ប្រភពៈ sabay.com.kh
ដោយកង្វះខាតចំណេះដឹងផ្នែក IT អ្នកប្រើប្រាស់កុំព្យូទ័រមួយចំនួនមានចម្ងល់ថាហេតុអ្វីគេមិនប្រើតែ Drive “C” មួយបានហើយ ចាំបាច់ត្រូវមាន Drive “D” និង Drive ផ្សេងៗធ្វើអ្វី? ហើយអ្នកខ្លះយល់ថា Drive “D” នេះកើតឡើងដោយខ្លួនឯងហើយត្រូវតែមានវាជាដាច់ខាត ប៉ុន្តែមិនដឹងថាវាមានផលប្រយោជន៍អ្វី? ទំព័រនេះ Sabay សូមបើកទំព័រមួយដើម្បីលាតត្រដាងរាល់ចម្ងល់ទាំងនេះ។
ក្នុងការចង្អុលបង្ហាញលើចម្ងល់របស់អ្នកប្រើប្រាស់កុំព្យូទ័រសាស្ត្រាចារ្យបង្រៀនជំនាញព័ត៌មានវិទ្យា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាអ្នកស្ម័គ្រចិត្តទទួលបន្ទុកដឹកនាំក្រុមប្រចាំគេហទំព័រ Wikipedia ខ្មែររៀបរាប់ថា ចំពោះ Drive “D” មិនមែនកើតឡើងដោយខ្លួនឯងនោះទេ គឺរាល់ពេលដែលគេដំឡើង Windows គេត្រូវបែងចែកឧបករណ៍ផ្ទុកទិន្នន័យ(Hard Disk)ជា Drive ផ្សេងៗគ្នាដោយគេចាំបាច់ត្រូវតែមាន Drive “C” និង “D” ជាដាច់ខាត។
ការបង្កើតជា Drive ទាំងពីរនេះលោកបន្តថា គេមិនអាចបង្កើតតែ Drive “C” មួយនោះទេព្រោះថាប្រសិនបើគេបង្កើត Drive តែមួយ មានន័យថាគេនឹងដាក់ឯកសាររួមគ្នា និងច្របូកច្របល់ក្នុងការផ្ទុកឯកសារ ហើយមិនតែប៉ុណ្ណោះពេលមានការយាយ៉ីពីមេរោគម្ដងៗទិន្នន័យទាំងនោះមិនអាចសង្គ្រោះបាន ហើយData ទាំងនោះក៏ត្រូវបាត់បង់។
ករណីប្រសិនបើមាន Drive ពីរគឺមានន័យថា ឯកសារនៅ Drive “D” មិនមានការប៉ះពាល់អ្វីទាំងអស់នៅពេលដំឡើង Windows (Setup New Windows)ថ្មីពោលគឺឯកសារទាំងអស់នឹងរក្សាទុកនៅក្នុង Drive “D” នោះរហូត លុះត្រាតែ Hard Disk ត្រូវបាន Format។
ក្រៅពីការបាត់ឯកសារ Drive “D” អាចមានផលប្រយោជន៍មួយទៀតគឺការមិនឆ្លងចូលនៃមេរោគ ព្រោះថាមេរោគភាគច្រើនដែលចូលមកគឺសំដៅទៅលើ Drive ណាដែលផ្ទុក Windows ដូចនេះ Drive “C” គឺជាគោលដៅចម្បងរបស់មេរោគ។ នៅក្នុងកុំព្យូទ័រមួយគេអាចបង្កើតជា Drive ជាច្រើនតាមតម្រូវចិត្តគឺអាស្រ័យលើទំហំ Hard Disk នោះទេ។
នៅលើម៉ាស៊ីនមួយមិនមែនមានន័យថា គេអាចបង្កើតDrive បានតែមួយនោះទេ គេអាចបង្កើតDrive ឈ្មោះផ្សេងច្រើនជាងមួយបាន។
Categories: បច្ចេកវិទ្យា