នៅក្នុងរឿងទុំទាវភាគមុនអ្នករាល់គ្នាបានដឹងខ្លះៗទៅហើយអំពីជម្លោះរវាង យាយផាន់ និងយាយទុំ ដោយនៅគ្រាហ្នុងនាយទុំ បានខឹងចំពោះ យាយផាន់ដែល មើលងាវ គាត់ ហើយនាយទុំបាន បង្ហាញអំពី សមសភាពពិតរបស់គាត់ថា គាត់មិនមែនក្រ ឡើយព្រោះគាត់មានលុយដាក់ក្នុងធនាការ អេអិនហ្សិត រ៉ូយ៉ាល់ដោយសារដីឡើងថ្លៃទៀតផង។
ដូចនេះវគ្គនេះ លោកអ្នកនឹងបានដឹងអំពី ជីវិតរស់នៅបន្ទាប់ពីនាយទុំបានកសាងជីវិតស្នេហាជាមួយ នាងទាវ។ ឥឡូវនេះ ទុំបានដឹកដៃនាងទាវទៅរស់នៅតាមជនបទ ហើយមួយរយៈក្រោយមក នាយទុំបានប្រាប់នាងទាវថា៖
អូនអ្ហើយ សម័យនេះជាសម័យទំនើប! យើងគួតែទៅរស់នៅអំពេញវិញអ្ហី? នាងទាវបានតប ចាស! បងពិតជាត្រឹមត្រូវណាស់ អូនក៏គិតបែបហ្នឹងដែរ ហាន់នី! គ្រាន់តែស្ដាប់ពាក្យនេះទុំឆ្ងល់ក៏សួរវិញម្ដងទៀត អ្ហាក? អូនអែងចេះពាក្យហាន់នីដែរ? ទាវប្រាប់ថា សម័យនេះកុំព្យូទ័រដើរពេញដីទៅហើយរឿងអីមិនចេះនោះ?
បន្ទាប់ពីបានពិភាក្សាគ្នាមួយបន្ទុះក្រោយមកពួកគេក៏បានសម្រេចចិត្តថា នឹងវេចសំពាយទៅរស់នៅក្នុងទីក្រុងដែលពេញទៅដោយ សោភ័ណភាពនេះ។
ប៉ុន្តែពេលដែលពួកបានមកដល់ទីក្រុងភ្លាម អ្វីៗគ្រប់យ៉ាងបានក្លាយទៅជា ថ្មីទាំងអស់សម្រាប់ពួកគេ…! ដោយសារតែ ការស់នៅក្នុងទីក្រុងសុទ្ធតែតម្រូវឲ្យមានភាពទាន់សម័យ និងជំណេះដឹងខ្លះៗដើម្បីឲ្យបានដូចគេដូចឯងក្នុងសង្គមទំនើប ដូចនេះ ទុំ និងទាវ បានសម្រេចចិត្តទៅរៀនភាសាអង់គ្លេស។
ប៉ុន្មានខែក្រោយមក ពួកបានចេះភាសាអង់គ្លេសខ្លះៗ មានពេលមួយពួកគេ បានហាត់សម និយាយអង់គ្លេសដាក់គ្នា នាយទុំបានសួរទៅកាន់នាងទាវថា
ទុំ៖ ហៅ អា យូ ធូ ដេ?
ទាវ៖ អែម ហ្វាញ សែង ឃ្យូ
ទុំ៖ do you see by what? (ស៊ី បាយវត្ត )
ទាវ៖ Yes… if i have i see man..? (ហេវ ស៊ី មែនទែន)
ទុំ៖ Oh…. Really?
ទាវ៖ Yes, because i can’t see you have. (ខាន ស៊ី យូ គឺ ហេវ , ឃ្លាន)
នាងទាវ
Categories: កសិកម្ម