក្រៅពីអាហារ ត្រូវទទួលទានចេកអំបូង ជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយទឹកដោះគោឆៅក៏បាន ព្រោះក្រៅពីមិនធ្វើឲ្យធាត់ ក៏នៅជួយការពារអាការៈឈឺពោះ និងមានពណ៌សម្បុរស្រស់ថ្លាឡើងថែមទៀត៕
Categories: ចំណេះដឹងទូទៅ